អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សិក្ខាសាលា ស្តីពី” កម្មវិធីអភិវឌ្ឍកម្មវិធីសិក្សារបស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច” ដល់និស្សិតក្នុងសាកលវិទ្យាល័យបៀលប្រាយ


សាកលវិទ្យាល័យបៀលប្រាយបានទទួលគម្រោង ស្តីពី Industry Based Curriculum Development on Financial Services ក្រោមគម្រោងធនាគារពិភពលោកតាមរយៈអគ្គនាយកដ្ឋានឧត្តមសិក្សានៃសួងអប់រំ យុវជន និង កីឡា ។ ក្រុមការងារអនុគម្រោង ដឹកនាំដោយ លោក បណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកផែនការ និង សេវា-សិក្សា និង ជាប្រធាន អនុគម្រោង  បានរៀបចំធ្វើសិក្ខាសាលាមួយកាលពីថ្ងៃទី២៥ ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ ស.ប.ប សាខាខេត្តព្រះសីហនុ ស្តីពីកម្មវិធីអភិវឌ្ឍកម្មវិធីសិក្សារបស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចទៅលើជំនាញធនាគារ និង ហិរញ្ញវត្ថុ។ កម្មវិធីសិក្ខាសាលាលើកទី១នេះ គឺធ្វើឡើងក្នុងគោលបំណងឲ្យសិក្ខាកាមដែលជាសាស្រ្តាចារ្យដែលអញ្ជើញ មកពីគ្រប់ ស.ប.ប សាខាខេត្ត និង មន្រ្តីគម្រោង សរុបចំនួន ៥២រូប ដើម្បីចូលរួមវិភាគទិន្នន័យដែលបានមកពីការស្រាវជ្រាវ ទៅលើ និស្សិតដែលកំពុងសិក្សាជំនាញធនាគារ និង ហិរញ្ញវត្ថុចំនួន ៥០នាក់ និង និស្សិតចង់សិក្សាជំនាញធនាគារ និង ហិរញ្ញវត្ថុ ៥០នាក់ និង បានចុះសាកសួរ និង ប្រមូលព័ត៌មានទៅដល់ស្ថាប័នមួយចំនួនដែលទាក់ទងនឹងវិស័យនេះ រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុន ទាក់ទងទីផ្សារមូលបត្រ និង បញ្ញត្តិករដូចជា៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និង គណៈកម្មការ មូលបត្រកម្ពុជា ហើយព័ត៌មានទាំងនេះ ត្រូវបានយកមកសិក្សាប្រៀបធៀបគ្នា ដើម្បីរៀបចំតាក់តែងកម្មវិធីសិក្សា របស់ ស.ប.ប ឲ្យឆ្លើយតបតាមតម្រូវការ និង ភាពពេញចិត្តរបស់អ្នកសិក្សា ព្រមទាំង ស្របតាមបច្ចុប្បន្នភាពទីផ្សារការងារផងដែរ ។

សិក្ខាលាលើកទីមួយនេះ បានបញ្ចប់ទៅដោយរលូន និង ទទួលបាននូវភាពជោគជ័យ  ដើម្បីឈានទៅដល់ការ រៀបចំឲ្យបានកម្មវិធីសិក្សាជាមូលដ្ឋានមួយដែលឆ្លុះបញ្ចាំងពីទីផ្សារវិស័យធនាគារ និង ហិរញ្ញវត្ថុ ។