Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

កម្មវិធីប្រគល់បណ្ណសរសើរ  ការផ្តល់អាហារូបករណ៍និស្សិតឆ្នើម
និង វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន



នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ សាកលវិទ្យាល័យបៀលប្រាយស្នាក់កណ្តាល បានរៀបចំកម្មវិធី ប្រគល់ប័ណ្ណសរសើរការផ្តល់ជូនអាហារូបករណ៍និងការប្រគល់ ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្រោម អធិបតីភាព  លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកល វិទ្យាល័យបៀលប្រាយ ដោយនៅក្នុងនោះមាន ក៏ការ ចូលរួមជាភ្ញៀវកិត្តិយសពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក មាតា បិតា អាណាព្យាបាលនិស្សិត និង វត្តមាន និស្សិតដែលទទួលបានអាហារូបករណ៍៧០% ចំនួន០៣នាក់  និស្សិតទទួលបាននូវប័ណ្ណសរសើរមានចំនួន៩១ នាក់និង និស្សិតជ័យលាភីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន៣០នាក់ ។

នៅក្នុងឱកាសថ្លៃងសន្ទរកថាបើកកម្មវិធី លោកសាកលវិទ្យាថិការបានមាន ចំណាប់អារម្មណ៍ទៅកាន់និស្សិត ទាំងអស់ដែលមានខ្លឹមសារថា៖ គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីលើកទឹកចិត្តដល់និស្សិតឆ្នើម ដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយក៏ជាគតិបណ្ឌិតមួយសម្រាប់ដាស់ស្មារតីដល់និស្សិត ទាំងអស់ឲ្យបន្តខិតខំ សិក្សាបន្ថែម ហើយនេះក៏ជាផ្នែកមួយពង្រឹងនូវគុណភាពអប់រំរបស់សាកលវិទ្យាល័យផងដែរ។ លោកបានបញ្ជាក់បន្ថែម ទៀតថាការសិក្សាដែលទទួលបានជោគជ័យ គឺអាស្រ័យទៅលើការតាំងចិត្ត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងសិក្សា មានគោលដៅពិតប្រាកដ ជាពិសេសនិស្សិតត្រូវការវិនិយោគទៅលើការសិក្សា ចំណាយពេលវេលា ជាមួយនឹងការសិក្សា ស្រាវជ្រាវបន្ថែមនិងស្វែងយល់នូវចំណេះដឹងជាច្រើន ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារអាស៊ាននៅក្នុងឆ្នាំ ២០១៥ ខាងមុខ នេះ។

បន្ទាប់មក លោក ចេង សុជាតិ តំណាងនិស្សិតឆ្នើមដែលកំពុងសិក្សាក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និង ភាសា បានឡើងថ្លែងនូវចំណាប់អារម្មណ៍  បង្ហាញនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង បុគ្គលិក និង សាស្រ្តាចារ្យ  ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ជាច្រើនដល់និស្សិតដែលនាំឲ្យការសិក្សា ទទួលបានជោគជ័យ រហូតទទួល បានអាហារូបករណ៍ពីរឆ្នាំជាប់គ្នា។

ជាចុងបញ្ចប់ លោកសាកលវិទ្យាធិការបានសំដែងនូវការអរគុណដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក ដែលបានរៀបចំនូវកម្មវិធីឡើង ហើយលោកសង្ឃឹមយ៉ាងមុតមាំថានិស្សិតដទៃផ្សេងៗទៀត និង ខិតខំប្រឹងប្រែងឲ្យដូច និស្សិតដែលមានវត្តមាននៅនេះដែរ។ លោកក៏បានផ្តែផ្តាំ ចំពោះនិស្សិតដែលបានជាប់ជ័យលាភីក៏ត្រូវបន្តការខំប្រឹងប្រែង រក្សានូវស្នាដៃនៃការសិក្សា និងជួយចែករំលែកនូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកក្នុងគោលបំណង ទទួលបាន ជោគជ័យទាំងអស់គ្នាក្នុងការសិក្សា។