Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង
បានចុះធ្វើបទបង្ហាញស្តីពីកម្មវិធីសិក្សា និងតម្លៃនៃការសិក្សានៅឧត្តមសិក្សា
ដល់សិស្សថ្នាក់ទី១២ តាមវិទ្យាល័យនានាក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ


 

ចាប់ពីថ្ងៃទីបី ខែមិថុនា ឆ្នាំពីរពាន់ដប់បី រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំពីរពាន់   ដប់បីសាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានសហការជាមួយវិទ្យាល័យនានាក្នុងទីរួមខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលមានវាគ្មិនសំខាន់ៗចំនួនបី រូបទី១ លោក ជិន ជឿន   នាយកសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង និងលោកនាយករងទំាងពីរ ព្រមទាំងប្រធាន-អនុប្រធានការិយាល័យនិងបុគ្គលិក នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង ជាច្រើននាក់បានចុះទៅធ្វើបទបង្ហាញតាមវិទ្យាល័យនីមួយៗរួមមានៈ វិទ្យាល័យព្រះរាជបូជនីយកិច្ច វិទ្យាល័យហ៊ុនសែនស្ទឹងត្រែង វិទ្យាល័យទួលវិជ្ជា វិទ្យាល័យសេសានសុវត្ថិភាព វិទ្យាល័យសៀមប៉ាង វិទ្យាល័យព្រះគោ វិទ្យាល័យឆែបដូនទុន និងវិទ្យាល័យជ័យសែន ដែលមានសិស្សានុសិស្សសរុប៤០៣ នាក់។ គោលបំណងដែល ក្រុមការងារចុះទៅធ្វើបទបង្ហាញនេះ ដើម្បីឲ្យសិស្សានុសិស្សថ្នាក់ទីដប់ពីរបានជ្រួតជ្រាបកាន់តែច្បាស់ពីព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងសាកលវិទ្យាល័យមានដូចជាៈ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តស្ទឹងត្រែង ការ សម្រេចចិត្តសិក្សានៅថ្នាក់ឧត្តសិក្សា តម្លៃនៃវិនិយោគលើការសិក្សាថ្នាក់ឧត្តមសិក្សា និងអត្ថប្រយោជន៍នៃការសិក្សា នៅថ្នាក់ឧត្តមសិក្សា។

នៅក្នុងការធ្វើបទបង្ហាញមានកម្មវិធីសំនួរចម្លើយរបស់សិស្សានុសិស្ស ដែលត្រូវសាកសួរវាគ្មិនទាំងអស់ដើម្បី អោយយល់កាន់តែច្បាស់អំពីព័ត៌មានដែលពួកគាត់ចង់ដឹងពាក់ព័ន្ធនឹងការសិក្សា នាពេលអនាគតរបស់ពួកគាត់។

ចុងបញ្ចប់នៃកម្មវិធីនេះលោក ជិន ជឿន នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង បានថ្លែង អំណរគុណដល់សិស្សានុសិស្ស ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលរួមស្តាប់ការធ្វើបទ បង្ហញ និងសួរសំនួរ ទំាងឡាយដែលទាក់ទងនិងកម្មវិធីសិក្សា នៅសាខាសាកលវិទ្យាល័យបៀលប្រាយ   ខេត្តស្ទឹងត្រែង និងតម្លៃនៃ ការសិក្សានៅ ឧត្តមសិក្សា។

កម្មវិធីនេះត្រូវបានបញ្ចប់ដោយភាពរីករាយ និងស្និទ្ធស្នាល និងបានថតរូបទុកជាអនុស្សាវរីយ៍។