Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

វេទិការស្តីពី៖ “ការអប់រំ និង សហគ្រិនភាព”

រៀបចំដោយសាខា សាកលវិទ្យាល័យ  បៀលប្រាយខេត្តព្រះសីហនុ ទៅកាន់និស្សិត អតីតនិស្សិត សាស្ត្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យ បៀលប្រាយ


Download Slide

   
      នៅរសៀលនៃថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៣ នៅបន្ទប់សហសាល នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ មានរៀបចំនូវវេទិកាស្តីអំពី “ការអប់រំ និងសហគ្រិនភាព Education & Entrepreneurship” ដែលរៀបចំ​ដោយសាកលវិទ្យាល័យ បៀលប្រាយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ីន វីរៈជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃ​សាកលវិទ្យាល័យ បៀលប្រាយ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្តី្រ លោកសាស្រ្តាចារ្យ​ ឌៀប សីហា ជាសាកល​វិទ្យាធិការ នៃសាកលវិទ្យាល័យ បៀលប្រាយ និង Prof. Dr. Tapas Ranjan Dash ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ​បៀលប្រាយ ដែលមាននិស្សិតចូលរួមចំនួនជា ៥០០​នាក់។
    ដែលវេទិកានេះគឺផ្តោតជាសំខាន់ទៅលើ ការកសាងអាជីព និង ការបន្តការសិក្សា ជាន់ខ្ពស់ តំលៃនៃការអប់រំ និង សហគ្រិនភាព។


    សាស្ត្រាចារ្យ បណ្ឌិត T.R Dash បានធ្វើបទបង្ហាញអំពីការកសាងអាជីព និង បន្តកាសិក្សាជាន់ខ្ពស់ដែល សាស្ត្រាចារ្យ បណ្ឌិត បានគួសបញ្ជាក់ថា អាជីពគឺជាដំណើរការនៃជីវិត ឬការធ្វើការងាររយៈពេលអស់មួយជីវិត។ ការកសាងអាជីពជា ដំណើរ ការឥតឈប់ឈរហើយ យើងត្រូវការចំណេះដឹងជាច្រើន ដើម្បីអភិវឌ្ឍន៍អាជីពរបស់យើងដែលនៅពេលយើងស្ថិតក្នុង ដំណើការរៀន ឬបណ្តុះបណ្តាលជំនាញណាមួយ យើងត្រូវមានភាពអត់ធ្មត់ដើម្បីសម្រេចបាន នូវភាពជោគជ័យ។ ដូច្នេះ យើងត្រូវ មានការបេ្តជ្ញាចិត្ត និងតាំងចិត្ត កំរិតខ្ពស់ដើម្បីសម្រេចបាន នូវគោលដៅ។
    សាស្ត្រាចារ្យ បណ្ឌិត T.R Dash ក៏បានបន្ថែមថា ដើម្បីសម្រេចនូវក្តីសុបិន្តរបស់លោក អ្នកគឺលោកអ្នកមិនត្រូវយកឡេះ រឺដោះសារនូវអ្វីដែលលោកអ្នកត្រូវធ្វើទេ និងមិនព្រមធ្វើនូវកិច្ចការដែលអាចសម្រេចបានតាមគោលដៅរបស់អ្នក.

            ១.បង្កើតបណ្តាញទំនាក់ទំនងអោយបានរឹងមាំនៅក្នុងសង្គម
            ២.ត្រូវខិតខំធ្វើការងារដែលកំពង់ធ្វើអោយបានល្អ
            ៣.លោកអ្នកត្រូវតែចេះសួរ រៀនស្តាប់ និងត្រូវចេះស្វែងយល់
            ៤.ត្រូវបន្តការសិក្សាឥតឈប់ឈរ
            ៥.ត្រូវកសាងកេរ្ត៍អោយបានល្អ
            ៦.ត្រូវរៀបចំខ្លួនដើម្បីបំពេញការងារ
           ៧.ត្រូវរៀបចំខ្លួនដើម្បីហ៊ានប្រឈមមុខទៅនឹង ហានិភ័យ
    ចុងបញ្ចប់ Prof. T.R. Dash បានធ្វើបទបង្ហាញស្តីអំពីកម្មវិធីសិក្សាកម្រិតក្រោយ បរិញ្ញាបត្រសម្រាប់មហាវិទ្យាល័យនិមួយ ដែលសាកលវិទ្យាល័យបៀលប្រាយកំពុងតែដំណើរការមានដូចជា៖
    -បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច
    -បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និង សាធារណៈ ជាដើម...


