Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត និងកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឱកាសបើកបវេសនកាលដល់និស្សិត ជំនាន់ទី៨ លើកទី២ នៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ សម្រាប់ឆ្នាំសិក្សា ២០១២-២០១៣



កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៧:០០នាទី ដល់ម៉ោង១០:១៥នាទី សាកលវិទ្យាល័យ បៀលប្រាយសាខាខេត្តតាកែវ បានរៀបចំកម្មវិធីបើកបវេសនកាលដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី៨ ដែលប្រារព្ធ នៅសាលមហោស្របខេត្ត ស្តីពី “ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត និង កម្មវិធីសិក្សាថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន” ក្រោម អធិបតីភាព លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សា កម្រិតថ្នាក់បរិញ្ញាបត្រ ដោយមានការចូលរួមពី លោកនាយក នាយករង ប្រធានការិយាល័យ បុគ្គលិក នៃសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ព្រមទាំងមាន និស្សិតចំនួន៣០០នាក់បានចូលរួម។ ក្នុងឱកាសបើក បវេសនកាលនេះ សាកលវិទ្យាល័យបានផ្សព្វផ្សាយអំពីគោលការណ៍ និង សេវកម្មមួយចំនួនដើម្បីឱ្យនិស្សិត ថ្មីបានយល់ដឹងនិងបានជ្រាបអំពីៈ ទី១-រចនាសម្ព័នគ្រប់គ្រងរបស់សាខាសាកល វិទ្យាល័យបៀលប្រាយខេត្ត តាកែវ, ទី២-គោលការណ៍បណ្ណាល័យ គោលការណ៍សម្ភារៈរូបវ័ន្ត និងគោលការណ៍បង់ប្រាក់, ទី៣-លក្ខខណ្ឌចុះ ឈ្មោះចូលរៀន គោលការណ៍នៃការដាក់ពិន្ទុ គោលការណ៍វត្តមាន គោលការណ៍អាហារូបករណ៍ និស្សិតឆ្នើម និងវិធានវិន័យលើការស្លៀកពាក់, ទី៤-អត្ថប្រយោជន៍របស់និស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យបៀល ប្រាយ, ទី៥-កម្មវិធីសិក្សាថ្មីរបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងការតម្រង់ទិសមហាវិទ្យាល័យ, ទី៦-ការផ្សព្វផ្សាយ នូវផែនការ យុទ្ធសាស្រ្តរបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ។

ឆ្លៀតក្នុងឱកាសបើកបវេសនកាលនេះ លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ច ការសិក្សា កម្រិតថ្នាក់បរិញ្ញាបត្រ បានលើកអំពីគុណតម្លៃនៃការសិក្សាថាគឺជាការវិនិយោគនិងជំរុញឱ្យនិស្សិតខំ ប្រឹងប្រែងសិក្សា ព្រមទាំងអប់រំនិស្សិតអោយចេះធ្វើជាមនុស្សដែលមានប្រយោជន៍បម្រើដល់សង្គមជាតិ។

ចុងបញ្ចប់នៃកម្មវិធីនេះក៏បានផ្តល់ឱកាសឱ្យនិស្សិត លើកជាសំណួរជាច្រើនជុំវិញការធ្វើបទបង្ហាញ ដោយមាន ការចូលរួមបកស្រាយរាល់សំណួរស្ថិតក្នុងបរិយាកាសស្និតស្នាលនិងរីករាយ ។