Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ព្រឹតិ្តការណ៏ថ្មី សិក្ខាសាលាអភិវឌ្ឍសមត្ថភាពយុវជនស្តីពី “ គន្លឹះក្លាយជាបុគ្គលិកឆ្នើម ” របស់ក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ដល់និស្សិតកំពុងសិក្សា នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ


 

ឆ្នាំពីរពាន់ដប់បី ខែមិថុនា ថ្ងៃទីម្ភៃប្រាំមួយ វេលាម៉ោងពីរ និងសូន្យនាទីរសៀល មានការជួប និស្សិតចុះឈ្មោះ នៅបន្ទប់សហសាលជាន់ទី១ អគារសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដើម្បីចូលរួមសិក្ខាសាលាសី្តពី “គន្លឹះក្លាយជាបុគ្គលិកឆ្នើម” ដែលស្ថិតនៅក្រោមអធិបតីភាព លោក អាន ហឿន នាយកសាខានៃសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ចំណែកវាគ្មិនដែលត្រូវធ្វើបទបង្ហាញ លោក ហេង សុភា ជាប្រធានយកប្រតិបត្តិ អ្នកនិពន្ធនិងជាអ្នកនិយាយការអភិវឌ្ឍគំនិតរបស់ក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប រួមទាំងសហការីចំនួនពីររូបទៀត។ សិក្ខានេះស្ថិតនៅក្រោមការសំរបសំរួលពីលោក និល វាសនា នាយករងសាខាទទួលបន្ទុកបរិញ្ញាបត្រ ក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិត និងចុះឈ្មោះសិក្សា ជាមួយ លោក សរ សុភ័ក្ត អនុប្រធានការិយាល័យសេវានិស្សិត ដែលមាននិស្សិត ចូលរួមចំនួន ១៣៥នាក់។

ជាកិច្ចចាប់ផ្តើមលោក អាន ហឿន នាយកសាខា បានឡើងមានចំណាប់អារម្មណ៍ និងបង្ហាញអំពីគោលបំណង បងើ្កតអោយមានកម្មវិធីសិក្ខាសាលានេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការ លើកកំពស់គុណភាពអប់រំ និងបងើ្កន សមត្ថភាព សិក្សារបស់និស្សិតអោយកាន់តែយល់ច្បាស់ជាងមុន ជាពិសេសប្អូនៗដែលកំពុងសិក្សាត្រូវត្រៀមរៀបចំខ្លួន យ៉ាងម្ត៉េចដើម្បី ក្លាយជាបុគ្គលិកឆ្នើម។

បន្តមក លោក ហេង សុភា ជាប្រធានយកប្រតិបត្តិអ្នកនិពន្ធ និងជាអ្នកនិយាយការអភិវឌ្ឍគំនិត របស់ក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ដែលជាវាគ្មិនសំខាន់នៅក្នុងពេលនោះ បានឡើងមកធ្វើបទបង្ហាញលើកទី២ នៅសាខាសាកល វិទ្យាល័យបៀលប្រាយ បន្ទាប់ពីលោកធ្លាប់មកធ្វើបទបង្ហាញម្តងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ក្រោមប្រធានបទ “យុទ្ធសាស្រ្តស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព” ហើយថ្ងៃនេះលោកនឹងធ្វើបទបង្ហាញលើប្រធានបទថ្មីមួយ ទៀតដែល ទាក់ទៅនឹងគន្លឹះធ្វើយ៉ាងណាដើម្បីក្លាយជាបុគ្គលិកឆ្នើម។
 

ចុងក្រោយនៃសិក្ខាសាលាបានបញ្ចប់នៅម៉ោងប្រាំនិងដប់ប្រាំនាទីល្ងាច សិ្ថតនៅក្រោមបរិយាកាសរីករាយ និង ស្និតស្នាលបំផុត និងបានចែកនូវវិញ្ញាបនបត្រ (Certificate) ជូនដល់តំណាងនិស្សិតចំនួន១០រូប ជានិមិត្ររូប ដើម្បីបញ្ជាក់នូវចំណេះដឹងនិងបទពិសោធន៍ថ្មីបន្ថែមទៀត ។