Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

របាយការណ៍​ស​ងេ្ខ​ប​ស្ដីពី​
​សកម្មភាព​ប​ណ្ដុះ​បណ្ដា​លរបស់ លោក ឌៀប សីហា​ ​សាកលវិទ្យាធិការ  នៃ​សាកល​វិទ្យា​ល័យ បៀ​ល​ប្រា​យ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់ និស្សិត​កម្រិត​បរិ​ញ្ញាប​ត្រ​រង បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​កម្រិត​បណ្ឌិត ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង់​ខ្ពស់​របស់ ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន  នាយក​រដ្ឋ​ម​ន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង
ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​
​នា​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៤ វេលា​ម៉ោង ៨:៣០​នាទី​ព្រឹក នៅ​ម​ណ្ឌ​ល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​


  • ​សូម​គោរ​ព ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​    ​និង  ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ជាទី​គោរ​ព​ដ៏​ខ្ព​ង់​ខ្ពស់បំផុត​!​
  • ​ឯកឧត្ដម លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ជា​ភ្ញៀវ​កិត្ដិ​យស​ទាំងអស់ ជាទី​គោរ​ព​ដ៏​ខ្ព​ង់​ខ្ពស់​!​
  • គណៈ​គ្រប់​គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង​និស្សិត​ទាំងអស់នៃ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ ជាទី​មេត្រី​!​

​ថ្ងៃ​នេះ​គឺជា​ទិវាដ៍​មហោឡារិក​ដែល​គណៈ​គ្រប់​គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និស្សិត​ជ័យ​លា​ភី ទាំងអស់​នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ មាន​មហា​កិ​ត្ដិ​យ​សដ៏​ឧត្ដុង្គឧត្ដម​បាន​ទទួល​ស្វា​ស្វា​គមន៍​និង​ធើ្វ បដិសណ្ឋារកិច្ច​ប្រកបដោយ​អត្ថ​ន័យ​ដ៏​ជ្រាលជ្រៅ​បំ​ផុត​ចំ​ពោះ ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ដែល​បានផ្ដល់​កិ​ត្ដិ​យស អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ព​ង់​ខ្ពស់បំផុត​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និ​ស្សិត​ជ័​យ​លា​ភី​កម្រិត បរិ​ញ្ញាប​ត្រ​រង កម្រិត​បរិ​ញ្ញាប​ត្រ កម្រិត​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង កម្រិត​បណ្ឌិត​នៃ​សាកល​វិទ្យា​ល័យ បៀ​ល​ប្រា​យ សរុប​ចំនួន ៤.