Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ដំណើរទស្សនៈកិច្ចសិក្សានិស្សិតសាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋកូរ៉េ មកកាន់សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ លើកទី៣


កាលពីព្រឹកថ្ងៃទីពីរដល់ថ្ងៃទីបួន ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១០:៣០នាទី មានការរៀបចំកិច្ចស្វាគមន៍ទទួល នូវដំណើរទស្សនៈកិច្ចសិក្សារបស់គណៈប្រតិភូក្រុមនិស្សិត មកពីសាកលទ្យាល័យ KONKUK នៃសាធារណៈរដ្ឋខាងក្បូង ចំនួន២០នាក់ ក្នុងនោះមានស្រី០៨នាក់ បូករួមទាំងនិស្សិតខ្មែរមកពីសាកលវិទ្យាល័យបៀលប្រាយ ភ្នំពេញចំនួន១០នាក់ផងដែរ ដែលដឹកនាំដោយ លោក អ៊ីន វីរជ័យ ប្រធានក្រុមប្រឹក្សារដ្ឋបាល និង លោក កែ ឈុំបញ្ញា ព្រឹទ្ធបុរសមហា វិទ្យាល័យវិទ្យាសាស្រ្តអប់រំនិងភាសា។ ចំណែកខាងក្រុមការងារសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ មាន លោក និល វាសនា នាយកសាខា និង លោក អ៊ាម ច័ន្ទធារិទ្ធ នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិតនិងចុះឈ្មោះសិក្សា និង លោក ញ៉ែម សាមុត នាយករងសាខាទទួលកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ សេវាសិក្សា និង CFL ព្រមទាំងប្រធាន អនុប្រធានការិយាល័យ បុគ្គលិក និងនិស្សិតផងដែរ។

ជាកិច្ចចាប់ផ្តើមលោក និល វាសនា នាយកសាខា បានឡើងមានមតិស្វាគមន៍ និងរាយការណ៍អំពីប្រវត្តិ កកើត និងស្ថានភាពនៃការបណ្តុះបណ្តាលនៅ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវព្រមទាំងបានជម្រាមជូននូវ កម្មវិធីនៃដំណើរទស្សនៈកិច្ចជូនដល់គណៈប្រតិភូនៅតាមតំបន់គោលដៅ បន្ទាប់មកបានចែកជូននូវនូវក្រម៉ា ខ្មែរដល់ក្រុម និស្សិតទាំងអស់ ហើយគោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺផ្លាស់ប្តូរលើវិស័យវប្បធម៌ ភាសា និងផ្លាស់ប្តូរ ការសិក្សា ទៅវិញទៅមក។

ខាងក្រោមនេះគឺជាសកម្មភាពសំខាន់ៗនៃដំណើរទស្សនៈកិច្ចសិក្សារយៈពេលបីថ្ងៃមានដូចជាៈ

  1. ការយកអំណោយទៅជូនក្មេងៗនៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីស្វែងយល់ អំពីការរស់នៅនិងការសិក្សា ព្រមទាំងទស្សនារបាំ លេងល្បែង  លេងកីឡា
  2. ជួយលាបថ្នាំផ្ទះ ធ្វើសួនច្បារ និងដាំដើមឈើធំ១ដើមនៅមជ្ឈមណ្ឌលកុមារកំព្រា
  3. ការចូលទស្សនាទេសភាពនៅវត្តតុំ និងចុះជួយច្រូតស្រូវនៅស្រែប្រជាពលរដ្ឋ
  4. កម្មវិធីកំសាន្តពេលល្ងាច BBQ គោភ្នំភ្លើង ដុតបង្កង រាំលេងនិងល្បែងប្រជាប្រិយ
     

ចុងបញ្ចប់នៃកម្មវិធី លោក និល វាសនា  នាយកសាខា ក៍បានថ្លែងអំណរគុណដល់លោកនាយក លោកស្រីនាយិការ វិទ្យាល័យទាំងអស់ដែលបានចំណាយពេលវេលាដ៍មានតំលៃមកចូលរួមធ្វើការសំណេះសំណាល ព្រមទាំងសហការ គ្នាអោយ បានល្អជាបន្តទៀត ហើយសូមគោរពជូនពរអោយទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច និង ដើរទស្សនៈ កិច្ចនៅតាមបន្ទប់សិក្សា និងបន្ទប់ពិសោធន៍ភាសានិងកុំព្យូទ័រ ព្រមទាំងបានពិសារអាហារ សាមគ្គីស្ថិតក្នុង បរិយាកាសរីករាយ និងស្និតស្នាលក្រៃលែង។