Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ការធ្វើតេស្តការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK)  ដល់និស្សិតកំពុងសិក្សានៅ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ


 

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៣ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ មានកិច្ចសហ ប្រតិបត្តិការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ក្នុងការរៀបចំប្រឡងធ្វើតេស្តវាស់ស្ទង់ សមត្ថភាព របស់និស្សិតស.ប.ប. ដើម្បីធានាលទ្ធភាពចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ដែលមាន តម្រូវការ បុគ្គលិកជាច្រើននាក់ ហើយថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ បាននឹងកំពុង ប្រកាសជ្រើសរើស បុគ្គលិកបន្ថែម រហូតដល់ទៅ៣០០នាក់ (ក្នុងនោះមានមន្រ្តីបំរើការឥណទាន១៥០នាក់ និង មន្រ្តីបេឡាធិការ ១៥០នាក់) ដល់និស្សិត កំពុងសិក្សានៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីនេះលោក និល វាសនា នាយករងសាខា បានមានមតិថា ក្នុងនាមតំណាងឱ្យសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ យើងខ្ញុំមានក្តីសោមនស្សរីករាយដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) សម្រេចចិត្តជ្រើសរើស និងផ្តល់ឱកាសឱ្យនិស្សិតសាកលវិទ្យាល័យយើងយ៉ាងច្រើនដើម្បីចូលរួម វាស់ស្ទង់សមត្ថភាព នាពេលនេះ។ បន្ទាប់ពីសាកលវិទ្យាល័យយើងបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) កន្លងមក ធ្វើឱ្យស្ថាប័នទាំងពីរ រឹតតែរីកចំរើនទាំងអស់គ្នា។

បន្ទាប់មក លោក យុន ប៊ុនថាវ ប្រធានអនុសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ប្រចាំក្រុងដូនកែវ ខេត្តតាកែវ បានមានប្រសាសន៍ថា ដោយសង្កេតឃើញពីសក្តានុពលនៃធនធានមនុស្សសាខា សាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ បាននឹងកំពុងផលិតធនធានមនុស្សដ៏មានសមត្ថភាព ក្នុងឱកាស ប្រកួតប្រជែងទីផ្សារការងារ មិនតែប៉ុណ្ណោះនិស្សិតដែលសិក្សានៅបៀលប្រាយ គឺមានសមត្ថភាពខ្ពស់ជាង និស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ។ ជាងនេះទៅទៀតដោយមានការយកចិត្តទុកដាក់ពីសំណាក់គណៈ គ្រប់គ្រងសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ក្នុងការបង្កលក្ខណៈងាយស្រួលដែលបានផ្តល់ជា ទីកន្លែងដើម្បីឱ្យបេក្ខជន បានប្រឡងធ្វើតេស្តវាស់ស្ទង់សមត្ថភាពនៅទីនេះ។

ជាចុងក្រោយ លោក និល វាសនា នាយករងសាខា បានមានមតិថ្លែងអំណរគុណនិងបញ្ជាក់ថា បេក្ខជន-បេក្ខនារី ដែលជានិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ខិតខំប្រឡងឱ្យបានជាប់ទាំងអស់គ្នា ដើម្បី មានលទ្ធភាព បន្តទៅ វគ្គសម្ភាសន៍ នេះជាឱកាសរបស់យើងទាំងអស់គ្នាហើយ ដែលបានខិតខំប្រឹងប្រែងរៀន កន្លងមក ពេលនេះយើងត្រូវ បញ្ចេញសមត្ថភាពខ្លួនយើងដើម្បីមានឱកាសទទួលបានការងារ។