អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

កម្មវិធីរបស់ម្លប់តាប៉ាង ២០១៣ ២០១៤ ក្នុងគោលបំណងរៃអង្គាស សម្ភារៈសិក្សាពីនិសិ្សត សាស្ត្រាចារ្យ បុគ្គលិកសិក្សា ដើម្បីជួយដល់ក្មេងៗខ្វះលទ្ធភាពសិក្សា សហការរៀបចំនៅសាខា សាកវិទ្យាល័យ បៀលប្រាយ ខេត្តព្រះសីហនុ


នាព្រឹកថ្ងៃទីដប់ប្រាំពីរ ខែកញ្ញា ឆ្នាំពីរពាន់ដប់បី វេលាម៉ោង ប្រាំបី និង សូន្យសូន្យ នាទីព្រឹកក្នុងបន្ទប់លេខ ០០៦ ក្នុងសាខា សាកល វិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ មានការ រៀបចំជាកម្មវិធីសំដែង និងសកម្មភាពរៃអង្គាស នូវសម្ភារៈសិក្សា ពីសប្បុរសជន ជានិស្សិត សាស្ត្រាចារ្យ បុគ្គលិករបស់សាកលវិទ្យាល័យបៀលប្រាយ ដែលរៀបចំ ឡើងដោយអង្កការម្លប់តាប៉ាង ក្រោមការសហការជាមួយសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តព្រះសីហនុ។ ដដែលសកម្មភាពនេះវាជាផ្នែកមួយ ក្នុងការអប់រំផង និង សុំអោយមានការចូលរួមផង ដែលជាពិសេសគឺ ផ្តោតទៅដល់និស្សិត ថ្នាក់ឆ្នាំសិក្សា មូលដ្ឋានដែលទើបនឹង ចូលសិក្សាក្នុង សាកលវិទ្យាល័យ អោយយល់ ដឹងអំពី ការជួយសង្រោះ កុមារតាមថ្នល់ និងផលប៉ះពាល់ នៃគ្រឿងញៀន។

សមាសភាពចូលរួមមានៈ

  • លោក ផេង សុភ័ក្រ្ត ប្រធានការិយាល័យចុះឈ្មោះសិក្សានិងសេវានិស្សិត
  • លោក ម៉ាន់ រ័ត្នសុបញ្ញា ប្រធានការិយាល័យ សេវាសិក្សា និងផែនការ
  • លោក ស៊ីវ វណ្ណេត បុគ្គលិក ការិយាល័យ សេវានិស្សិត
  • លោក ធុច ស៊ីថា  ប្រធានផ្នែកចុះសហគមន៍របស់អង្គការម្លប់តាប៉ាង
  • បុគ្គលិករបស់សាកលវិទ្យាល័យ និងបុគ្គលិករបស់អង្គការម្លប់តាប៉ាងជាច្រើននាក់
  • និស្សិតសាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ

*ប្រធានបទនៃការធ្វើបទបង្ហាញៈ

  • បទបង្ហាញទី១ ប្រវត្តិសង្ខេបរបស់អង្គការម្លប់តាប៉ាង
  • បទបង្ហាញទី២ គ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន
  • បទបង្ហាញទី៣ សកម្មភាព និងគោលដៅរបស់អង្គការម្លប់តាប៉ាង
  • បទបង្ហាញទី៤ ស្វែងយល់ពីជីវិតរបស់ កុមារតាមថ្នល់ ផលប៉ះពាល់ និងវិធីសាស្ត្រជួយទៅដល់ពួកគេទាំងនោះ

 *លទ្ធផលដែលនិស្សិតទទួលបានៈ

បានយល់ដឹងពីការចូលរួមក្នុងសង្គម និងចំណេះដឹងទាក់ទងទៅនឹង ប្រវត្តិសង្ខេប របស់អង្គការម្លប់តាប៉ាង យល់ដឹងពីគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន និងផលប៉ះពាល់ដែលកើតចេញពីការប្រើប្រាស់គ្រឿងញៀន យល់ដឹង ពីសកម្មភាព និងគោលដៅរបស់អង្គការម្លប់តាប៉ាង និងបានស្វែងយល់អំពីជីវិតពិតកុមារតាមថ្នល់ ក៏ដូចជាសេចក្តីត្រូវការរបស់ ពួកគេក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ហើយកម្មវិធី នេះក៏ត្រូវបានបញ្ចប់ ទៅវេលាម៉ោងដប់មួយនិង សូន្យនាទី នាព្រឹកនៃ ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាស សប្បាយរីករាយ និងភាពស្និទ្ធស្នាលបំផុត។