Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានផ្តល់មូលនិធិសប្បុរសធម៌ ចូលរួមចំណែករំលែកទុក្ខដល់គ្រួសារសពនិស្សិតដែលទទួលមរណៈភាព ដោយសារជំងឺលើសឈាម



ពិធីប្រគល់ថវិកាដល់គ្រុមគ្រួសារសព បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ០២:៣០នាទី ក្នុងបន្ទប់ប្រជុំអគារស៊ី ជាន់ទី២ នៃសាកលវិទ្យាល័យបៀលប្រាយ ដែលមានថវិកាសរុបចំនួន២,២៣០,៤០០រៀល (ពីរលាន ពីររយសាមសិបពាន់ និង បួនរយរៀលគត់) ប្រគល់ជូនឳពុករបស់សពនិស្សិតឈ្មោះ ស្រី ពិសី ភេទស្រី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចជំនាន់ទី១២ ឆ្នាំទី២ កើតនៅថ្ងៃទី២៧ ខែមេសាឆ្នាំ១៩៩៣ និង បានទទួលមរណៈភាពនៅថ្ងៃទី១៤ខែមេសាឆ្នាំ២០១៣ ដោយជំងឺលើសឈាមដាច់សរសៃកញ្ចឹងក ។

លោកសាកលវិទ្យាធិការរងទទួលបន្ទុកផែនការ និង សេវាសិក្សាបានមានប្រសាសន៍ថា៖ តាងនាមលោក ជំនួសឲ្យ លោកសាកលវិទ្យាធិការ បាននាំយកនូវថវិកាដែលបានមកពីការបរិច្ចាកថវិកាដែលជាទឹកចិត្តមនុស្សធម៌  របស់និស្សិត បុគ្គលិក សាស្រ្តាចារ្យ និង គណៈគ្រប់គ្រង ដើម្បីសំដែងនូវការសោកស្តាយយ៉ាងធំធេង និង ចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព សម្រាប់ការបាត់បង់នូវធនធានមនុស្សមួយរូបដែលមានអត្តចរិកល្អ ឧស្សាហ៍ព្យាយាម និង យកចិត្តទុកដាក់ខំប្រឹងសិក្សា ។ ជាចុងបញ្ចប់ លោកសាកលវិទ្យាធិការរងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់និស្សិត ទាំងអស់ដែលបានផ្តល់ជាថវិកា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិស្សិត ទោះបីតិចតួចស្ដួចស្ដើងក៏ពិតមែន តែវាជាសន្ដានចិត្ដ ដ៏សប្បុរសរបស់និស្សិតទាំងអស់ ដើម្បីជួយគ្នាក្នុងគ្រាមានទុក្ខលំបាក នឹង សូមផ្តាំផ្ញើដល់និស្សិត ក៏ដូចជាអ្នកដែលមាន វត្តមាននៅទីនេះ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាព ព្រោះសុខភាពជាកត្តាសំខាន់ សម្រាប់ឈានទៅរក ការសម្រេច បាននូវភាពជោគជ័យ ។