Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សកម្មភាពស្តីពី ៖  សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បើកសាវនកាត្រាប់តាម ដែលរៀបចំដោយនិស្សិតមហាវិទ្យាល័យ នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម



ឆ្នាំពីរពាន់ដប់បី ខែឧសភា ថ្ងៃទីដប់ប្រាំបួន វេលាម៉ោង ពីរនិងសាមសិបនាទីរសៀល នៅបន្ទប់សិក្សាជាន់ទី៣ នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ រៀបចំបើកសាវនកាត្រាប់តាម ដោយនិស្សិតឆ្នាំទី៤ ឆមាសទី២ ដែលបានដឹកនាំដោយ លោក កេត សុជាតិ សាស្រ្តាចារ្យ នៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក និល វាសនា នាយករងសាខា ទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ សេវានិស្សិត និងចុះឈ្មោះសិក្សា និងមានការចូលរួមពីសាស្រ្តាចារ្យ និងនិស្សិតមកពីមហាវិទ្យាល័យ នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គមជាច្រើន។

ជាកិច្ចចាប់ផ្តើម លោក និល វាសនា នាយករងសាខា បានមានមតិសំណេះសំណាលនិងបើកកម្មវិធីទៅកាន់អង្គពិធី ដោយបានសង្កត់ធ្ងន់អំពីគោលបំណងដែលបង្កើត អោយមាននូវសាវនកានៅក្នុងថ្ងៃនេះឡើង ដើម្បីលើកកំពស់សមត្ថភាព និងចំណេះដឹងបន្ថែមទៀត ជាពិសេសឆ្លើយតបទៅនិងទ្រឹស្តីដែលបានសិក្សាកន្លងមក និងបានផ្តាំផ្ញើអោយនិស្សិតទាំងអស់ ដែលជាអ្នកសំដែងសូមអោយបង្ហាញអស់ពីសមត្ថភាព ជាពិសេសនិស្សិតចូលរួមទស្សនាឆ្នាំទី២,៣ នៅថ្ងៃនេះសូមយកចិត្ត ហើយនេះជាលើកទី២ បន្ទាប់ពីនិស្សិតច្បាប់កាលជំនាន់ទី៤ បានបើកសាវនកាលើកទី១រួមម្តងហើយ នៅពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០១២។

បន្ទាប់មក លោក កេត សុជាតិ សាស្រ្តាចារ្យនៃមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានធ្វើការផ្តាំផ្ញើ និស្សិតសូមសំដែងអោយអស់ពីសមត្ថភាព គឺយកអ្វីដែលយើងបានរៀន៤ឆ្នាំកន្លង ប្រើនៅក្នុងថ្ងៃនេះអោយដូចជាការពិត សូមកុំអោយមានការអាក់អន់ស្រពន់ចិត្តនិងគ្នា ព្រោះនេះគ្រាន់ជាការសំដែង ហើយវាជាការចាប់ឆ្នោតរបស់ប្អូនៗ ទាំងអស់គ្នាសំរាប់ដើតួសំដែងនៅក្នុងពេលនេះខ្លួនឯងទេ។

ចុងបញ្ចប់សាវនាកាត្រាប់តាមនេះ បានដំណើរការអស់រយៈពេល៣ម៉ោងទើបចប់ ដែលស្ថិតនៅក្នុងបរិយាកាសដូចជា សាវនកាពិតៗតាមរយៈការតស៊ូមតិយ៉ាងស្វិតស្វាញ ប្រកបទៅដោយចំណេះដឹងនិងបទពិសោធន៍ ដើម្បីចែករំលែក ទៅអោយនិស្សិតជំនាន់ក្រោយៗបានយល់ដឹងអំពីការអនុវត្តជាក់ស្តែង និងបិទកម្មវិធីនៅវេលាម៉ោងប្រាំនិងសាមសិបនាទីនាថ្ងៃ ខែឆ្នាំដដែល។