Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ធ្វើការផ្សព្វផ្សាយអាហារូបករណ៍ដល់គ្រូ និងផ្តល់ក្តាពត៌មាននៅតាមវិទ្យាល័យនានា


ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ គណៈគ្រប់គ្រងនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានចុះទៅតាមបណ្តាវិទ្យាល័យនៅក្នុងខេត្តចំនួន១៦ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីការផ្តល់ អាហារូបករណ៍របស់ ស.ប.ប ដល់លោកគ្រូ អ្នកគ្រូ ហើយក៍ឆ្លៀតឱកាសធ្វើពិធីប្រគល់ក្តារខៀនព័ត៌មាន នៅតាម វិទ្យាល័យ មួយចំនួនផងដែរ ដែលស្ថិតនៅក្រោមអធិបតីភាព លោក និល វាសនា នាយកសាខា និង ក្រុមការងារ ។ 
គោលបំណងនៃការចុះផ្សព្វផ្សាយនូវអាហារូបករណ៍នេះគឺ

  • ដើម្បីផ្តល់ឱកាសដល់គ្រូវិទ្យាល័យ ដើម្បីលើកកម្ពស់សមត្ថភាពបន្ថែម និង ឲ្យគ្រូៗ បានស្វែងយល់កាន់តែច្បាស់នូវ ធនធានរបស់សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ
  • ផ្សព្វផ្សាយអំពីអាហារូបករណ៍និទ្ទេស A, B, C ឲ្យកាន់តែទូលំទូលាយថែមទៀត
  • ជំរុញការចុះឈ្មោះឲ្យបានកាន់តែលឿន សម្រាប់ឆ្នាំសិក្សា២០១៣-២០១៤
  • និងធ្វើពិធីប្រគល់ក្តារខៀនព័ត៌មានដល់វិទ្យាល័យមួយចំនួន ដែលសាកលវិទ្យាល័យបាន បំពាក់ជូន

ចុងក្រោយក្រុមការងារដែលបានដឹកនាំដោយនាយកសាខា បានជួបធ្វើការសំណេះសំណាលជាមួយ លោកនាយក នាយករង លោកស្រីនាយិកា និង គ្រូបង្រៀននៅតាមវិទ្យាល័យនានា ព្រមទាំងមានមតិផ្តាំផ្ញើ និងបានថ្លែងអំណរគុណ ស្ថិតនៅក្នុងបរិយាកាសរីករាយនិងសិ្នតស្នាលក្រៃលែង ។