   ចំពោះតំលៃនៃការអប់រំ មានខ្លឹមសារសំខាន់ទាក់ទឹនទៅនឹងចំណុចនេះ លោកសាស្ត្រាចារ្យ ឌៀប សីហា សាកលវិទ្យាធិការ បានធ្វើ បទបង្ហាញទៅកាន់សាស្ត្រាចារ្យ បុគ្គលិក គណៈគ្រប់គ្រង និស្សិត និងអតីតនិស្សិតនៃសាកលវិទ្យល័យបៀលប្រាយ ក្នុង សាខាខេត្តព្រះសីហនុ ប្រមាណជា ៥០០នាក់។ នៅក្នុងសិក្ខាសាលានេះ លោកសាកលវិទ្យាធិការបានលើកឡើង ពីអត្ថប្រយោជន៍នៃការអប់រំ សម្រាប់អភិវឌ្ឍន៍អាជីព ការងារ និងសង្គមជាតិ។ លោកសាស្រ្តាចារ្យ ឌៀប សីហា ក៏បានបញ្ជាក់ ពីតំលៃនៃការអប់រំតាមរយៈការរំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនផ្ទាល់របស់លោក ដែលទទួលបានពីការអប់រំ ព្រមទាំងលើក យកមកបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ សម្រាប់និស្សិត និងអតីតនិស្សិតដែលបានបញ្ចាប់ការសិក្សានៅសាកលវិទ្យា ល័យ ដែលមានការងារធ្វើល្អ ទទួលបានចំណូលខ្ពស់ កើតចេញពីការទទួលបាននូវការសិក្សាល្អ។

 

ឯកឧត្តមបណ្ឌិត អ៊ីន វីរៈជាតិ ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយ បានធ្វើបទបង្ហាញទៅ កាន់សាស្រ្តាចារ្យ គណៈគ្រប់គ្រង និស្សិត និងអតីតនិស្សិតសរុបប្រមាណ​ជា៥០០នាក់។ ឯកឧត្តម ក៏បានលើក ឡើងពី សក្តានុពល និងកាលានុវត្តភាព នៃការវិនិយោគ និងការបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលយើងអាចធ្វើ​បាន។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានមានប្រសាសន៏ថា និស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យា​ល័យបៀលប្រាយ ទៅ​ហើយ មិនគ្រាន់តែអាចយកចំណេះដឹងទៅបំរើការងារនៅតាមបណ្តាគ្រឹះស្ថាន  ស្ថាប័នរដ្ឋ  ក្រុមហ៊ុន​ប៉ុណ្ណោះ​​ទេ  ប៉ុន្តែថែមទាំងអាចធ្វើអោយនិស្សិត ចាប់ផ្តើមក្លាយជាសហគ្រិនវ័យក្មេងដោយហេតុថាៈ និស្សិតអាច​ ទាញយក​ អត្ថប្រយោជន៏ពីចំណេះដឹង និង ចំណេះធ្វើ ទៅប្រកបអាជីវកម្មផ្ទាល់ខ្លួនបាន។ ឯកឧត្តមក៏បានផ្តល់នូវ ទស្សនទាន និង បទពិសោធន៏ល្អៗ ដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ អតីតនិស្សិត និងនិស្សិត ដើម្បីយកចំណេះដឹងទាំងនេះទៅ​អភិវឌ្ឍន៏អាជីព និងបើកអាជីវកម្មផ្ទាល់ខ្លួន។
    ជាចុងបញ្ចប់នៃវេទិកាថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ីន វីរៈជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានធ្វើការ ចែកជាវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមទៅដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត និងអតីតនិស្សិតដែលបានចូលរួម ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការយកចិត្តទុកដាក់ស្តាប់ក្នុងវេទិការនាថ្ងៃនេះ៕