Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

មូលនិធិសប្បុរសធម៌របស់សាកលវិទ្យាល័យបៀលប្រាយ បាននាំយកនូវ ថវិកាផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា



បន្ទាប់ពីបានទទួលព័ត៌មានប្រកាសអាសន្នស្តីពីការខ្វះខាតថវិកាក្នុងការគាំពារសុខភាពរបស់កុមារ ដែលមកសម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ទើបនៅព្រឹកថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០១៣ នេះ លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ និង ជាតំណាងឲ្យមូលនិធិសប្បុរសធម៌ដែលទទួលបានពីការបរិច្ចាករបស់និស្សិត បុគ្គលិក សាស្រ្តាចារ្យ និង គណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យផ្ទាល់ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាចំនួន ២០លានរៀល សម្រាប់កិច្ចការងារមនុស្សធម៌ ក្នុងការជួយទ្រទ្រង់និងព្យាបាលដល់កុមារកម្ពុជារាប់សែននាក់ កំពុងប្រឈមមុខនឹងជំងឺផ្សេងៗ ជាពិសេស ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាព របស់កុមារជាច្រើនដែលមានជីវភាពក្រខ្សត់ មិនអាចស្វែងរក ការព្យាបាលនៅមន្ទីរពេទ្យឯកជនបាន ដែលកម្មវិធីនេះ ធ្វើឡើងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាII ដោយមានការទទួល ស្វាគមន៍ពីលោក Dr. DENIS LAURENT   ជាអនុប្រធាននៃមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលផ្ទាល់ចំពោះថវិកា សប្បុរសធម៌ ទាំងនេះ។ ជាចុងក្រោយលោក Dr. DENIS LAURENT បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារមូល និធិសប្បុរសធម៌ របស់សាកលវិទ្យាល័យបៀលប្រាយ ដែលចូលរួមរកថវិកាបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងន័យចូលរួមបន្ត និរន្តភាពសម្រាប់ការព្យាបាលជំងឺកុមារកម្ពុជារាប់សែននាក់ ដែលកំពុងប្រឈមនឹងជំងឺសាហាវៗផ្សេងៗជាច្រើន។