Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវរវាងសភាពាណិជ្ជកម្មកម្ពុជា និង គ្រឹះស្ថានឧត្តមសិក្សានាំមុខនៃកម្ពុជា


នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បៀលប្រាយ អមដំណើរដោយ លោក បណ្ឌិត T.R. Dash សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាក្រោយបរិញ្ញាបត្រ និង លោក មាស រ៉េនរិទ្ធ ប្រធានក្រុមប្រឹក្សាវិទ្យាសាស្រ្ត បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពី កិច្ចសហប្រត្តិបត្តការសិក្សា និង ការស្រាវជ្រាវ រវាង សភាពាណិជ្ជកម្មកម្ពុជា និង គ្រឹះស្ថានឧត្តមសិក្សាដែលនាំមុខគេនៃកម្ពុជា រួមមាន ៖ សាកលវិទ្យាល័យបៀលប្រាយ (BBU) សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC) និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលប្រព្រឹត្តទៅនាសាលប្រជុំ នៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោកជំទាវ តឹតរ៉េត កំរង រដ្ឋាលេខធិការ ក្រសួងពាណិជ្ជកម្ម។ អនុសារណៈយោគយល់គ្នានេះ គឺផ្តោតសំខាន់ទៅ លើ កិច្ចសហប្រតិបត្តិការសិក្សា និង ការស្រាវជ្រាវ  រវាងសាកលវិទ្យាល័យ និង សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជា សហប្រតិបត្តិការលើវិស័យឯកជនជាច្រើនទៀត ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន គម្រោងស្រាវជ្រាវ  ឱកាសការងារ និង ការអនុវត្តជាក់ស្តែង ដោយផ្សារភ្ជាប់សាកលវិទ្យាល័យជាមួយក្រុមហ៊ុន និង សហគ្រាសឧស្សាហកម្មនានា ។

ពិធីនេះ បានបញ្ចប់ដោយបរិយាកាសរីករាយ និង ស្និតស្នាល និង មានការថតរូបអនុស្សាវរីយ៍ រវាងថ្នាក់ដឹកនាំ សា្ថប័នសភាពាណិជ្ជកម្មកម្ពុជា និង គ្រឹះស្ថានឧត្តមសិក្សាផងដែរ។