Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ព្រឹត្តការណ៍ស្តីពី
សិក្ខាសាលា “ ការសិក្សាអប់រំ និងសហគ្រិនភាព ” បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ


 

ឆ្នាំពីរពាន់ដប់បី ខែមិថុនា ថ្ងៃទីសាមសិប វេលាម៉ោងប្រាំពី និងសាមសិបនាទីព្រឹក នៅសាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានបើកសិក្ខាសាលាមួយក្រោមប្រធានបទ “ការសិក្សាអប់រំ និង សហគ្រិនភាព” ដែលបានប្រព្រឹត្តិទៅនៅសាលមហាស្រព ខេត្តតាកែវ ក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ និង មានការចូលរួមពី លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកល-វិទ្យាល័យបៀលប្រាយ និង លោកបណ្ឌិត T.R Dash សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាកម្រិតក្រោយបរិញ្ញាបត្រនិងស្រាវជ្រាវ ជាវាគ្មិនពិសេសដែលបានចែករំលែក បទពិសោធន៍ ជូនដល់ សិក្ខាកាមក្នុងអង្គសិក្ខាសាលាចំនួនជាង៥០០នាក់។

ជាកិច្ចចាប់ផ្តើមបើកកម្មវិធី ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកល វិទ្យាល័យបៀលប្រាយ បានថ្លែងសន្ទរកថាបើកកម្មវិធី និង បានបញ្ជាក់ពីសារសំខាន់ខ្លឹមសារនៃសិក្ខាសាលា ជូនដល់សាស្ត្រាចារ្យ និស្សិត និង បុគ្គលិក ដែលនឹងវាគ្មិនបានលើកយកមកធ្វើបទបង្ហាញ។ ខ្លឹមសារនៃរបៀបវារៈមានដូចខាងក្រោម៖

វាគ្មិនទី១- ធ្វើបទបង្ហាញស្តីពី “ ការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ និង ការបន្តការសិក្សាអប់រំនៅថ្នាក់ក្រោយឧត្តម ” ដោយសាស្រ្តាចារ្យបណ្ឌិត TR. Dash ជាសាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាកម្រិតក្រោយបរិញ្ញាបត្រ និង កិច្ចការស្រាវជ្រាវ។

វាគ្មិនទី២- ធ្វើបទបង្ហាញស្តីពី “ តម្លៃនៃការសិក្សាអប់រំ ” ដោយលោក ឌៀប សីហា ជាសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យបៀលប្រាយ។

វាគ្មិនទី៣- ធ្វើបទបង្ហាញស្តីពី “ សហគ្រិនភាព ” ដោយ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ ប្រធានក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យបៀលប្រាយ។

បន្ទាប់ពីវាគ្មិនធ្វើបទបង្ហាញចប់ កម្មវិធីសិក្ខាសាលាបានអនុញ្ញាតិអោយនិស្សិតមានសំណួរ និង ចុងបញ្ចប់កម្មវិធី វាលាម៉ោង ១២ និង៣០នាទី មានចែកវិញ្ញាបនបត្រសិក្ខាសាលាជូនដល់តំណាងនិស្សិតឆ្នើមចំនួន១០រូបឡើងមកទទួល ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ និងសាកលវិទ្យាធិការរងផងដែរ។