អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានផ្តល់មូលនិធិសប្បុរសធម៌ ចូលរួមចំណែករំលែកទុក្ខដល់គ្រួសារសពនិស្សិតដែលទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរ



សាកលវិទ្យាល័យបៀលប្រាយស្នាក់ការកណ្តាលបានអញ្ជើញមាតាបិតា   អ្នកអាណាព្យាបាលសពនិស្សិតឈ្មោះ ផាត់ សិលា ដែលបានទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី ២៧ ខែ  មករា ឆ្នាំ២០១៣កន្លងទៅ មកទទួលថវិកាមូលនិធិសប្បុរសធម៌ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពនិស្សិត ដែលជាទឹកចិត្តរៃអង្គៀសគ្នារបស់និស្សិត  បុគ្គលិក និង សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ។

លោកសាកលវិទ្យាធិការរងទទួលបន្ទុកផែនការ និង សេវាសិក្សាបានមានប្រសាសន៍ថា៖ តាងនាមលោកជំនួស ឲ្យលោកសាកលវិទ្យាធិការ សាស្រ្តាចារ្យ បុគ្គលិក និង និស្សិតទាំងអស់ សូមសំដែងនូវការសោកស្តាយយ៉ាងធំធេង និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព សម្រាប់ការបាត់បង់នូវធនធានមនុស្សមួយរូប ព្រោះថាយោងតាម ការតាមដានទៅលើការសិក្សាកន្លងមក និស្សិតរូបនេះមានអត្តចរិកល្អ ព្យាយាមក្នុងការសិក្សា និង មានការស្រលាញ់ រាប់អានរវាងមិត្តរួមថ្នាក់ ពុំដែលមានបញ្ហាអ្វីនោះទេ ។

ពិធីប្រគល់ថវិកាដល់គ្រុមគ្រួសារសពជនរងគ្រោះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ០២:៣០នាទីក្នុងបន្ទប់ប្រជុំអគារស៊ី ជាន់ទី២នៅសាកលវិទ្យាល័យបៀលប្រាយដែលមានថវិកាសរុបចំនួន២,០០២,៨០០រៀល (ពីរលាន ពីរពាន់ ប្រាំបីរយរៀលគត់) ប្រគល់ជូនឳពុក និង សាច់ញ្ញាតិនៃសព ដោយគ្រួសារនៃសពបានថ្លែងអំណរគុណ ដល់និស្សិត បុគ្គលិក និងសាស្រ្តាចារ្យចំពោះទឹកចិត្តសប្បុរសធម៌ជួយរំលែកទុក្ខនេះផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៣ កន្លងទៅនិស្សិត ផាត់ សិលា ភេទស្រី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញធនាគារនិងហិរញ្ញវត្ថុ ជំនាន់ទី១០ វគ្គទី០ សិក្សាឆ្នាំទី០៤ ឆមាសទី០២ កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨៧ បាន រងគ្រោះថ្នាក់ចរាចរនៅលើកំណាត់ផ្លូវជាតិលេខ០៤   ជិតទីរួមខេត្តកំពង់ស្ពឺនៅវេលាម៉ោង៥:៣០នាទី ខណៈរូបនាងកំពុង ជិះម៉ូតូតាមផ្លូវ។

ជាចុងបញ្ចប់ លោកសាកលវិទ្យាធិការរងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់និស្សិតទាំងអស់ដែលបានផ្តល់ ជាថវិកាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិស្សិត ទោះបីតិចតួចស្ដួចស្ដើងក៏ពិតមែន តែវាជាសន្ដានចិត្ដដ៏សប្បុរស របស់ និស្សិតទាំងអស់ ដើម្បីជួយគ្នាក្នុងគ្រាមានទុក្ខលំបាក នឹង សូមជូនពរដល់គណៈគ្រប់គ្រង មាតាបិតា អាណាព្យាបាលនិស្សិត និស្សិត រួមទាំងអ្នកចូលរួមអស់បាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។