អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

កម្មវិធីបណ្តុះបណ្តាល “Khmer Unicode”


 

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោងប្រាំបីព្រឹក នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្ត ស្ទឹងត្រែង បានរៀបចំបើកកម្មវិធីបណ្តុះបណ្តាលដល់បុគ្គលិកសិក្សានិងបុគ្គលិក ស្តីពីការប្រើប្រាស់កម្មវិធី Khmer Unicode ដែលមានសិក្ខាកាមចូលរួមចំនួន១៦រូប ក្រោមអធិបតីភាព លោក ជិន ជឿន នាយកសាខា សាកលវិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង ។

ជាកិច្ចចាប់ផ្តើម លោក ជិន ជឿន នាយកសាខា បានឡើងថ្លែងនូវមតិស្វាគមន៏ និង បង្ហាញពីគោល បំណង និង សារសំខាន់ នៃការបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីនេះ ។

  ក្រោយពីបានថ្លែងនូវមតិស្វាគមន៏រួច លោក នាយក ក៏បានប្រកាសបើកកម្មវិធី និងអនុញ្ញាតឱ្យ គ្រូឧទ្ទេស ចាប់ផ្តើមការបណ្តុះបណ្តាលតាមរបៀបវារៈក្នុងខ្លឹមសាដែលមានគ្រោងទុក ដូចខាងក្រោម៖

  • មេរៀនទី១ យូនីកូដខ្មែរ និង កម្មវិធីកុំព្យូទ័រភាសាខ្មែរ
  • មេរៀនទី ២ កម្មវិធីស្លឹករឹត
  • មេរៀនទី ៣ កម្មវិធីស្លឹករឹត(ត)
  • មេរៀនទី ៤ កម្មវិធីស្លឹករឹត(ត)
  • មេរៀនទី ៥ កម្មវិធីស្លឹករឹត(តចប់)

ក្នុងដំណើរនៃការបណ្តុះបណ្តាលនោះ លោក ទី រដ្ឋា ដែលជាគ្រូឧទ្ទេស ក៏បានចោទជាសំណួរជា ច្រើនដល់សិក្ខាកាម ទាំងអស់ ព្រមទាំងបានបកស្រាយយ៉ាងក្បោះក្បាយនូវចម្ងល់របស់សិក្ខាកាម ។ បន្ថែមពីលើនេះ ទៀត លោកក៏បាន ពន្យល់ថាការសិក្សាកម្មវិធី ស្លឹករឹត បានផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដូចជាៈ អាច វាយអក្សរខ្មែរបាន លឿនបំផុត តាមក្បួនយូនីកូដខ្មែរ របៀបប្រើប្រាស់ និងបង្រៀនអំពីរបៀបបង្កើតឯកសារ អត្ថបទ សៀវភៅ បញ្ជីការ និងព្រមទាំង បង្ហាញពីរបៀបប្រើប្រាស់កម្មវិធីរដ្ឋបាលការិយាល័យ OpenOffice ភាសាខ្មែរផងដែរ។

ក្រោយពីបញ្ចប់ការបណ្តុះ លោក ជិន ជឿន នាយកសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ ឧទ្ទេស នឹង សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ និងជាប្រយោជន៍ ក្នុងការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមទាំងអស់ ។