Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវបានរៀបចំ
សិក្ខាសាលាស្តីពីយុទ្ធសាស្រ្តនៃការស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព



ឆ្នាំពីរពាន់ដប់បី ខែកុម្ភៈ ថ្ងៃទីដប់ប្រាំ វេលាម៉ោងដប់ និង សូន្យនាទីព្រឹក នៅបន្ទប់ប្រជុំសហសាលជាន់ទី១ សាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មានការរៀបចំធ្វើសិក្ខាសាលាស្តីពី “ យុទ្ធសាស្រ្តស្វែងរកការងារធ្វើប្រកបដោយ ប្រសិទ្ធភាព ” ដែលវាគ្មិនមានការអញ្ជើញមកពី ធនាគារ អេប៊ីអេ ដែលធ្វើបទបង្ហាញដោយ លោកស្រី លី វិទ្យា ប្រធានផ្នែក ធនធានមនុស្ស និង កញ្ញា ឆុំ ណាវី មន្រ្តីជ្រើសរើសបុគ្គលិក ។ ចំណែកខាងគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ មាន លោក អាន ហឿន នាយកសាខា នាយករងសាខាទាំងពីរ និងអនុប្រធានការិយាល័យ សេវានិស្សិត ក្នុងនោះក៍មាននិស្សិតសិក្សាជំនាញធនាគារ និង និស្សិតឆ្នាំទី២ ចូលរួមសរុប៩៩នាក់ផងដែរ។

ជាកិច្ចចាប់ផ្តើមលោក អាន ហឿន នាយកសាខា បានឡើងមានមតិស្វាគមន៍ក្នុងសិក្ខាសាលានោះថា៖ ថ្ងៃនេះ ជាឱកាសពិសេសមួយដែលធនាគារអេប៊ីអេ បានចូលរួមសហការណ៍ជាមួយសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់នូវការធានាគុណភាពអប់រំ និង បងើ្កនសមត្ថភាពសិក្សារបស់និស្សិតកាន់តែខ្ពស់ ជាពិសេសប្អូនៗដែលកំពុងសិក្សាលើឯកទេសធនាគារនិងហិរញ្ញវត្ថុ។

បន្តមក លោកស្រី លី វិទ្យា ប្រធានផ្នែកធនធានមនុស្សរបស់ ធនាគា អេប៊ីអេ បានថ្លែងអំណរអរគុណដល់ គណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដែលបានខ្នះខ្នែងបង្កើតកម្មវិធីសិក្ខាសាលានេះ និង ការចូលរួមពីនិស្សិតជាច្រើន បន្ទាប់មកលោកស្រីបានលើកយកអំពី“យុទ្ធសាស្រ្តស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព” មកបង្ហាញដល់និស្សិត ហើយគោលបំណងនៃការលើកយកប្រធានបទនេះគឺចង់ឲ្យនិស្សិតទទួលបាននូវ ចំណេះដឹងបន្ថែម ក្រោយពេលនិស្សិតបានបញ្ចប់ការសិក្សា ដែលមានចំណុចគោលសំខាន់ៗដូចជា៖

  1. ពេលត្រៀមខ្លួនមុនពេលសម្ភាសន៍
  2. ពេលកំពុងសម្ភាសន៍
  3. ក្រោយពេលសម្ភាសន៍

បន្ទាប់ពីបានធ្វើបទបង្ហាញចប់ អង្គសិក្ខាសាលាបានបើកវេទិការសំណួរ-ចម្លើយសម្រាប់និស្សិត ដែលសិ្ថតក្នុង បរិយាកាសរីករាយនិងស្និតស្នាលបំផុត។ចុងបញ្ចប់នៃកម្មវិធី លោកនាយកសាខាសាកលវិទ្យាល័យបៀលប្រាយ ក៍បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី លី វិទ្យា នៅក្នុងឱកាសបិទអង្គសិក្ខាសាលានេះ ដែលបានចំណាយពេលវេលា ដ៍មានតម្លៃក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗជូនដល់និស្សិត។