អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៃមហាវិទ្យាល័យវិស្វកម្ម និង ស្ថាបត្យកម្មទៅប្រទេសជប៉ុន


សាកលវិទ្យាល័យបៀលប្រាយទទួលបានស្នើរសុំពីក្រសួងឧស្សាហកម្មកនិងសិប្បកម្ម ក្រោមជំនួយឧបត្ថម្ភ ពីស្ថានទូត ជប៉ុន បានឲ្យនិស្សិតផ្នែកវិស្វកម្មនិងស្ថាបត្យកម្ម ចំនួនពីរក្រុម ដែលមាននិស្សិតសរុបចំនួន ១១នាក់  ត្រូវចេញទៅទស្សនកិច្ច សិក្សាចំនួនពីរលើកគឺ៖ លើកទី១ ថ្ងៃទី១៦ ដល់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ និងលើកទីពីរថ្ងៃទី២៣ ដល់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤។

និស្សិតដែលត្រូវបានទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននេះ គឺសុទ្ធតែជានិស្សិតឆ្នើម ប្រចាំមហាវិទ្យាល័យ វិស្វកកម្ម នៃសាកលវិទ្យាល័យបៀលប្រាយផ្ទាល់។

ក្នុងពេលទៅចូលរួមទាំងពីរលើកនៅប្រទេសជប៉ុននេះគេបានធ្វើ បទបង្ហាញអំពីការរីកចម្រើន របស់ប្រទេសគេ ជាច្រើនដូចជា មានអគារខ្ពស់ៗទំនើបជាច្រើន ផ្លូវក្រោមដី  ផ្លូវឆ្លងកាត់ភ្នំ និងស្ពានឆ្លងសមុទ្រជាដើម ទន្ទឹមនឹង នេះផងដែរប្រទេសជប៉ុនក៏បានគិតទៅលើបរិស្ថាន និងការគោរពច្បាប់ប្រទេសផងដែរ។ បើនិយាយពីការសាងសង់អគារវិញ ជំហ៊ានដំបូងគេគិតទៅ លើសុវត្ថិភាពនិងផាសុខភាពរបស់ប្រជាជនដោយរៀបចំ ឲ្យមានបរិស្ថានមានធម្មជាតិបៃតង ផងដែរ ចំពោះប្រព័ន្ធនៃការអប់រំវិញមានលក្ខណៈដូចគ្នានឹងប្រទេសកម្ពុជាដែរ តែអ្វីដែលប្លែកនោះគឺប្រព័ន្ធនៃការសិក្សា ក្នុង សាកលវិទ្យាល័យមាន Lab ពិសោធ សម្រាប់មហាវិទ្យាល័យនីមួយៗរបស់គេ ទាំងបច្ចេកវិទ្យា និងកសិកម្មសុទ្ធ តែប្រើប្រព័ន្ធបច្ចេកវិទ្យាទាំងអស់។

សរុបមកប្រទេសជប៉ុនជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំង ព្រោះប្រទេសនេះ តែងតែជួបគ្រោះថ្នាក់ រញ្ជួយដីជាញឹកញាប់តែមានការអភិវឌ្ឍយ៉ាងខ្លាំងទៅវិញ ជាពិសេសគឺផ្នែកសំណង់និងបច្ចេកវិទ្យាតែម្តង។