អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង  បានចុះចែកខិត្តប័ណ្ណ ជូនដល់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ  តាមមណ្ឌលប្រឡងនានាក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ


 

នាថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោងពីររសៀល សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តស្ទឹងត្រែង បានប្រារព ពិធីប្រគល់វិញ្ញាបនបត្រវគ្គខ្លី ជូនដល់សិស្សានុសិស្សមធ្យម សិក្សាទុតិយភូមិ ក្រោមអធិបតីភាព លោក ជិន ជឿន នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីនាយករងសាខាទំាងពីរ ព្រមទាំងប្រធាន អនុប្រធានការិយាល័យ បុគ្គលិក និងសាស្រ្តាចារ្យ នៃសាកល វិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង និងនិស្សិតចំនួន ១១៧ នាក់។ លោក ជិន ជឿន នាយកសាខាបានមានប្រសាសន៍ថាៈ  លោកមានមោទនៈយ៉ាងខ្លាំង និងការកោតសរសើរចំពោះសិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិទាំងអស់ ដែលមានការ ព្យាយាមខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការក្រេបជញ្ជក់យកចំណេះដឹងតំាងពីបឋមសិក្សា រហូតដល់បានប្ រឡងកម្រិតមធ្យមសិក្សាទុតិយភូមិ ឥឡូវសិស្សានុសិស្សទន្ទឹងរងចំាតែលទ្ធផល ដែលជាជំហ៊ានទី១ របស់សិស្សានុ សិស្សមធ្យមសិក្សាទុតិយភូមិ។  លោកក៍បានបន្ថែមទៀតថា ជំហ៊ានទី១នេះ វាមិនគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ ការងារប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះទេ ដូច្នេះសិស្សានុសិស្សទំាងអស់ត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀត ដែល ជាជំហ៊ានទី២ ទើបទទួលបានការងារ និងប្រាក់ខែខ្ពស់។ សាកលវិទ្យាល័យបៀលប្រាយ បាននិងកំពុងបើក ទ្វារស្វាគមន៍ រងចំា ទទួលសិស្សានុសិស្សទំាងអស់    ដែលចង់បន្តការ សិក្សា កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត។ ហើយសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តស្ទឹងត្រែង បច្ចុប្បន្ន ដោយមានសហប្រតិបតិ្តការ ល្អជាមួយ ស្ថាបនរដ្ឋ ឯកជន និងអង្គការនានា នៅជុំវិញខេត្ត ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែត្រូវការ និស្សិតពីសាកលវិទ្យាល័យបៀលប្រាយ ទៅបម្រើការងារនៅ តាមស្ថាប័នរបស់គេ។ លោក ជិន ជឿន ក៍បានធ្វើបទ បង្ហាញផងដែរ អំពីមូលហេតុដែលត្រូវសិក្សានៅសាកលវិទ្យាល័យជិតផ្ទះ កម្មវិធីសិក្សា តម្លៃសិក្សា ព័ត៍មានអាហារូបករណ៍ កម្រៃជើងសារផ្សេងៗ និងបុគ្គលដែលត្រូវទំនាក់ទំនងសម្រាប់ការការចុះឈ្មោះ បន្ទាប់មក ដោយមានការចូលរួម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ មានសិស្សានុសិស្សជាច្រើនរូបបានចោទជាសំនួរ ដែលប្រកបដោយអត្ថន័យខ្លឹមសារ មកកាន់គណៈវាគ្មិន ដើម្បីបកស្រាយបំភ្លឺបន្ថែមទៀត។

ចុងបញ្ចប់នៃកម្មវិធី លោក ជិន ជឿន នាយកនៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តស្ទឹងត្រែង បានចែកវិញ្ញាបនបត្រជូនតំណាងសិស្សានុសិស្ស២១រូប និងថ្លែងបិទអង្គពិធី។ ក្នុងនោះលោកបានថ្លែង អំណរគុណ ដល់សិស្សានុសិស្ស ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ក្នុងការចូលរួមទទួលវិញ្ញាបត្រ      ដ៍មានសារៈសំខាន់នេះ និង ជូនពរដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទំាងអស់គ្នា។

អង្គពិធីចែកវិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅរយពេលពីរម៉ោង និងត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។