Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ពិធីបើកបវេសនកាលថ្មីដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ជំនាន់ទី៩ លើកទី១ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ
សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤


កាលពីព្រឹកថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង៧:៣០នាទីព្រឹក សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បានរៀបចំកម្មវិធីបើកបវេសនកាលដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី៩ លើក ទី១ ស្តីអំពី “អភិបាលកិច្ចនិងការគ្រប់គ្រង គោលការណ៍ផ្សេងៗ និងសេវកម្មរបស់សាកល- វិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ” ក្រោមអធិបតីភាព លោក និល វាសនា នាយក សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដោយមានការចូលរួម ពីសំណាក់លោកនាយករងទាំងពីរ ព្រម ទាំងប្រធានការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បុគ្គលិកមួយចំនួន និងនិស្សិត សរុបចំនួន២៥០នាក់ ដើម្បីផ្សព្វ ផ្សាយ ណែនាំឱ្យបានយល់ដឹង និងជ្រាបនូវពត៌មានរបស់សាកលវិទ្យាល័យដូចខាងក្រោម ៖

  • ទី១- អភិបាលកិច្ចនិងការគ្រប់គ្រង ស្ថិតិនិស្សិត និងកម្មវិធីសិក្សាទាំងប្រាំបីមហាវិទ្យាល័យ
  • ទី២- កម្មវិធីសិក្សារបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងការតម្រង់ទិសនៅតាមមហាវិទ្យាល័យ
  • ទី៣- ការផ្សព្វផ្សាយនូវរចនាសម្ព័ន្ធនិងផែនការយុទ្ធសាស្រ្តរបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
  • ទី៤- គោលការណ៍បណ្ណាល័យ គោលការណ៍សម្ភារៈរូបវ័ន្ត និងគោលការណ៍បង់ប្រាក់
  • ទី៥- លក្ខខណ្ឌចុះឈ្មោះចូលរៀន គោលការណ៍នៃការដាក់ពិន្ទុ គោលការណ៍វត្តមាន គោលការណ៍ អាហារូបករណ៍និស្សិតឆ្នើម និងវិធានវិន័យលើការស្លៀកពាក់

បន្ទាប់ពីគណៈគ្រប់គ្រងតាមផ្នែកនីមួយៗ បានធ្វើបទបង្ហាញរួចមក លោក និល វាសនា នាយកសាខា បានឡើងធ្វើការបូកសរុបនិងមានមតិជារួម ព្រមទាំងបានផ្តាំផ្ញើនិងណែនាំនិស្សិតដែលចូលរួមនៅក្នុង ឱកាសនោះឱ្យ យកចិត្ត ទុកដាក់ទៅលើការសិក្សា និងគោរពវិន័យរបស់សាកលវិទ្យាល័យឱ្យបានល្អ។

នៅចុងបញ្ចប់នៃកម្មវិធីធ្វើបទបង្ហាញ ក៏មានការណែនាំសមាសភាពបុគ្គលិកដែលមកពីតំណាងការិយាល័យនីមួយៗ ឱ្យនិស្សិតទាំងអស់បានស្គាល់និងបានប្រកាសបិទកម្មវិធី ស្ថិតនៅក្រោមបរិយាកាសរីករាយ និង ស្និតស្នាលបំផុត ។