Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ឆ្នាំសិក្សា២០១៧-២០១៧ សាកលវិទ្យាល័យបៀលប្រាយ វិធីសិក្សា កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត

សាកលវិទ្យាល័យបៀលប្រាយទាំង៨ សាខា រាជធានី-ខេត្ត

 

ពិធីប្រារព្ធទិវាជាតិទីក្រុងស្អាត របស់និស្សិតសាខាសាកលវិទ្យាល័យ
បៀលប្រាយខេត្តតាកែវ



នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៣បុគ្គលិក និង និស្សិតសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវបានអញ្ជើញ ចូលរួមពិធីប្រារព្ធទិវាជាតិទីក្រុងស្អាតដែលមានទីតាំងស្ថិតនៅសាលាខេត្តតាកែវ។

អង្គពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកអ៊ិត សុខ អភិបាលរងខេត្តតាកែវព្រមទាំងអភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តសិស្សានុសិស្សនិស្សិតជុំវិញខេត្តតាកែវ។ នាឱកាសនោះលោក អ៊ិត សុខ បានមានប្រសាសន៍លើក ឡើង ពីផែនការសកម្មភាពទិវាជាតិទីក្រុងស្អាតដោយលោកបានបញ្ជាក់ដែរថាមន្ទីរអង្គភាពជុំវិញខេត្តសិស្សានុសិស្ស និង និស្សិតត្រូវ បានបែងចែកជាបួនក្រុមដោយមានអភិបាលរងខេត្តជាអ្នកដឹកនាំទៅតាមមុខសញ្ញានីមួយៗ។

បន្ទាប់ពីបានស្តាប់នូវផែនការសកម្មភាពទិវាជាតិទីក្រុងស្អាតរួចមកក្រុមការងារនីមួយៗបានដឹក នាំទៅតាមផែនការ និងមុខសញ្ញានីមួយៗដែលបានដាក់ចេញ។ នាឱកាសនោះដែរយើងសង្កេតឃើញ ថាក្រុមការងារមន្ទីរអង្គភាពជុំវិញខេត្ត និង សិស្សានុសិស្សនិស្សិតមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការចូលរួមសម្អាតទីក្រុង ឲ្យមានភាពស្រស់ស្អាតមានអនាម័យ គ្មានសំរាម គ្មានជ័រផ្លាស្ទិចនាំឲ្យប្រជាពលរដ្ឋមានសុខភាពល្អ។ កម្មវិធីបានបញ្ចប់ទៅនៅម៉ោងដប់និងដប់ប្រាំនាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដោយម្នាក់ៗមានភាពសប្បាយរីករាយ និង មានមនសិការខ្ពស់ក្នុងការចូលរួមចំណែកក្នុងការងារសង្គម។