Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

កម្មវិធីជំនួបជាមួយនិស្សិតក្នុងឆ្នាំសិក្សាថ្មី ២០១៣ ២០១៤ និង ផ្សព្វផ្សាយពីសេវាកម្មផេ្សងៗ នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ  ខេត្តព្រះសីហនុ


នាវេលាពេលព្រឹក និង ពេលល្ងាច នៃថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៣ សាខាសាកលវិទ្យាល័យខេត្តព្រះសីហនុ បានរៀបចំកម្មវិធីមួយដើម្បីជួបស្វាគមន៍ ចំពោះនិស្សិតថ្មី ក្នុងថ្ងៃបើកបវេសនកាល លើកទី១ ក្រោមអធិបតីយភាព ក្នុងការអញ្ជើញចូលរួមក្នុងការបើកកម្មវិធីរួមមាន៖

  • លោក មោក ពៅ         នាយកសាខា
  • លោក ហួរ វិរៈ         ទីប្រឹក្សា និងជាតំណាងម្ចាស់
  • លោកស្រី ខេន វិច្ឆិតា     ប្រធានការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
  • លោក ឃាង សុខហេង     ប្រធានការិយាល័យ សិក្សា
  • លោក ម៉ាន់ រ័ត្នសុបញ្ញា     ប្រធានការិយាល័យ សេវាសិក្សា និងផែនការ
  • លោក ផេង សុភ័ក្ត្រ        ប្រធានការិយាល័យ កិច្ចការនិស្សិត និងចុះឈ្មោះ
  • លោក សេង ធារី        ប្រធានការិយាល័យ ធានាគុណភាពអប់រំ
  • លោក សេង ឡេង         នាយកមជ្ឈមណ្ឌលភាសាបរទេស
  • លោក ចាប សុជា        អនុប្រធានការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្នាន
  • ព្រមទាំងនិស្សិតជំនាន់ទី១៣ ជាច្រើនរូបទៀតដែលបានចូលរួម
     

ជាកិច្ចចាប់ផ្តើម លោក ហួរ វិរៈ ជាទីប្រឹក្សា និងជាតំណាងម្ចាស់សាលា បានចូលរួម កម្មវិធីបើកបវេសនកាលថ្មីក្នុងថ្ងៃនេះ ដោយក្នុងនោះលោកមានជាមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ប្អូនៗដែលជានិស្សិតថ្មីទាំងអស់ ដែលមាន វត្តមាននៅពេលនោះ ហើយដែលបានសម្រេចចិត្តជ្រើសរើសយក សាកលវិទ្យាល័យ បៀលប្រាយ ក្នុងការចូលរួមបណ្តុះ បណ្តាល ចំណេះ និងជំនាញ។

ក្រោយពីបានថ្លែងនូវមតិស្វាគមន៏របស់លោកទីប្រឹក្សារួចមក លោក នាយកសាខា ក៏បានចូលរួមជាមតិយោបល់ បន្ថែមមួយចំនួនផងដែរ ដោយក្នុងនោះលោកបានផ្តាំផ្ញើរអោយ   ប្អូនៗទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី ធ្វើការត្រង់ត្រាប់ ស្តាប់នូវរាល់បទបង្ហាញរបស់ លោក-លោកស្រី ដែលជាប្រធានការិយាល័យនីមួយៗ នឹងមកធ្វើបទបង្ហាញជាបន្តបន្ទាប់ ដែលវាជាការផ្តល់នូវសេវាកម្មមួយរបស់ សាកលវិទ្យាល័យ រួមមានដូចជា៖

  1. ផែនការយុទ្ធសាស្រ្ត និងកម្មវិធីសិក្សារបស់ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
  2. សេវាកម្មក្នុងការិយាល័យសិក្សា និងថ្នាក់ក្រោយឧត្តម
  3. សេវាកម្មធានាគុណភាពអប់រំផ្ទៃក្នុង និង មូលនិធិ
  4. សេវាកម្មរបស់មជ្ឈមណ្ឌលភាសាបរទេស
  5. សេវានិស្សិត ចុះឈ្មោះ និងផ្សព្វផ្សាយ
  6. សេវាសិក្សា បណ្ណាល័យ បន្ទប់អនុវត្តន៍...
  7. ការណែនាំនិស្សិតអោយស្គាល់ពីទីកន្លែងទទួលសេវាកម្ម ស្គាល់ទីតាំងការិយាល័យ    បណ្ណាល័យ បន្ទប់អនុវត្តន៍ អាគារលក់ឯកសារជាដើម។

ក្រោយពីការផ្សព្វផ្សាយ ក៏ដូចជាការធ្វើបទបង្ហាញជាបន្តបន្ទាប់ដែលធ្វើឡើងដោយ លោក-លោកស្រី ដែលជាប្រធាន ការិយាល័យជំនាញនីមួយៗរួចមក យើងសង្កេតឃើញថា   ប្អូនៗនិស្សិតមានភាពរីករាយក្នុងការទទួលបាននូវចំណេះក៏ដូជា ការយល់ដឹង អំពីសេវានានា ដែលសាកលវិទ្យាល័យ បៀលប្រាយត្រូវផ្តល់ជូនទៅកាន់និស្សិត។

ក្រោយពីធ្វើបទបង្ហាញរួចមក លោក មោក ពៅ នាយកសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រីប្រធានការិយាល័យ និងប្អូនៗនិស្សិតថ្មីទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏ មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីបើកបវេសនកាល សម្រាប់និស្សិតវគ្គទី១ ព្រមជាមួយនឹង ការត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញនានាស្តីពីសេវាកម្មរបស់ សាកលវិទ្យាល័យបៀលប្រាយ ដែលវាជាការយល់ដឹងពី របៀបរៀន របៀបទទួលបានសេវាកម្មរបស់សាកវិទ្យាល័យ។

ចុងបញ្ចាប់កម្មវិធី លោកប្រធានការិយាល័យ សេវាសិក្សា បានដឹកនាំ និសិ្សត ដើម្បីចូលរួមទស្សនៈកិច្ច នៅតាមការិយាល័យ តាមបន្ទប់សិក្សា ក្នុងបណ្ណាល័យ ក្នុងបន្ទប់អនុវត្តន៍ ហើយកម្មវិធីត្រូវបានបញ្ចប់នៅវេលាកំណត់ គឺពេលព្រឹក ម៉ោង ១១ និងពេលរសៀល នៅម៉ោង ៨ យប់ នាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយា កាសរីករាយរាក់ទាក់ និង ស្និទ្ធស្នាល  បំផុត។