អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង  បានចូលរួម សិក្ខាសាលាស្តីពី”ការអប់រំ និងសហគ្រិនភាព”  នៅខេត្តរតនគិរី


 

នៅថ្ងៃទីដប់បី ខែកក្កដា ឆ្នាំ២០១៣ នាវេលាម៉ោងប្រាំបី និងសូន្យសូស្យនាទី គណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង បានដឹកនាំនិស្សិត បុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន២៣៥ នាក់ ធ្វើដំណើរមុនមួយថ្ងៃ ក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួម   សិក្ខាសាលា ដែល ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣  ក្រោមប្រធាបទ” ការអប់រំ និងសហគ្រិនភាព” នៅសាលមហោស្រពខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ីន វិរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យបៀលប្រាយ  លោក ឌៀប សីហា សាកល វិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ  សាស្ត្រាចារ្យ បណ្ឌិត T-R Dash សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការ សិក្សាកម្រិតក្រោយបរិញ្ញាបត្រ  និងលោក មាស រ៉េនរិទ្ធិ សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ជាអ្នកសម្របសម្រួលសិក្ខាសាលា នៃសាកលវិទ្យាល័យបៀលប្រាយ។ នៅរសៀលថ្ងៃដដែល សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង ក៍បានដឹកនាំនិស្សិត បុគ្គលិក និងសាស្រ្តាចារ្យ ធ្វើទស្សនៈកិច្ចនៅរមណីយដ្ឋានបឹងយក្យឡោម និងបរិភោគអាហាររួមគ្នា ជាលក្ខណៈក្រុម។ នាព្រឹកថ្ងៃទី១៤ ខែឆ្នាំដដែល អង្គសិក្ខាសាលាបានចាប់ផ្តើមក្រោម បរិយាកាសរីករាយរាក់ទាក់   ក្នុងនោះមានវត្តមានសិក្ខាកាមរួមគ្នាជាមួយសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី ចំនួនជាង ៦០០ នាក់។ វាគ្មិនសំខាន់ៗចំនួន៣រូប ដែលបានចែករំលែកបទពិសោធន៍ ជូនដល់សិក្ខាកាម រួមមានវាគ្មិនទី១ សាស្ត្រាចារ្យ បណ្ឌិត       T-R Dash  សាកលវិទ្យាធិការរង បានផ្តល់ទស្សនទាន លើប្រធានបទ “ការកសាងអាជីពការងារ និង បន្តការអប់រំ“  ដើម្បីធ្វើឲ្យដំណើរជីវិតជោគជ័យ យើងត្រូវតែឈរលើគន្លឹះសំខាន់ៗ៧យ៉ាងគឺៈ ១-កុំបោះបង់ការសិក្សា ២-ត្រូវបង្កើតបណ្តាញទំនាក់ទំនាក់ទំនងឲ្យបានច្រើន ៣-អនុវត្តន៍ការងារបច្ចុប្បន្នអោយបានល្អ ៤-សិក្សារៀនសូត្រពីអ្នកដទៃ ៥-សាងកេរ្ត៍ឈ្មោះល្អ ៦-រៀបចំខ្លួនទុកជាមុន និង៧-រៀបចំខ្លួនប្រឈមនិងហានិភ័យ។ ចំណែកវាគ្មិនទី២ លោក ឌៀប សីហា សាកលវិទ្យាធិការ បានផ្តល់ទស្សនទានលើប្រធានបទ “តម្លៃនៃការអប់រំ” ដែលការអប់រំត្រូវតែមានការវិនិយោគទំាងពេលវេលា ថវិកា និងការខិតខំប្រឹងប្រែងទំាងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី និងត្រូវចេះបង្កើតឪកាសការងារសម្រាប់ខ្លួនឯង  សហគមន៍ និងសង្គម។  ទន្ទឹមនឹងនេះត្រូវមានជំនាញសំខាន់ៗ៣ យ៉ាងគឺៈ ជំនាញបញ្ញាញាណ  ជំនាញលើកទឹកចិត្ត និងជំនាញ អន្តរសកម្មភាព។  សម្រាប់វាគ្មិនចុងក្រោយ ឯកឧត្តមបណ្ឌិត អ៊ីន វិរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ  បានផ្តល់ ទស្សនទានលើប្រធានបទ“សហគ្រិនភាព“ ពោលគឺ ឯកឧត្តម បណ្ឌិត បានលើកពីគន្លឹះជោគជ័យសំខាន់ៗ ក្នុងសហគ្រិនភាព មាន៤យ៉ាងគឺៈ ទី១ មានសមត្ថភាពគ្រប់គ្រងអតិថិជន ទី២ មានសមត្ថភាពគ្រប់គ្រងទៅលើការព្យាករណ៍ ទី៣ មានផ្នត់គំនិត សហគ្រិនភាព និងទី៤មានសមត្ថភាពធ្វើផែនការអាជីវកម្ម។ លើសពីនេះទៅទៀតឯកឧត្តមបណ្ឌិត ក៍បានលើកយកមកបង្ហាញផងដែរនូវសហគ្រិនចំនួន៣ប្រភេទរួមមានៈ សហគ្រិន ដែលផ្តល់ផលប្រយោជន៍ច្រើនដល់សង្គម សហគ្រិនដែលគិតច្រើនលើប្រាក់ចំណេញ និងសហគ្រិនដែលចេះឆ្លៀតឪកាស។

ចុងបញ្ចប់នៃកម្មវិធីឯកឧត្តមបណ្ឌិត អ៊ីន វិរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបៀលប្រាយ បានថ្លែងបិទអង្គសិក្ខាសាលា និងបានថ្លែងអំណរគុណដល់សិក្ខាកាម ដែលបាន ចំណាយពេលវេលាដ៍មានតម្លៃក្នុងការចូលរួមសិក្ខាសាលាដ៍មានសារៈសំខាន់នេះ។

អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅរយពេលកន្លះថ្ងៃ និងត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។