អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ព្រឹតិ្តការណ៏ស្តីពីសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ចុះធ្វើការស្ទង់ មតិដល់សិក្សានុសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យទាំង១៦


 

ចាប់ពីថ្ងៃទី០៣-១១ ខែមិថុនា ឆ្នាំ២០១៣ គណៈគ្រប់គ្រងនៃសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បានចុះស្ទង់មតិដល់សិស្សថ្នាក់ទី១២ នៅតាមបណ្តាវិទ្យាល័យទាំង១៦ នៅក្នុងការចុះតាមវិទ្យាល័យទាំងអស់នោះត្រូវបាន ចែកចេញជាពីរក្រុម៖ គឺក្រុមទី១-បានដឹកនាំដោយលោក អាន ហឿន នាយកសាខា ចំណែកក្រុមទី២-ដឹកនាំលោក និល វាសនា នាយករងសាខា ព្រមទាំងមានការចូលរួមសហការណ៍គ្នាពីប្រធាន អនុប្រធានការិយាល័យ និងបុគ្គលិកជាច្រើន នាក់ក្នុងពេលចុះធ្វើយុទ្ធនាការនេះ។ ជាពិសេសមានការធ្វើកិច្ចសហការណ៍ល្អជាមួយនាយក នាយករង និងនាយិកា វិទ្យាល័យទាំង១៦ និងមានលិខិតឯកភាពពីលោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តតាកែវ ។ គោលបំណង នៃការចុះផ្សព្វផ្សាយគឺដើម្បីអោយសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យ បានយល់កាន់តែច្បាស់អំពី៖

  • តំរូវការរបស់សិស្សានុសិស្សនៅពេលជាប់បាក់ឌុប មានបំណងចង់បន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ដែររឺទេ? បើចង់បន្តតើនៅទីណា? និងនៅគ្រឹះស្ថានឧត្តមសិក្សាមួយណា?
  • តំរូវការលើការសិក្សាមហាវិទ្យាល័យ/ជំនាញមួយណា?
  • សមត្ថភាពក្នុងការប្រើប្រាស់ភាសា និងកុំព្យូទ័រនៅក្នុងកម្រិតណា?
  • កត្តាអ្វីខ្លះដែលពួកគាត់យល់ថាមានសារសំខាន់នៅពេលបន្តការសិក្សាថ្នាក់ឧត្តមសិក្សា?
  • ឪពុកម្តាយរបស់ប្អូនប្រកបមុខរបរអ្វីដែរសព្វថ្ងៃ?

សូមបញ្ជាក់ថា៖ ក្រុមការងារសាខាបានជួបធ្វើការសំណះសំណាលជាមួយលោកនាយក នាយករង លោកស្រី នាយិកាវិទ្យាល័យនានា ហើយមុនចុះទៅធ្វើការស្ទង់មតិនៅតាមបន្ទប់សិក្សានៃវិទ្យាល័យនីមួយៗ គឺក្រុមការងាររបស់ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ មិនបានប្រាប់សិក្សានុសិស្សថ្នាក់ទី១២ ឲ្យដឹងថាមកពីសាកលវិទ្យាល័យ ណាមួយទេ រួចសុំឲ្យពួកគាត់ជួយបំពេញបញ្ជីកម្រងសំណួរក្រុមការងារចុះទៅពន្យល់នៅតាមបន្ទប់រៀននីមួយៗ សម្រាប់ យកមកធ្វើការវិភាគនៅពេលចុះមកលើកទី២ ធ្វើបទបង្ហាញឲ្យចំគោលដៅ។