អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

វេទិកាជំនួបពិភាក្សារវាងគណៈគ្រប់គ្រង  និង ប្រធាន/អនុប្រធានថ្នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ



នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣  ក្រុមការងារ នៃសាកលវិទ្យាល័យបានរៀបចំវេទិកាជំនួបពិភាក្សា ជាមួយ ប្រធាន/អនុប្រធានថ្នាក់ ក្រោមអធិបតីភាព លោក ឌៀបសីហា  សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ ព្រមទាំង លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង ប្រធាន/ អនុប្រធានដេប៉ាតឺម៉ង់ និង ប្រធាន/អនុប្រធានផ្នែក ដើម្បីសិក្សា ស្វែងយល់ពីតម្រូវការរបស់និស្សិត  និង ក្នុងគោលបំណង ប្រមូល ព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយការពង្រឹង សមត្ថភាព បង្រៀនរបស់សាស្រ្តាចារ្យ ម៉ោងពេលបង្រៀន កម្មវិធីសិក្សា ឯកសារគាំទ្រ សម្ភាររូបវន្ត សេវា Internet និង ការពង្រឹង វិន័យលើការសិក្សារបស់និស្សិត រួមទាំងសេវកម្មផ្សេងៗជាច្រើនទៀត ក្នុងន័យកែលម្អសេវកម្មទាំងនោះ ឲ្យកាន់តែល្អប្រសើរ ឡើង។ វេទិកានេះ ធ្វើឡើងដើម្បីជំរុញ និង លើកទឹកចិត្តដល់ប្រធាន/អនុប្រធានថ្នាក់ ឲ្យជួយចូលរួមតាមដាន ពីស្ថានភាពជាក់ស្តែងនៅក្នុងថ្នាក់រៀន ដើម្បីឲ្យការសិក្សារបស់និស្សិតទទួលបាននូវចំណេះដឹង ប្រកបដោយ គុណភាព និង មានការទទួលស្គាល់ជាលក្ខណៈជាតិ និង អន្តរជាតិ ហើយសម្រាប់វេទិកានេះ នឹងធ្វើឡើងជាប្រចាំដើម្បីតាមដាន នឹង ពិនិត្យឡើងវិញ។