Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តស្ទឹងត្រែង រៀបចំការវាយតម្លៃគុណភាពផ្ទៃក្នុង


 

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តស្ទឹងត្រែង បានរៀបចំដំណើរ ការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ដែលមានរយៈពេលពីរថ្ងៃ ក្រោមការដឹកនាំរបស់ លោក ជិន ជឿន នាយកសាខា ។

ការវាយតម្លៃនេះបានរៀបចំឡើង និងសម្របសម្រួលដោយការិយាល័យសវនកម្ម និងធានាគុណភាពអប់រំ ក្នុងគោលបំណងដើម្បីអោយដំណើរការ នៃការបណ្ដុះបណ្ដាលការអប់រំកម្រិតឧត្តមសិក្សាកាន់តែមានគុណភាព ប្រសិទ្ធភាព និងដើម្បីត្រៀមលក្ខណៈទទួលការវាយតម្លៃគុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (គ.ទ.ក.) ។ នៅក្នុងដំណើការនៃការវាយតម្លៃនេះ លោកនាយកសាខាបានដឹកនាំសមាសភាព ចូលរួមវាយតម្លៃមានចំនួន៨រូប ដែល ជាសជិកក្រុមវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង នៃសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង។ រាល់ស្ដង់ដារនីមួយៗ ត្រូវបានវាយតម្លៃដោយសមាជិកបីរូប ដោយធ្វើការឆ្លាស់គ្នា តាមកាលវិភាគដែលការិយាល័យសវនកម្ម និងធានាគុណភាព អប់រំបានរៀបចំ និងបានចូលរួមផ្តល់អនុសាសន៍ ក្នុងគោលបំណងធ្វើការកែលម្អចំណុចខ្វះខាត ដែលមាននៅក្នុង ស្តង់ដារនីមួយៗ ។

 ការវាយតម្លៃនេះបានចប់សព្វគ្រប់ នៅវេលាម៉ោង១៦និង៣០នាទីល្ងាច នាថ្ងៃទី០៤ខែឆ្នាំដដែលក្រោម បរិយាកាសស្និតស្នាល សហប្រតិបត្តិការ និង ទទួលបានលទ្ធផលគួរជាទីមោទនៈ ។