២៥០​នាក់ ( នារី​១.២៧៣​នាក់ ) ដែល​បាន​ប​ពា្ច​ប់ការ​សិក្សាដោយ​ជោគ​ជ័​យ​ក្នុង ឆ្នាំ​សិក្សា ២០០៨-២០០៩, ២០១០-២០១១, ឆ្នាំ​សិក្សា ២០១១-២០១២, ២០១២-២០១៣ និង ឆ្នាំ​សិក្សា ២០១៣-២០១៤ ។ ក្នុង​ចំណោម​និស្សិត​ជ័​យ​លា​ភី​ទាំង​នេះ​ក៍មាន​និ​ស្សិត​អាហារូបករណ៍​ដ៍​ខ្ព​ង់​ខ្ពស់​របស់ ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ និង ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​១២៦​នាក់ ( នារី ៤១​នាក់​) ផងដែរ​។

​ជំនួសមុខ​ឱ្យ​ក្រុម​ប្រឹក្សា​ភិ​បាល គណៈ​គ្រប់​គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និស្សិត​ទាំងអស់ នៃ​សាកល​វិទ្យា​ល័យ បៀ​ល​ប្រា​យ ខ្ញុំបាទ​សូម​លំ​អោន​កាយ​គោរ​ព​និង​សម្ដែង​នូ​វ​អំ​ណរ​គុណ​ដ៍​ជ្រាលជ្រៅ​បំ​ផុត ចំពោះ​វត្ដមាន​ដ៏​ឧត្ដុង្គឧត្ដម​ជា​លើក​ទី​៥ របស់ ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ និង ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត   ដែល​បាន​ឆ្លៀតឱកាសដ៏​មមាញឹក​និង​មាន​តម្លៃ​អញ្ជើញ​មក​លើកទឹកចិត្ដដ​ល់​ខ្ញុំ​បាទ​-​យើង​ខ្ញុំ​ទាំងអស់គ្នា​ក្នុង ពិធី​ដ៏​មហោឡារិក​នាពេល​នេះ​។
​ឋិត​ក្នុង​បរិយាកាស​ដ៏​សែន​រំភើប​រីករាយ​ឥតឧបមា​នេះ​ខ្ញុំ​បាទ​គោរ​ព​សូម​ការអនុញ្ញាត​ដ៏​ខ្ព​ង់​ខ្ពស់​បំ​ផុតពី  ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ និង ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ព្រម​ទាំង​អង្គពិធី​ទាំងមូល​ដើម្បី​ធើ្វ​សេចក្ដី រាយការណ៍​ដោយ​ស​ងេ្ខ​ប​អំពី​សកម្មភាព​និង​ដំ​ណើ​រកា​រប​ណ្ដុះ​បណ្ដាល​និង​ការ​អភិ​វ​ឌ្ឍ​ន៍​ធន​ធាន​មនុស្ស​នៅ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ ដែល​មាន​ខ្លឹមសារ​សំខាន់ៗ​ដូចតទៅ ឆ្លងកាត់​រយះពេល​១៤​ឆ្នាំ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​និង​កំពុង​បណ្ដុះ​បណ្ដាល និង​អភិ​វ​ឌ្ឍ​ន៍​ធនធាន​មនុស្ស ស្របតាម ចក្ខុ​វិស័យ​និង​ផែនការ​យុទ្ធសាស្ដ្រ​របស់ខ្លួន និង គោល​នយោបាយ​និង​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់​រំ​របស់ ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​ដោយ​សម្រេចបាន​នូ​វ​វិសាលភាព​នៃ​ការផ្ដល់សេវា​សិក្សា​អប់​រំ​កម្រិត​បរិញ្ញាប​ត្រ និង​កម្រិត​ក្រោយ​បរិ​ញ្ញាប​ត្រ​លើ​វិស័យ​និង​ជំ​នា​ញ​ជាច្រើន​រួមមាន​៖ វិស័យ​វិទ្យាសាស្ដ្រ​និង​ប​ចេ្ច​ក​វិទ្យា​ព័​ត៌មាន វិទ្យាសាស្ដ្រ​ស​ង្គ​មមនុស្សសាស្ដ្រ​និង​ភាសា វិស្វកម្ម​និង​ស្ថាបត្យកម្ម និង​វិស័យ​វិទ្យាសាស្ដ្រ​កសិកម្ម ទាំង​នៅ រាជធានី​ភ្នំពេញ និង នៅតាម​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ដែល​អ្នកសិក្សា​ភាគច្រើន​មិន​អាចមាន​ល​ទ្ធ​ភាព​មក សិក្សា​នៅ​រាជធានី​ភ្នំពេញ​សាខា​ទាំង​នោះ​រួមមាន ៖ ខេត្ដ​រតនគីរី ខេត្ដ​ស្ទឹងត្រែង ខេត្ដ​បន្ទាយ​មាន​ជ័យ ខេត្ដ បាត់​ដំបង ខេត្ដ​សៀមរាប ខេត្ដ​តាកែវ និង ខេត្ដ​ព្រះសីហនុ ដែល​មាន​និស្សិត សរុប ២៩.៦៧៧​នាក់ (​នារី ១១.១៩១​នាក់​) បាន​និង​កំពុង​ទទួលការ​ប​ណ្ដុះ​បណ្ដាល​នៅតាម​បណ្ដា​ខេត្ដ​ទាំង​នេះ​។
​គិត​មកដល់​ឆ្នាំ​សិក្សា ២០១៣-២០១៤ នេះ​សាកលវិទ្យាល័​យ​បៀ​ល​ប្រាយ​បាន​និង​កំ​ពុង​ប​ណ្ដុះ បណ្ដាល​និស្សិតស​រុបចំ​នួន​៦០.០៧៩​នាក់ (​នារី​២០.១៩៩​នាក់​) ចំណែកឯ​និ​ស្សិត​ដែល​បាន​ប​ពា្ច​ប់​ការសិក្សា គ្រប់​កម្រិត​ពី​សាកល​វិទ្យា​ល័យ​សរុប​ទាំងអស់​ចំ​នួន ៣៧.៦១២​នាក់ ( នារី​១១.៥៣២​នាក់ ) ក្នុង​នោះ​គិត​ទាំង និស្សិត​ជ័យ​លា​ភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​ដ៏​ខ្ព​ង់​ខ្ពស់​បំ​ផុតពី ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ និង ស​មេ្ដច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត នាពេល​នេះ​ផងដែរ​។  
​បច្ចុប្បន្ន​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​មាន​គណៈ​គ្រប់​គ្រង បុគ្គលិក និង​សាស្ដ្រាចារ្យ ទាំង​នៅ​ទីតាំង គោល​រាជធានី​ភ្នំពេញ​និង​តាម​សាខា​ខេត្ដ​ទាំង​៧ សរុប​ចំនួន ១.២៤៥​នាក់ ក្នុង​នោះគណៈ​គ្រប់គ្រង​និង បុគ្គលិក​ចំនួន ៤៣៨​នាក់ (​នារី​១៨៨​នាក់​) និង សាស្ដ្រាចារ្យ​ចំនួន ៨០៧​នាក់ (​នារី ៦០​នាក់​) ត្រូវ​បែងចែក​ទៅ តាម​កម្រិត​ផ្សេងៗ​គ្នា​ដូចជា កម្រិត​បណ្ឌិត​ចំនួន ៤៣​នាក់ កម្រិត​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ ៦៦៧​នាក់ និង កម្រិត បរិ​ញ្ញាប​ត្រ ៩៧​នាក់​។ ​ដោយ​បន្ដ​អនុវត្ដ​តាម​គោលការណ៍​ក្រសួង​អប់​រំ​យុវជ​ននិង​កីឡា គណៈកម្មាធិការ​ទទួល​ស្គា​ស្គាល់​គុណ​- ភាព​អប់​រំនៃ​កម្ពុជា និង​ក្រ​ប្យខ​ណ្ឌ​គុណវុឌ្ឍ៍​ជាតិ​កម្ពុជា និង ជាពិសេស​គោលការណ៍​នៃ​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់​រំ​ឆ្នាំ ២០១៤-២០១៨ របស់​ក្រសួង​អប់​រំ​យុវជ​ននិង​កីឡា​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​នៃ​ការ​អប់​រំ សម្រាប់​ទាំងអស់គ្នា​ស្រប​នឹង​បរិបទ​នៃ​ផែនការ​អភិ​វ​ឌ្ឍ​ន៍​ជាតិ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ដើម្បី​ប្រែក្លាយ​ប្រទេស​ដែល មាន​ចំណូល​មធ្យ​ម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំ​នូ​លម​ធ្យ​ម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស អភិ​វ​ឌ្ឍ​ន៍​នៅ​ឆ្នាំ​២០៥០ នោះ​ភារកិច្ច​ចម្បង​របស់​សាកល​វិទ្យា​ល័​យ​គឺ​យក​ចិ​ត្ដ​ទុកដាក់​ជា​អាទិភាព​ដល់​ការ លើកកម្ពស់​គុណភាព​នៃ​កា​ការ​ប​ណ្ដុះ​បណ្ដាល​ធានា​ផ្ដល់​ចំ​ណេះ​ដឹង​និង​ជំ​នា​ញ​ឯកទេស​និង​ប​ចេ្ច​ក​ទេស​ផ្សេងៗ​ដើម្បី​ប្រែក្លាយ​និស្សិត ឱ្យទៅជា​មូល​ធន​មនុស្ស​មាន​គុណ​ស​ម្ប​តិ្ដ​ប្រកួតប្រជែ​ងទាំង​កម្រិត​ជាតិ និង តំបន់​ក្នុង ការចូលរួម​ចំណែក​អភិ​វ​ឌ្ឍ​ន៍​សេដ្ឋកិច្ច វ​ប្បធ​ម៌ និង​ស​ង្គ​ម តាម​រយះ​ការបន្ដ​យ​ន្ដ​ការវាយតម្លៃ​គុណភាព​ផ្ទៃក្នុង ការស្រាវជ្រាវ ការ​អភិ​វ​ឌ្ឍ​កម្មវិធីសិក្សា​ថ្មីៗ ទាំង​កម្រិត​បរិ​ញ្ញាប​ត្រ​និង​ក្រោយ​បរិ​ញ្ញាប​ត្រ កែ​ល​ម្អនិ​ង​ពង្រឹ​ង ប្រសិទ្ធភាព​នៃ​វិធីសាស្ដ្រ​ប​ង្រៀន​និង​វាយតម្លៃ​ការសិក្សា​របស់​និ​ស្សិត ផ្ដល់​អាហារូបករណ៍​និស្សិត​ឆ្នើម​ដល់ និស្សិត​គ្រប់​មហា​វិទ្យា​ល័​យ​ទាំងអស់​ដែល​ទទួលបាន​និ​ទេ្ទ​ស​ល្អប្រសើរ​ប្រចាំឆ្នាំ​សិក្សា​នី​មួយៗ ការ​ធើ្វ​កំណែ ទម្រ​ង់រ​ចនាស​ម្ព័​ន្ធ​អភិបាលកិច្ច​និង​ការ​គ្រប់​គ្រង ការ​ប​ណ្ដុះ​បណ្ដាលនិង​អភិ​វ​ឌ្ឍ​ន៏​សមត្ថភាព​បុគ្គលិក​គ្រប់​គ្រង រដ្ឋបាល​និង​គ្រូ​ឧត្ដមសិក្សា​គ្រប់​កម្រិត  ការ​វិនិយោគលើ​ការ​អភិ​វ​ឌ្ឍ​សម្ភារៈ​រូបវន្ដ័​និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ដែល​បម្រើឱ្យ​សកម្មភាព​ប​ណ្ដុះ​បណ្ដាល​និងសិក្សា​ស្រាវជ្រាវ​ទាំង​ក្នុង​និង​ក្រៅ​សាកល​វិទ្យា​ល័​យ និង​ការ​ព​ង្រឹ​ង ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការ​ជាមួយ​ស្ថា​ប័ន​វិ​និ​យោគ​និង​គ្រឹះ​ស្ថាន​អប់​រំ​ឧត្ដមសិក្សា​ជាតិ​និង​អន្ដរជាតិ​ជាច្រើន​មានដូចជា​៖

  1. -កម្រិត​ជាតិ 
    ​- ជាមួយ​គ្រឹះស្ថានឧត្ដមសិក្សា​រដ្ឋ​-​ឯក​ជន និង សមា​គម​គ្រឹះស្ថានឧត្ដមសិក្សា​កម្ពុ​ជា​ជា​។
