អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សកម្មភាពអនុគណៈកម្មកាវាយតម្លៃបុគ្គលិកប្រចាំឆ្នាំ២០១៣ នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ


ឆ្នាំពីរពាន់ដប់បី ខែវិច្ឆិកា ថ្ងៃទីម្ភៃពីរ ដល់ ម្ភៃប្រាំ នៅបន្ទប់ប្រជុំនាយកសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បានរៀបចំកិច្ចប្រជុំមួយស្តីពី ការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំ២០១៣ ក្រោមអធិបតីភាព លោក និល វាសនា នាយកសាខា និងជាប្រធានអនុគណៈកម្មការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ។

ជាកិច្ចចាប់ផ្តើម លោក និល វាសនានា យកសាខា សាកលវិទ្យាល័យបៀលប្រាយបានមានមតិថា៖ សាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មានបុគ្គលិកសរុបចំនួន៤០នាក់ ក្នុងនោះ ប្រធានការិយាល័យមាន១១នាក់។ យោងតាម ការជូនដំណឹងរបស់ផ្នែករដ្ឋបាលនិងទំនាក់ទំនងអន្តរជាតិ បានអោយសាខាខេត្តតាកែវ ធ្វើការប្រជុំវាយតម្លៃបុគ្គលិកទាំងអស់ ដែលបានអនុវត្តន៌ការងារ ក្នុងឆ្នាំ២០១៣កន្លងមកនេះ យោងតាមសេចក្តីសម្រេចលេខ៖ ២២៨៣/១៣ ដែលចុះហត្ថលេខាដោយ សាកលវិទ្យាធិការ ស្តីពីមានអនុគណៈកម្មាការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំ ចំនួន០៤រូប :

១- លោក  និល វាសនា       នាយកសាខា                  ជាប្រធាន
២- លោក  ញ៉ែម សាមុត      នាយករងសាខា             ជាអនុប្រធាន
៣- លោក អ៊ាម ចន្ទ័ធារិទ្ធ     នាយករងសាខា             ជាសមាជិក
៤- លោក  ប៉ែន សម្បត្តិ       ប្រធានការិ.ធានាគុណភាពអប់រំ     ជាសមាជិក

នីតិវិធីវាយតម្លៃ លោក នាយកសាខា បានមានប្រសាសន៌ថា ដើម្បីអោយសុក្រិត ដូច្នេះ ចំពោះបុគ្គលិក ត្រូវវាយតម្លៃដោយប្រធានការិយាល័យ បន្ទាប់មកត្រូវបញ្ចូនមកអនុគណៈកម្ម ការ ដែលមានសមាសភាពខាងលើ ពិនិត្យ និងសម្រេចចុងក្រោយ។ ចំពោះប្រធានការិយាល័យ ត្រូវវាយតម្លៃដោយអនុគណៈកម្មការដើម្បីសម្រេចនិងវាយតម្លៃជាសម្ងាត់ រួចហើយបញ្ចូនឯក សារវាយតម្លៃ អោយទៅប្រធានអនុគណៈកម្មការជាអ្នកបូកសរុបយកពិន្ទុជាមធ្យមភាគ។ លោក នាយកសាខា បានបន្ថែមទៀតថា ដូច្នេះសមាជិកម្នាក់នៅក្នុងអនុគណៈកម្មការត្រូវដាក់ពិន្ទុទៅតាមអ្វីដែលឃើញជាក់ស្តែង ពុំត្រូវយកមនោសញ្ចេទនាមកលាយឡំនោះទេ។ បន្ទាប់ពីពិភាក្សាមក អង្គប្រជុំក៌បានឯកភាពអោយប្រធាន អនុគណៈកម្មការ ចូលរួមក្នុងការវាយតម្លៃ(មាននាយកនិងនាយករងទាំងពីរ) ទៅលើការផ្តល់ពិន្ទុដល់ប្រធានការិយាល័យ។

ផ្អែកលើលទ្ធផល ដែលបានមកពីសមាសភាពអនុគណៈកម្មកាធ្វើការបូកសរុបពិន្ទុ ក្នុងនោះបុគ្គលិកដែល ទទួលបាន លទ្ធផលដែលគួរលើកទឹកចិត្តមានចំនួន២១នាក់ ស្រី១៥នាក់ និងប្រធានការិយាល័យដែល ទទួលបានលទ្ធផលគួរ តែលើកទឹកចិត្តមានចំនួន០៨នាក់ ស្រី០២នាក់ រីឯបុគ្គលិកដែលត្រូវធ្វើការកែតម្រូវនិងបណ្តុះបណ្តាលឡើងវិញមាន ចំនួន០៥នាក់ ស្រី០២នាក់ និងមិនអាចបន្តកិច្ចសន្យាតាមគោលការណ៍មានចំនួន០១នាក់ ស្រី០០នាក់។