Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

27th June - 10th July 2013 BBU-KU, Student Excursion Programme II Voluntary Community Service


Click here to download Images and Video files

ចាប់តាំងពីការបង្កើតសាកលវិទ្យាល័យអស់រយៈពេលជាងមួយទស្សវត្សកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាន និងកំពុងពង្រឹង និងពង្រីកការទំនាក់ទំនងភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរ- ជាតិ ដើម្បីផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរនិសិ្សត-សាស្រ្តាចារ្យ ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ ព័ត៌មានសិក្សា បច្ចេកទេសនិងបច្ចេកវិទ្យា ទស្សនកិច្ចសិក្សា សកម្មភាពកីឡា ការស្វែងយល់ពីវប្បធម៌ និង ភាសា ព្រមទាំងសកម្មភាព និងចំណុចជាច្រើនទៀត ដែលកក្តា​ទាំងអស់នេះហើយជម្រុញឲ្យសាកលវិទ្យា ល័យបៀលប្រាយ ឈានឆ្ពោះទៅរកការពង្រឹងគុណភាព​នៃការបណ្តុះ បណ្តាលអប់រំ និង ពង្រីកចំណេះដឹង និងចំណេះធ្វើដល់និសិ្សតគ្រប់កម្រិតសិក្សា។

ជាក់ស្តែង ថ្នាក់ដឹកនាំ ០១រូប និងនិសិ្សតចំនួន 21រូប នៃសាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋកូរេ បានមកចុះទស្សនកិច្ចសិក្សាស្រាវជ្រាវក្នុងនាមជាដៃគូជាមួយ សាកលវិទ្យាល័យបៀលប្រាយ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការស្វែងយល់ពីវប្បធម៌ ភាសា សេដ្ឋកិច្ច ការរស់នៅ ការបណ្តុះបណ្តាលអប់រំ និងចំណុចជាច្រើនទៀត។

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចជួយផ្សព្វផ្សាយអំពីវប្បធម៌ដ៏រុងរឿង និង ភាសាខ្មែរ ទៅកាន់បរទេស ជាពិសេសគឺសាធារណៈរដ្ឋកូរេ។