    ​- ជាមួយ​ក្រសួង​អប់​រំ​យុវជ​ននិង​កីឡា​និង​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​គុណភាព​អប់​រំ​នៃ​កម្ពុជា​។​
    ​-​ ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័​ន្ធ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯក​ជន​ជាច្រើន​រួមមាន​៖ សភាពាណិជ្ជកម្ម​កម្ពុជា​-​ សហ​ប្រតិ​ប​តិ្ដ​ការលើ​គម្រោង​ស្រាវជ្រាវ​និង​អភិ​វ​ឌ្ឍ​ន៏ ធនាគារ​និង​គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ​-​សហ​ប្រតិ​ប​តិ្ដ​ការលើ​កម្មវិធី​ផ្ដល់​អាហារូបករណ៍​និង​ឥណទាន​សិក្សា​ដល់​និ​ស្សិត ក្រុមហ៊ុន​ធានា រ៉ាប់​រង​-​សហ​ប្រតិ​ប​តិ្ដ​ការលើ​សេវា​ធានា​រ៉ាប់​រង និង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​អង្គការ​ឃែរ​អន្ដរជាតិ​សមា​គម អភិ​វ​ឌ្ឍ​ន៍​សុខភាព​ប្រជា​ជន​(PHD) និង​អង្គការ​ផ្សេងៗ​ទៀត​ក្នុងការ​ប​ណ្ដុះ​បណ្ដាល និស្សិត​អំពី​បំ​ណិ​ន​ជីវិត ទា​ក់ទង​នឹង​បញ្ហា​ប្រឈម​ក្នុងស​ង្គ​ម​រួមមាន​៖ ជំងឺអេដស៍ សុខភាព​បន្ដ​ពូជ គ្រោះថ្នាក់​ចរាច​រណ៍ គ្រឿង  ញៀន បញ្ហា​យែន​ដឺ បរិស្ថាន គ្រោះធម្មជាតិ និង អំពើហិង្សា​លើ​ស្ដ្រី​ជាដើម​។

  2. កម្រិត​អន្ដរជាតិ
    ​-​    ​កម្មវិធី​ប​ណ្ដុះ​បណ្ដាល​រួមគ្នា​លើ​វិ​ស័​យ​ប​ចេ្ច​ក​វិទ្យា​ព័​ត៌មាន​ជាមួយ​សាកល​វិទ្យា​ល័​យ Sikkim Manipal ប្រទេស​ឥណ្ឌា​។
    ​-​    ​ទំនាក់ទំនង​សហ​ប្រតិ​ប​តិ្ដ​ការ​លើ​សកម្មភាព​ស្រាវជ្រាវ ទំនាក់ទំនង​ព័​ត៌មាន សិក្ខាសាលា សន្និសីទ ទស្សនៈ​កិច្ចការងារ ការសិក្សា និង​សកម្មភាព​វ​ប្បធ​ម៌និងកីឡា​ជាមួយ​គ្រឹះ​ស្ថាន​ឧត្ដមសិក្សា​អន្ដរជាតិ​ជាច្រើន រួមមាន​៖ សាកល​វិទ្យា​ល័យ​Kasem Bundit ប្រទេស​ថៃ សាកល​វិទ្យា​ល័យ​សេដ្ឋកិច្ច​និង​ហិ​រញ្ញ​វ​ត្ថ្ថុ​យូ​ណាន ប្រទេស​ចិន សាកល​វិទ្យា​ល័យ​Champasack ប្រទេស​ឡាវ សាកល​វិទ្យា​ល័យ​Norng Lam ប្រទេស វៀតណាម សាកល​វិទ្យា​ល័យ​Surindra Rajabhat ប្រទេស​ថៃ សាកល​វិទ្យា​ល័យ​ប​ចេ្ច​ក​វិទ្យា​King Mongkut-Thunburi ប្រទេស​ថៃ មហា​វិទ្យា​ល័យ​វិទ្យាសាស្ដ្រ​និង​ប​ចេ្ច​ក​វិទ្យា​អាស៊ី ប្រទេស​ហ្វីលីពីន  សាកល​វិទ្យា​ល័យ​Kon Kuk ប្រទេស​កូរ៉េ និង​សាកល​វិទ្យា​ល័យ Southern Cross ប្រទេស​អូស្ដ្រាលី​។
    ​-​    ​សមាជិក​សមា​គម​សាកល​វិទ្យា​ល័យ​អន្ដរជាតិ​រួមមាន​៖ សមា​គម​សាកល​វិទ្យា​ល័យ​នៃ​បណ្ដា​ប្រទេស​អាស៊ី​-​ភាគ​អាគេ្នយ៍​(ASAIHL) សមា​គម​សាកល​វិទ្យា​ល័យ​តំបន់​អាស៊ី​ប៉ា​ស៊ី​ភិ​ច (UMAP) និង​បណ្ដាញ​ធានា​គុណ ភាព​អប់​រំអា​ស៊ីប៉ា​ស៊ី​ភិ​ច (APQN) ក្នុង​ការ​ទំនាក់ទំនង​សហ​ប្រតិ​ប​តិ្ដ​ការ​លើ​ការ​សកម្មភាព​ប​ណ្ដុះ​បណ្ដាល ស្រាវជ្រាវ អភិ​វ​ឌ្ឍ​ន៍និង​ធានា​គុណភាព អប់​រំ​កម្រិត​ឧត្ដមសិក្សា​។
    ​-​    ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ឧបត្ថម្ភ​មូល​និធិ​តាមរយៈ​អង្គការ​ឃែ​រ​អន្ដរជាតិ​ចាប់ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០០៩ និង ចាប់ពី​ឆ្នាំ​២០១០ មកដល់​បច្ចុប្បន្ន​បាន​ឧបត្ថម្ភ​មូល​និធិ​ដោយផ្ទាល់​លើគ​ម្រោ​ង​ប​ណ្ដុះ​បណ្ដាល​ជន​ជាតិ ដើម​ភាគ​តិច​នៅ​ខេត្ដ​រតនគិរី និង បន្ដ​ប​ណ្ដុះ​បណ្ដាល​និស្សិត​ក្រីក្រ​នៅ​ខេត្ដ​ស្ទឹងត្រែង​និង​ខេត្ដ​តាកែវ​។  
    ​-​    ​កិច្ច​សហ​ប្រតិ​ប​តិ្ដ​ការលើ​គម្រោង​ស្រាវជ្រាវ​និង​អភិ​វ​ឌ្ឍ​ន៍​ស្ដីពី​ពល​កម្ម​លើ​កុមារ​នៅតាម​បណ្ដា​ខេត្ដ​នានា ចាប់ពី​ឆ្នាំ​២០០៧ ដែល​ផ្ដល់​មូល​និធិ​ដោយ​អង្គការ​ILO សហការ​ជាមួយ​ក្រសួង​ការងារ​និង​ប​ណ្ដុះ​បណ្ដាល វិជ្ជាជីវៈ​។
  3. - ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ និង ស​មេ្ដច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត ជាទី​គោរ​ព​ដ៏​ខ្ព​ង់​ខ្ពស់បំផុត !​
    ​- អង្គពិធី​ទាំងមូល​ជាទី​គោរ​ព និង ជាទី​មេត្រី !

តាម​ល​ទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​កន្លង​មក​នេះ អំពី​ស្ថានភាព​ការងារ​របស់​និ​ស្សិត​ដែល​បាន ប​ពា្ច​ប់ការ​សិក្សា​ទាំងអស់ គិត​ទាំង​និស្សិត​ជ័យ​លា​ភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​ដ៏​ខ្ព​ង់​ខ្ពស់​បំ​ផុតពី សម្តេច អគ្គ​មហា​សេនាបតី​តេ​ជោ និង សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ទាំង ៤.២៥០ នាក់​នេះ បង្ហាញ​ឲ្យ ឃើញថា និស្សិត​បរិញ្ញាប​ត្រ​រង​បាន​ទទួល​ការងារ​ធ្វើ​ចំ​នួន ៨៥% និស្សិត​បរិញ្ញាប​ត្រ​ចំ​នួន ៨៩.៧៥% បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​ចំនួន ៩៨.៣% និង និស្សិត​បណ្ឌិត​ទទួលបា​ន​ការងារ ១០០%​។ ក្នុង​ចំណោម​និស្សិត ទទួលបាន​ការងារ​ធ្វើ​ទាំង​នេះ និស្សិត​កម្រិត​បរិ​ញ្ញាប​ត្រ​ចំ​នួន ៤២.៨៩% បំពេញការងារ​ក្នុង​វិ​ស័​យ​ឯក​ជន ១០.