Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តស្ទឹងត្រែង  សហការជាមួយអង្គការទស្សនៈខ្មែរដើម្បីការអភិវឌ្ឍន៍ (KVD)  បើកវគ្គបណ្តុះបណ្តាលស្តីពីការសសេរគម្រោងសំណើសុំមូលនិធិ


 

នៅថ្ងៃច័ន្ទទី០១ ខែ កក្កដា ឆ្នាំ២០១៣ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តស្ទឹងត្រែង បានរួម សហការ ជាមួយអង្គការទស្សនៈខ្មែរដើម្បីការអភិវឌ្ឍន៍ (KVD) បើកវគ្គបណ្តុះបណ្តាលមួយដែលមានរយៈពេលពីរថ្ងៃ ស្តីពីការសសេរ គម្រោង សំណើសុំមូលនិធិ ដែលមានសិក្ខាកាមចូលរួមចំនួន២០នាក់ និង ដោយ មានការចូលរួមពី លោក ផាត សុភី ជាប្រធានអង្គការខ្មែរដើម្បីការអភិវឌ្ឍន៍ និងជាគ្រូឧទ្ទេសនាម  និង លោក ជិន ជឿន នាយកសាខាស.ប.ប.សាខា ខេត្តស្ទឹងត្រែង ជាអធិបតីភាព ។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ឱ្យនិស្សិតនូវចំណេះដឹងនូវរបៀបនៃការសសេរសំណើសុំ មូលនិធិដោយចែកចេញជាពីរផ្នែក គឺ៖ ទី មួយ ការផ្តល់មូលនិធិសាធារណៈតាមរយៈសំណើគម្រោង សំណើដាក់វាយតម្លៃ ការដេញថ្លៃ និង ទីពីរការ ផ្តល់មូលនិធិឯកជនតាមរយៈអង្គការ សមាគមន៍ សប្បុរសជន ក្រុមហ៊ុន ហើយប្រភពដែលជាអ្នកផ្តល់ មូលនិធិមានជាច្រើនទៀតដូចជាៈ មូលនិធិរបស់រាជរដ្ឋាភិបាល ស្ថានទូតនានា អង្គការ សហគមន៍ សមាគមសាសនា ក្រុមហ៊ុន សប្បុរសជន និងប្រភពដ៍ទៃផ្សេងៗ ទៀត ។ បន្ថែមពីលើនេះទៀត លោក ប្រធានអង្គការបានផ្តល់ទស្សនទានជូននិស្សិតថា៖ ទន្ទឹមនឹងការសសេរគម្រោងសំណើសុំមូលនិធិនេះទៅបាន គឺ ត្រូវតែស្វែងយល់អំពីគម្រោងអោយបានច្បាស់លាស់ជាមុនសិន ហើយលោកក៍បានសំណូមពរអោយនិស្សិត ទាំងអស់ខិតខំសិក្សាភាសាអង់គ្លេសបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការសសេរ គម្រោងអោយបាន ល្អ ពីព្រោះការសសេរគម្រោងនេះប្រៀបបានដូចជាមនុស្សប្រុសម្នាក់ដែលពូកែលួងលោម និង ទាក់ទាញចិត្ត មនុស្សស្រី អោយស្រឡាញ់ និង ទុកចិត្ត គឺត្រូវតែស្វែងយល់ពីចំណង់ចំណូលចិត្តរបស់មនុស្សស្រីនោះជា មុនសិន យ៉ាងណាម៉ិញការសសេរគម្រោងក៍ដូច្នោះដែរ។ បន្ទាប់មកលោកបានបង្ហាញពីការអនុវត្តជាក់ស្តែងលើការសសេរ គម្រោងដោយយកចិត្តទុកដាក់។ 

នៅចុងបញ្ចប់នៃកម្មវិធីនាថ្ងៃទីពីរខែឆ្នាំដដែល  លោក ជិន ជឿន នាយកសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ត ស្ទឹងត្រែង បានចូលរួមបិទវគ្គបណ្តុះបណ្តាល និងបានថ្លែងអំណរគុណដល់សិក្ខាកាម ដែលបានចំណាយពេលវេលាដ៍មាន តម្លៃក្នុង ការចូលរួមសិក្សាវគ្គបណ្តុះបណ្តាលដ៍មានសារៈសំខាន់មួយនេះ។