អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ឱកាសការងារ និងវិធីសាស្រ្តក្នុងការរៀបចំខ្លួន សម្រាប់ការសម្ភាសន៍ការងារ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់សាខាខេត្តតាកែវ ដល់និស្សិត សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ


 

ឆ្នាំពីរពាន់ដប់បី ខែសីហា ថ្ងៃទីប្រាំបី វេលាម៉ោងពីរនិងដប់ប្រាំនាទីរសៀល សាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ រៀបចំសិក្ខាសាលា ស្តីពី “ឱកាសការងារ និង វិធីសាស្រ្តក្នុងការរៀបចំខ្លួនសម្រាប់ការសម្ភាសន៍ការងារ” ដែលមានការអញ្ជើញ ការចូលរួមពី លោក ប៉ូច មាន ជាប្រធាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់សាខាក្រុងដូនកែវ និងអ្នកស្រី ហ៊ន ដានី ប្រធានរដ្ឋបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់សាខាក្រុងដូនកែវ និង លោក និល វាសនា នាយករង សាខាស.ប.ប.សាខាខេត្តតាកែវ រួមទាំងនិស្សិត ជាច្រើនផងដែរ។

ជាកិច្ចចាប់ផ្តើម លោក និល វាសនា នាយករងសាខា បានមានមតិសំណេះសំណាល និងបើកកម្មវិធីអង្គសិក្ខាសាលា និងលើកយកអត្រាមានការងារធ្វើរបស់និស្សិតមានចំនួនច្រើន រហូតដល់បច្ចុប្បន្នយើង ជួបវិបត្តិរកនិស្សិតឱ្យមក ដាក់ពាក្យធ្វើការស្ទើរតែពុំបាន នេះបង្ហាញឱ្យឃើញថា និស្សិតកំពុងសិក្សានៅសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ កំពុងតែលេចធ្លោនៅក្នុងទីផ្សារការងារខ្លាំងក្នុងឆ្នាំ២០១៣ នេះ ។

បន្ទាប់មក លោក ប៉ូច មាន ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់សាខាក្រុងដូនកែវ បានធ្វើបទ បង្ហាញ ផ្តោតជាសំខាន់ទៅលើការដាក់ពាក្យ និងបានផ្តាំផ្ញើនិស្សិតឱ្យខិតខំប្រឹងប្រែងសិក្សា និងត្រូវចេះចាប់ យកឱកាសឱ្យ បានដូចជានៅពេលនេះ ហើយបទបង្ហាញផ្តោតទៅលើ០៤ចំណុចសំខាន់៖

  • ទី១- ណែនាំពីផលិតផលនិងសេវកម្មរបស់វីសិនហ្វាន់ ដែលជាព័ត៌មានសួរនៅក្នុងពេលសម្ភាសន៍
  • ទី២- ចំនួនបុគ្គលិកដែលត្រូវការទៅតាមមុខតំណែងមានរហូតដល់ទៅ២៥០នាក់ (មន្រ្តីឥណទាន១៥០នាក់ បេឡាធិការ៥០នាក់ និងបុគ្គលិកស្ម័គ្រចិត្ត៥០នាក់)
  • ទី៣- របៀបរៀបចំខ្លួនធ្វើត្តេសន៍និងសម្ភាសន៍បម្រើការងារនៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុ
  • ទី៤- កាលបរិច្ឆេទនៃការចេញលទ្ធផល បន្ទាប់ពីបានធ្វើត្តេសន៍សមត្ថភាពថ្ងៃស្អែក នៅបន្ទប់សហសាលប្រជុំសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ

បន្ទាប់ពីវាគ្មិនបានធ្វើបទបង្ហាញចប់ អង្គសិក្ខាសាលាបានបើកវេទិការសំណួរ-ចម្លើយដល់និស្សិតក្នុង នោះគេសង្កេត ឃើញនិសិ្សតមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលើកជាសំណួរយ៉ាងច្រើនជុំវិញប្រធានបទខាងលើ។

ចុងបញ្ចប់ លោក និល វាសនា នាយករងសាខា បានមានមតិថ្លែងអំណរគុណ ដល់វាគ្មិនដែលបានខំ ចំណាយពេលវេលា ដើម្បីចែករំលែកនូវបទពិសោធន៍ដល់និស្សិតទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ហើយក៍ជូនពរ ឱ្យជួបតែសំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចនិងបានប្រកាសបិទកម្មវិធីនៅវេលាម៉ោង បួននិងសាមសិបប្រាំនាទីនា ថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ។