Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

និស្សិតទេសចរណ៍ របស់សាកលវិទ្យាល័យបៀលប្រាយ ទទួលបានជ័យលាភីលេខ១
នៅក្នុងការប្រកួតប្រជែងចំណេះដឹងស្តីពីបេតិកភ័ណ្ឌ


 

កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៣ និស្សិតមួយក្រុម ដែលមានសមាជិកចំនួន០៤នាក់ មាន ឈ្មោះ ១. ឡេង តុលា ភេទ ប្រុស ២. អូន រីយ៉ា ភេទ ស្រី ៣. ស៊ា ស៊ាងថូ ភេទ ស្រី និង ទី៤. ភន់ ពិសែន ភេទ ប្រុស កំពុងសិក្សានៅក្នុងឆ្នាំទី៣ នៃមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យា ល័យបៀលប្រាយ បានទទួលជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងស្តីពីបេតិកភ័ណ្ឌ ដែលរៀបចំឡើង ដោយអាជ្ញាធរអប្សរា នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ។ ដែលការរៀបចំពិធីប្រកួតចំណេះដឹងស្តីពី បេតិកភ័ណ្ឌនេះ គឺដើម្បីអបអរសាទរសម័យ ប្រជុំលើកទី៣៧ នៃគណៈកម្មាធិការ បេតិកភ័ណ្ឌពិភពលោក ថ្ងៃទី១៦-២៨ ខែមិថុនា ឆ្នាំ២០១៣ និងខួបទី២០ នៃការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោក ។

មុនឈានដល់ដំណាក់កាលប្រកួតប្រជែងយកជ័យលាភីលេខ១នេះ ក្រុមនិស្សិត បានឆ្លងកាត់ការ ប្រកួតជំរុះលើកទី១ នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣ និងការប្រកួតជំរុះលើកទី២ នៅថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០១៣ ដោយមានសមាសភាព គណៈកម្មការរបស់អាជ្ញាធរអប្សរា ជាអ្នកវិនិ្នច្ឆ័យ ។ ហើយក្រុមនិស្សិត ដែលឈ្នះក្នុងការប្រកួតនេះ ទទួលបានរង្វាន់ទូរសព្ទ័ដៃ ម្នាក់ៗចំនួន ០១គ្រឿង និងទឹកប្រាក់ចំនួន៤លាន រៀល ។

នេះមិនមែនជាលើកទី១ទេ ដែលនិស្សិតទេសចរណ៍ នៃសាកលវិទ្យាល័យបៀលប្រាយ ទទួលបាន ជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងនោះ ។ កន្លងមក នៅក្នុងខួបលើកទី៣២ នៃ ទិវាទេសចរណ៍ ពិភពលោក ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍ នៅក្នុងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្រុមនិស្សិត ទេសចរណ៍ របស់សាកលវិទ្យាល័យ បៀលប្រាយ ក៏បានដណ្តើមយក ជ័យលាភីលេខ១នេះដែរ ។ 

ស្នាដៃទាំងអស់នេះ ឆ្លុះបញ្ជាំងឲ្យឃើញពីសមត្ថភាពពិតប្រាកដ របស់និស្សិតដែលសិក្សា នៅក្នុង មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវនូវចំណេះដឹង ថ្មីៗ ក្រោមការបង្ហាត់បង្ហាញពីសាស្រ្តាចារ្យល្បីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យ ទេសចរណ៍នេះ។