Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាល ស្តីពី របៀបសរសេរឯកសារពិគ្រោះ


 

នៅថ្ងៃទីបួនខែកក្កដាឆ្នាំពីរពាន់ដប់បី វេលាម៉ោងប្រាំបីគត់នៅបន្ទប់០០៣ នៃសាខាសាកលវិទ្យាល័យ  បៀលប្រាយ ខេត្តស្ទឹងត្រែងបានរៀបចំកម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិកសិក្សាស្តីពី របៀបសរសេរឯកសារយោងតាមប្រព័ន្ធ APA។
ជាកិច្ចចាប់ផ្តើម លោក ជិន ជឿន នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង បានឡើង ថ្លែងនូវ មតិស្វាគមន៏យ៉ាងកក់ក្តៅដល់គ្រូឧទ្ទេស និង សាស្ត្រាចារ្យទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីបណ្តុះបណ្តាលនោះ នៅ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង។

ក្រោយពីបានថ្លែងនូវមតិស្វាគមន៏រួច លោក នាយក ក៏បានប្រកាសបើកកម្មវិធី និង អនុញ្ញាតអោយ គ្រូឧទ្ទេសចាប់ផ្តើមការបណ្តុះបណ្តាល។បន្តមក គ្រូឧទ្ទេសបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការសិក្សាវគ្គនេះ ដល់សិក្ខាកាម ដោយបានបញ្ជាក់ថា ការសិក្សានេះគឺដើម្បីជៀសវាងនូវការលួចចម្លងដែលលួចចម្លងមិនបានរកគំនិត ថ្មីៗមានតែកូពីផាស (Copy Paste)។បន្តមក លោកបានបង្ហាញអំពីរបៀបសរសេរឯកសារយោងដោយបាន បញ្ជាក់ថា របៀបសរសេរមាន ពីររបៀបគឺមានរបៀបការដកស្រង់នៅចុងអត្ថបទ (End-of-text Citation) និង ការដកស្រង់នៅក្នុងអត្ថបទ (In-text Citation) ហើយចាប់ផ្តើម សរសេរជាឧទាហរណ៍ជាច្រើនសម្រាប់បង្ហាញ ដល់សិក្ខាកាម ដោយលោកបានបង្ហាញពីរូបមន្តក្នុងការសរសេរ ឯកសារយោងក្នុងខ្លឹមសារដូចខាងក្រោម៖

  • ចំណុចទី ១ ជាការសរសេរឯកសារយោងសៀវភៅ
  • ចំណុចទី ២ ជាការសរសេរឯកសារយោងអត្ថបទចុះផ្សាយ (Journal)
  • ចំណុចទី ៣ ជាការសរសេរឯកសារយោងវេបសាយ (Websites)
  • ចំណុចទី ៤ ជាការសរសេរឯកសារយោងកាសែត

ក្នុងដំណើរការបណ្តុះបណ្តាលនេះ លោក ឡុង គឹមហ៊ាន ដែលជាគ្រូឧទ្ទេស ក៏បានចោទជា សំណួរជា ច្រើនដល់សិក្ខាកាមទាំងអស់ និងផ្តល់ឱកាសដល់សិក្ខាកាមក្នុងការឡើងអនុវត្ត ពីរបៀបសរសេរឯកសារយោងនេះ ព្រមទាំង បានបកស្រាយយ៉ាងក្បោះក្បាយនូវចម្ងល់របស់សិក្ខាកាមដែលមានចម្ងល់អំពីរបៀបនៃការសរ សេរ។

ក្រោយពីធ្វើការបណ្តុះបណ្តាលចប់សព្វគ្រប់ លោក ឡុង គឹមហ៊ាន ដែលជាគ្រូឧទ្ទេសបានរៀបចំ អោយមាន ការធ្វើតេស្តសរសេរសាកល្បងពីរបៀបសរសេរឯកសារយោងនេះដល់សិក្ខាកាម ដើម្បីស្វែងយល់ពីកម្រិតយល់ដឹង ដែល សិក្ខាកាមទទួលបាន។ ក្រោយពីការធ្វើការលាកល្បងមក លោកបានវាយតម្លៃថា សិក្ខាកាមទទួលបានចំណេះដឹង នៃរបៀបសរសេរឯកសារយោងនេះ យ៉ាងច្រើនតាមរយៈការធ្វើតេស្តសាកល្បង។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរួចមក លោក ជិន ជឿន នាយកសាខានៃសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេស និង សាស្ត្រាចារ្យទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏ មានតម្លៃក្នុងការចូលរួមវគ្គបណ្តុះបណ្តាល ក៏ដូចជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ សាកល វិទ្យាល័យ បៀលប្រាយ សាខាខេត្តស្ទឹងត្រែង និង បានចែកវិញ្ញាបនបត្រជូនសិក្ខាកាមក្នុងពេលនោះ ដើម្បីជាការបិទកម្មវិធី។

កម្មវិធីត្រូវបានបញ្ចប់នៅវេលាម៉ោងដប់មួយ និងសាមសិបប្រាំនាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយា កាសរីករាយរាក់ទាក់ និង ស្និទ្ធស្នាលបំផុត។