២% ក្នុង​ក្រសួង​-​ស្ថាប័នរដ្ឋ ៥.៦៦% ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល ៨.៤២% បង្កើត​អាជីវកម្ម​ខ្លួនឯង ៧.៧៦% ក្នុង​វិស័យ​ផ្សេងៗ និង ២៥.១% មិន​ផ្តល់​ចម្លើយ​។ ដោយឡែក​និស្សិត​កម្រិត​ក្រោយ​បរិ​ញ្ញាប​ត្រ​វិ​ញ ៦១.១% ទទួលបាន​ការងារ​ក្នុង​វិស័យ​ឯក​ជន ១៨.៧% ក្នុង​ក្រសួង​-​ស្ថាប័នរដ្ឋ ១៧.៥% ក្នុង​អង្គការ​មិនមែន រដ្ឋាភិបាល និង​៦.៤២%​មាន​អា​ជី​រកម្ម​ខ្លួនឯង​។ ក្នុង​ចំណោម​និស្សិត​ដែល​បាន​ស្ទង់​មតិ​ទាំង​នេះ និស្សិត​ដែល​ ​ទទួលបាន​ការងារ​ត្រូវ​ជំនាញ​ចំ​នួន ៧៨.៤២%  មិន​ត្រូវ​ជំនាញ​ចំ​នួន ១៤.១៦% និង មាន​អាជីវកម្ម​ផ្ទាល់ខ្លួន ចំនួន ៧.៤២% ។​

សមិទ្ធផល​ជា​ផ្លែផ្កា​ដែល​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​សម្រេចបាន​ដូច​បាន​គោរ​ព​ជ​ម្រា​ប​ជូន​ដោយ​ស​ងេ្ខ​ប​ខាងលើ​នេះ គឺ​ដោយសារ​ការ​ខិត​ខំប្រឹងប្រែង​របស់​គណៈ​គ្រប់​គ្រង បុគ្គលិក និង​សាស្ដ្រាចារ្យ និង ដោយ​មាន​ការគាំទ្រ​យ៉ាងសកម្ម​ពី​សំណាក់ សប្បុរស​ជន​នានា អាណាព្យាបាល​និស្សិត និស្សិត អង្គភាព​-​ស្ថាប័ន​នានា​និង​អជ្ញាធ​រ​ក្នុង​មូលដ្ឋាន​។ ពិសេស​ជាង​នេះ​ទៅទៀតល​ទ្ធ​ផល​ជា​វិជ្ជមាន​នេះ​គឺ​ពិតជា​បាន​មកពី ការជួយជ្រោមជ្រែង​ចង្អុលបង្ហាញ​យ៉ាង​យក​ចិត្ដ​ទុកដាក់ដ៏​ខ្ព​ង់​ខ្ពស់​និង​ការគាំទ្រ​ដ៏​ឧត្ដុង្គឧត្ដម​បំ​ផុត​របស់ ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស​មេ្ដច​កិតិ្ដ​ព្រឹទ្ធ​បណ្ឌិត ដែល​មាន​ក្រសួង​អប់​រំ​យុវជ​ននិង​កីឡា និង​គណៈកម្មាធិការ​ទទួលស្គាល់​គុណ​គុណ​- ភាព​អប់​រំនៃ​កម្ពុជា ជា​សេនាធិការ​។
​ជា​ទីប​ពា្ច​ប់ ជំនួសមុខ​ឱ្យ​គណៈ​គ្រប់​គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង​និស្សិត​ទាំងអស់នៃ​សាកល វិទ្យា​ល័យ​បៀល​ប្រាយ ខ្ញុំបាទ​សូម​គោរ​ព​ជូន​ពរ ស​មេ្ដច​អគ្គ​មហា​សេនាបតី​តេ​ជោ និង ស​មេ្ដច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បុត្រា បុត្រី ចៅប្រុស ចៅស្រី សូម​បាន​ប្រកបដោយ​សេចក្ដីសុខ សេចក្ដី ចម្រើន ជានិច្ច​និរន្ដរ៍​។​ ​សូម​គោរ​ព​ជូន​ពរ ឯកឧត្ដម លោក​ជំទាវ លោក​ឧកញ៉ា លោក លោកស្រី ជា​ភ្ញៀវ​កិត្ដិ​យស ព្រម​ទាំង គណៈ​គ្រប់​គ្រង បុគ្គលិក សាស្ដ្រាចារ្យ និង និស្សិត​ជ័យ​លា​ភី​ទាំងអស់​ទទួលបាន​នូ​វ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។​

 

សូម​អរគុណ !​