អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ បានធ្វើការរៀបចំ សិក្ខាសាលាស្តីអំពី 
“វប្បធម៌ខ្មែរសម័យសកលភាវូបនីយកម្ម”



កាលពីព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៣ សាខា សាកលវិទ្យាល័យបៀលប្រាយខេត្តបន្ទាយមានជ័យ បានរៀប ចំសិក្ខាសាលា ស្តី ពី “វប្បធម៌ខ្មែរសម័យសកលភាវូបនីយកម្ម” ដោយបានអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា អ៊ឹម ភាន់សុផល ជាអភិបាលរង ខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សា ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាគណៈអធិបតី និង លោកនាយក សាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តបន្ទាយមានជ័យ ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិកនិសិ្សតចំនួន១៦១នាក់ ក្នុងនោះសាកលវិទ្យាល័យ បៀលប្រាយផងដែរ ក៏មានចំណែកចូលរួម ដើម្បីលើកកម្ពស់ ការយល់ដឹងឲ្យបានទូលំទូលាយ គ្រប់មជ្ឈដ្ឋានសំដៅលើវប្បធម៌ខ្មែរ សម័យសកលភាវូបនីយកម្ម ក្នុងគោលបំណង ធ្វើឲ្យនិសិ្សតស្គាល់ពីអត្តសញ្ញាណនៃវប្បធម៌ជាតិ យល់ដឹងពីតម្លៃនៃវប្បធម៌ជាតិ និងធ្វើយ៉ាងណាដើម្បីការពារ និង អភិវឌ្ឍន៍នូវវប្បធម៌ជាតិ ក្នុងសម័យសកលភាវូបនីយកម្ម។ កម្មវិធីបានចាប់ផ្តើមនៅវេលាម៉ោង០៧:៣០នាទីព្រឹក ជាកិច្ចចាប់ផ្ដើមនៃការបើកកម្មវិធី លោក ឃុត វីរៈ នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ បានឡើងមាន មតិស្វាគមន៍ និងសំណេះសំណាលទៅកាន់គណៈអធិបតី ព្រមទាំងនិសិ្សតទាំងអស់ ដែលបានចូលរួមក្នុងអង្គពិធី ដោយក្តីសោមនស្សរីករាយ និងបើកកម្មពិធី។

បន្ទាប់មក ឯកឧត្តម អ៊ឹម ភាន់សុផល អភិបាលរងខេត្តបន្ទាយមានជ័យ បានឡើងមានចំណាប់អារម្មណ៍ ទៅកាន់និសិ្សតក្រោយពីការធ្វើកិច្ចស្វាគមន៍រួច ឯកឧត្តម បានចាប់ផ្ដើមធ្វើបទបង្ហាញស្តីពី វប្បធម៌ខ្មែរ សម័យ សកលភាវូបនីយកម្ម ដែលមានខ្លឹមសារសំខាន់ៗដូចជា ការស្វែងយល់អំពីវប្បធម៌របស់ខ្មែរ ការស្វែងយល់ អំពីសម័យ សកលភាវូបនីយកម្ម និងការអភិវឌ្ឍវប្បធម៌សម័យសកលភាវូបនីយកម្ម  តមកទៀតក៏មានការបង្ហាញពី រូបភាព និងខ្សែវីឌីអូខ្លីៗ ទៅកាន់និសិ្សតដើម្បីឲ្យនិសិ្សតបានឃើញហើយស្គាល់ និងយល់ពីអ្វីទៅជាវប្បធម៌ជាតិ ។ ជាចុងបញ្ចប់ នៃកម្មវិធី ឯកឧត្តម អ៊ឹម ភាន់សុផល បានឡើងមានចំណាប់អារម្មណ៍ និងមតិសំណេះសំណាល ហើយធ្វើការថ្លែងអំណរគុណ ដល់និសិ្សតដែលបានចូលរួមក្នុងកម្មវិធីនេះ ដោយផ្តោតធ្ងន់ទៅលើចំណេះដឹងដែល បានរៀនរយៈពេល០៣ម៉ោង មុននេះ បានយល់ដឹងអំពីអ្វីខ្លះហើយឯកឧត្តមក៏បានផ្តល់ជារង្វាន់លើកទឹកចិត្តដល់ និស្សិត ដែលបានឆ្លើយត្រូវសំណួរ ក្នុងនោះដែរមាន និស្សិតចំនួន០៤នាក់ ដែលទទួលរង្វាន់ពីឯកឧត្តម ជាទីបញ្ចប់ លោក ក៏បានប្រកាសបិទកម្មវិធី និង ប្រសិទ្ធពរជ័យ ដល់ថ្នាក់ដឹកនាំរៀបចំកម្មវិធី និងនិស្សិតទាំងអស់នៅវេលាម៉ោង ១០:០០ និងសូន្យនាទី និងធ្វើការថតរូបជាអនុស្សាវរីយ៍ ជាមួយនិសិ្សតផងដែរ។