អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តស្ទឹងត្រែង បានឧបត្ថម្ភសម្ភារសិក្សាដល់សិស្សពូកែនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច


 

កាលពីថ្ងៃទីម្ភៃប្រាំបួន ខែកក្កដា ឆ្នាំពីពាន់ដប់បី វេលាម៉ោងប្រាំបីសូន្យសូន្យនាទីព្រឹកនៅ វិទ្យាល័យព្រះរាជ បូជនីយកិច្ច បានរៀបចំពិធីទទួលអំណោយពី សម្បុរសជន ដើម្បីឧបត្ថម្ភដល់សិស្សាពូកែប្រចាំឆ្នាំ សិក្សា ២០១២-២០១៣ ក្រោមអធិបតីភាព លោក វ៉ន គឹមហ៊ី នាយរងវិទ្យាល័យ ព្រះរាជបូជនីយកិច្ច។ ស្ថិត ក្នុងឱកាសនោះ លោក សៀង ណាត អនុប្រធានា ការិយាល័យរដ្ឋបាល តំណាងឲ្យសាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បាននាំយកសម្ភារ សិក្សាមួយចំនួនរបស់គណៈគ្រប់គ្រង និង បុគ្គលិក នៃសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្ត ស្ទឹងត្រែង ទៅចូលរួម ឧបត្ថម្ភក្នុងពិធីនោះ។

សម្ភារសិក្សាដែលបានយកទៅចូលរួមឧបត្ថម្ភនោះរួមមាន៖ សៀវភៅសរសេរកម្រាស ១៦០ ទំព័រ ចំនួន៧០ ក្បាល និង ប៊ិច BBU ចំនួន ៥០ ដើម ដែលបានរៀបចំយ៉ាងសមរម្យ។ នៅក្នុងពិធីនោះតំណាង របស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានជម្រាបជូនដល់ លោកនាយករងវិទ្យាល័យព្រះរាជបូជនីយកិច្ចថា៖ សម្ភារសិក្សាទាំងនេះ គឺមានចំនួនតិចតួច ប៉ុន្តែសម្រាប់ទឹកចិត្ត គណៈគ្រប់គ្រង និងបុគ្គលិករបស់សាកលវិទ្យាល័យ គឺមានទំហំ ធំធេងណាស់ ចំពោះ សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច។ សាកលវិទ្យាល័យ នឹងបន្តឧបត្ថម្ភទៀត ទៅតាមលទ្ធភាព ដែលខ្លួនមាន ដើម្បីរួម ចំណែកអភិវឌ្ឍគុណភាពអប់រំ។ ក្នុងនាមសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តស្ទឹងត្រែង សូមធ្វើការ កោតសរសើរយ៉ាងស្មោះ ចំពោះពិធីនេះ ដែលវិទ្យាល័យបានផ្តួចផ្តើម រៀបចំឡើង ដើម្បីជាការលើកទឹកចិត្ត ដល់ សិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អ ។

ជាមួយគ្នានេះផងដែរ តំណាងសាកលវិទ្យាល័យបានធ្វើការកោតសរសើរចំពោះគណៈគ្រប់គ្រង និង លោកគ្រូ អ្នកគ្រូដែលបានគ្រប់គ្រង និងបង្ហាត់បង្រៀនសិស្សានុសិស្សនៅវិទ្យាល័យនេះ ដែលពោរពេញដោយសមត្ថភាពវិជ្ជាជីវៈ រហូតឈានដល់ធ្វើការជ្រើសរើសបានសិស្សពូកែប្រចាំឆ្នាំជាច្រើននាក់ ហើយធ្វើការចែករង្វាន់លើកទឹកចិត្ត ជាកត្តានាំ ឲ្យសិស្សានុសិស្សព្យាយាមសិក្សា បន្ថែមទៀត ដើម្បីទទួលបាននូវអនាគតភ្លឺស្វាង និងជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ ។

បន្ទាប់មក   លោកនាយរងវិទ្យាល័យព្រះរាជបូជនីយកិច្ច បានថ្លែងអំណរគុណចំពោះគណៈ គ្រប់គ្រងនិងបុគ្គលិក នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង ដែលបានផ្តល់នូវអំណោយជាសម្ភារសិក្សា មកធ្វើការឧបត្ថម្ភ ដល់សិស្សពូកែនៅវិទ្យាល័យរបស់លោក។ លោកនាយករងវិទ្យាល័យបន្តថានេះមិនមែនជាលើកទី ០១ ទេ ដែលសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែងបានឧបត្ថម្ភនោះ កាលពីឆ្នាំមុនៗ ក៏សាកលវិទ្យាល័យធ្លាប់បានឧបត្ថម្ភដែរ។ ជាងនេះ ទៅទៀត សាកលវិទ្យាល័យ បានឧបត្ថម្ភនូវក្តារខៀនព័ត៌មានដ៏ល្អចំនួន០១ និង ក្តារខៀនសរសេរ ជាច្រើនទៀត។ ជាកិច្ចចុងក្រោយ លោកនាយករងវិទ្យាល័យ បានថ្លែងអំណរគុណនិងជាថ្មីម្តងទៀតជូនពរចំពោះ គណៈគ្របគ្រងនិង បុគ្គលិករបស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែងទាំងអស់ សូមជួបសំណាងល្អ និង វឌ្ឍនភាពជារៀងរហូត ។

ក្រោយពីចប់កម្មវិធីនេះ លោកនាយករងវិទ្យាល័យ និង លោកអនុប្រធានការិយាល័យរដ្ឋបាល នៃសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានថតរូបប្រគល់និងទទួលអំណោយទុកជាអនុស្សាវរីយ៍ ។