អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធី  បណ្តុះបណ្តាលវគ្គ “របៀបសរសេរការដកស្រង់សម្តី និង ជៀសវាងការសរសេរចម្លង”


 

ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំពីរពាន់ដប់បី វេលាម៉ោង ប្រាំបីគត់ នៅបន្ទប់ ០០៣ នៃសាខាសាកលវិទ្យាល័យ បៀលប្រាយ  ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីបណ្តុះបណ្តាល ដល់បុគ្គលិកសិក្សា និង បុគ្គលិកស្តីពី របៀបសរសេរការដក ស្រង់សម្តី និង ជៀសវាងការសរសេរចម្លង។   

ជាកិច្ចចាប់ផ្តើម លោក ជិន ជឿន នាយកសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្ត ស្ទឹងត្រែង បានឡើងថ្លែង នូវមតិស្វាគមន៏ យ៉ាង កក់ក្តៅដល់គ្រូឧទ្ទេស និង សាស្ត្រាចារ្យ ទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីបណ្តុះបណ្តាលនោះ។

ក្រោយពីបានថ្លែងនូវមតិស្វាគមន៏រួច លោក នាយក ក៏បានប្រកាសបើកកម្មវិធី និង អនុញ្ញាតអោយ គ្រូឧទ្ទេស ចាប់ផ្តើមការបណ្តុះបណ្តាល។ បន្តមក គ្រូឧទ្ទេសបានរំលឹកអំពីមេរៀនរបៀបសរសេរឯកសារ ជាភាសារអង់គ្លេសតាមប្រព័ន្ធ APA និង បន្ថែម របៀបសរសេរឯកសារយោងជាភាសារខ្មែរដែលជា មេរៀន ផ្សារភ្ជាប់ជាមួយនិងកម្មវិធីបណ្តុះបណ្តាល របៀបសរសេរការដកស្រង់សម្តី និង ជៀសវាងការសរសេរចម្លង ផងដែរ ដែលក្នុងការ បង្ហាញឯកសារយោងនោះមាន៦ផ្នែកៈ

  • ផ្នែកទី១: នាមត្រកូល និង នាមខ្លួនអ្នកនិពន្ធ
  • ផ្នែកទី២: ចំណងជើង (អក្សរទ្រេត ហើយដិតខ្មៅ)
  • ផ្នែកទី៣: កន្លែងបោះពុម្ព
  • ផ្នែកទី៤: ឈ្មោះអ្នកនិពន្ធ
  • ផ្នែកទី៥: កាលបរិច្ឆេទ បោះពុម្ពផ្សាយ
  • ផ្នែកទី៦: ទំព័រយោង

បន្ទាប់ពីការពន្យល់ពីរបៀបសរសេឯកសារយោងជាភាសារខ្មែររួចមក លោកបានលើកយក ឧទាហរណ៍ ជាក់ស្តែង បង្ហាញ និង បានផ្តល់អោយសិក្ខាកាមអនុត្តន៍ ជាក់ស្តែងក្នុងពេលនោះតែម្តង។

បន្តរពីរបៀបសរសេរឯកសារយោងជាភាសារខ្មែរមកលោកបានលើកយកកម្មវិធី បណ្តុះបណ្តាល របៀបសរសេរ ការដកស្រង់សម្តី និង ជៀសវាងការសរសេរចម្លង ដោយបង្ហាញពីអត្ថប្រយោជន៍មួយចំនួនក្នុងការសិក្សាវគ្គនេះដល់សិក្ខាកាម ទី១ដើម្បីអោយសាស្ត្រាចារ្យយកចំណេះដឹងទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលនិស្សិតក្នុងការ ទាញយកគំនិតថ្មីៗរបស់ពួកគេ ទី២ដើម្បីអោយសាស្ត្រាចារ្យយកវាទៅប្រើប្រាស់ក្នុងការសរសេរ ឯកសារ ពិគ្រោះក្នុងប្លង់មេរៀន ក្នុងការចងក្រង និងនិពន្ធសៀវភៅ និងក្នុងការសិក្សាស្រាវជ្រាវផ្សេងៗទៀត និង ទី៣ ដើម្បីជៀសវាងនូវការដកស្រង់សម្តី របស់អ្នក និព្ធមិនសមស្រប ដែលនាំអោយកើតជាការលួចចម្លងស្នាដៃរបស់ អ្នកនិពន្ធ និង បាត់បង់ការអភិវឌ្ឍន៍ដល់ប្រទេសជាតិ។ ក្នុងដំណើរការបណ្តុះបណ្តាលនោះ លោក ឡុង គឹមហ៊ាន ដែលជាគ្រូឧទ្ទេស ក៏បានបង្ហាញខ្លឹមសារដូចជាៈ

  • តើការលួចចម្លងជាអ្វី?
  • ហេតុអ្វី ត្រូវជៀសវាងការលួចចម្លង?
  • របៀបលួចចម្លងទាំងប្រាំមួយ និង ការអនុវត្ត
  • បច្ចេកទេស ជៀសវាងការលួចចម្លង និង ការអនុវត្ត

បន្តមកលោកបានផ្តល់ឱកាសដល់សិក្ខាកាម អនុវត្តពីរបៀបសរសេរ ការដកស្រង់សម្តី និង ជៀសវាង ការសរសេរចម្លងនេះ ព្រមទាំងបានបកស្រាយយ៉ាង ក្បោះក្បាយនូវចម្ងល់របស់សិក្ខាកាម។

ក្រោយពីធ្វើការបណ្តុះបណ្តាលចប់សព្វគ្រប់ លោក ឡុង គឹមហ៊ាន ដែលជាគ្រូឧទ្ទេសបានរៀបចំ អោយមាន ការធ្វើតេស្តវាស់ស្ទង់កម្រិតយល់ដឹង របស់សិក្ខាកាម។ ជាការឆ្លើយតបបន្ទាប់ពីលោកបានវាយតម្លៃ ថាសិក្ខាកាម ទទួលបានចំណេះដឹងច្រើន ។ ក្រោយពីបញ្ចប់វគ្គបណ្តុះ បណ្តាល រួចមក លោក   ជិន ជឿន នាយកសាខា នៃសាកល វិទ្យាល័យបៀល ប្រាយ ខេត្តស្ទឹងត្រែង បានថ្លែង អំណរគុណយ៉ាង ជ្រាលជ្រៅចំពោះគ្រូឧទ្ទេស និង សាស្ត្រាចារ្យ ទាំងអស់ដែលបានចំណាយ ពេលវេលា ដ៏មានតម្លៃក្នុង ការចូលរួមវគ្គបណ្តុះបណ្តាល ក៏ដូចជាការចូលរួម ចំណែក ក្នុងការអភិវឌ្ឍន៍ខ្លួនឯង សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តស្ទឹងត្រែង និង ប្រទេសជាតិ។ បន្ទាប់មក លោក នាយកសាខា ក៏បានថ្លែងមតិបិទកម្មវិធី និង បានចែកវិញ្ញាបនបត្រជូនសិក្ខាកាម។

កម្មវិធីត្រូវបានបញ្ចប់នៅវេលាម៉ោងដប់មួយ និង សាមសិបប្រាំនាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាស រីករាយរាក់ទាក់ និង ស្និទ្ធស្នាលបំផុត។