Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ព្រឹតិ្តការណ៏ស្តីពី  ¨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ចុះធ្វើការផ្សព្វផ្សាយដល់សិក្សានុសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យទាំង១៦ ¨


 

គិតចាប់ពីថ្ងៃទី១៣-២១ ខែមិថុនា ឆ្នាំ២០១៣ គណៈគ្រប់គ្រងនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានចេញយុទ្ធនាការចុះធ្វើផ្សព្វផ្សាយដល់សិស្សថ្នាក់ទី១២ នៅតាមបណ្តាវិទ្យាល័យទាំង១៦ ដែលស្ថិតនៅក្រោមប្រធានបទ “ ការសិក្សាជាកាវិនយោគ និងលទ្ធផលនៃការសិក្សានៅថ្នាក់ឧត្តមសិក្សា  ”  នៅក្នុងការចេញយុទ្ធនាការចុះផ្សព្វផ្សាយ នោះបាន ចែកចេញជាពីរក្រុម៖ គឺក្រុមទី១-បានដឹកនាំដោយលោក អាន ហឿន នាយកសាខា ចុះចំនួន៧វិទ្យាល័យ ដែលក្រុមនេះ ធ្វើបទបង្ហាញដោយលោក អ៊ាម ច័ន្ទរិទ្ធ ប្រធានការិយាល័យសិក្សា និងលោក នូវ វឌ្ឍនៈ ព្រឹទ្ធបុរសរងមហាវិទ្យាល័យ ចំណែកក្រុមទី២-ដឹកនាំលោក និល វាសនា នាយករងសាខា ជាអ្នកធ្វើបទបង្ហាញចុះចំនួន៩វិទ្យាល័យ ដោយមានការ ធ្វើកិច្ចសហការណ៍ជាមួយគ្នាល្អជាមួយនាយក នាយករង នាយការវិទ្យាល័យទាំង១៦ ពិសេសដោយមានលិខិតឯកភាព ពីលោកប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តតាកែវ ។ គោលបំណងនៃការចុះផ្សព្វផ្សាយគឺដើម្បីឲ្យសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យ បានយល់កាន់តែច្បាស់អំពី៖

  • ឧត្តមភាពនៃការសិក្សាសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ
  • ចក្ខុវិស័យ និងបេសកម្ម របស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ
  • អាហារូបករណ៍តាមនិទេ្ទស A-B-C និងអាហារូបករណ៍និស្សិតឆ្នើមប្រចាំមហាវិទ្យាល័យ
  • កម្មវិធីសិក្សាតាមមហាវិទ្យាល័យនីមួយៗ ដែលមានច្រើនសម្បូរបែបសម្រាប់ជ្រើសរើស
  • សម្ភារៈរូបវន្តទំនើប និងសម្បូរបែបដែលអាចបម្រើឲ្យការសិក្សាកាន់តែមានប្រសិទ្ធភាព
  • សាស្រ្តាចារ្យប្រកបដោយគុណវុឌ្ឍិនិងបទពិសោធន៍ខ្ពស់ដែលអាចធានាដល់ការសិក្សា
  • ឱកាសទទួលបានការងារធ្វើ និងកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រាប់សិក្សានៅស.ប.ប
  • អត្ថប្រយោជន៍ និងការលើកទឹកចិត្តដល់អ្នកសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ
  • ចុងក្រោយមានការចាក់ស្ពតបង្ហាញពីចំណាប់អារម្មណ៍របស់និស្សិតឆ្នាំទី៤ ឆមាសទី២ ជាច្រើនជុំវិញការសិក្សានៅ សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ កន្លងមកផងដែរ។

បន្ទាប់ពីបានធ្វើបទបង្ហាញចប់សព្វគ្រប់រួច ក្រុមការងារក៍បានចែកជូនកម្រងសំណួរសម្រាប់ស្ទង់ មតិសិក្សានុសិស្ស បានចូលរួមស្តាប់ឲ្យជួយបំពេញ គឺដើម្បីចង់ដឹងអំពីចំណាប់អារម្មណ៍បន្ទាប់ពីបានស្តាប់បទបង្ហាញ។ ចុងក្រោយក៍មានការ ជួបជាមួយលោកនាយកវិទ្យាល័យ មានមតិផ្តាំផ្ញើនិងសំណេះសំណាលគ្នា ព្រមទាំងថ្លែងអំណរគុណស្ថិតនៅក្នុងបរិយាកាស រីករាយនិងសិ្នតស្នាលក្រៃលែង។ សូមបញ្ជាក់ថា៖ លោក ញ៉ែម សាមុត នាយករងសាខា ទទួលខុសត្រូវ ដឹកសិក្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៤ ឲ្យមកធ្វើទស្សនៈកិច្ចសិក្សានៅអាគារសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តតាកែវ ដើម្បីឲ្យពួកគេសែ្វងយល់កាន់តែច្បាស់អំពីសម្ភារៈរូបវន្ត ដែលបម្រើដល់ការសិក្សាទំនើប និង សម្បូរបែបផងដែរ។ អត្ថបទលោក និល វាសនា នាយករងសាខាខេត្តតាកែវ។