អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សិក្ខាសាលា ស្តីពី  ការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ



កាលពីថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៣ សាខាសាកល វិទ្យាល័យ បៀលប្រាយខេត្តស្ទឹងត្រែង បានរៀបចំធ្វើសិក្ខា សាលា ស្តីពី “ការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុ” ដែលបង្ហាញដោយ បណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បៀលប្រាយ ដែលមានការ ចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង និស្សិតនៃសាខា សាកលវិទ្យាល័យ បៀលប្រាយខេត្ត ស្ទឹងត្រែង។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ជិន ជឿន នាយក សាខា សាកលវិទ្យាល័យបៀលប្រាយខេត្តស្ទឹងត្រែង បានថ្លែងនូវមតិស្វាគមន៍ យ៉ាងកក់ក្តៅ និង សំណេះសំណាល ជាមួយលោកសាកលវិទ្យាធិការរង បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតទាំងអស់ ដែលមានវត្តមានក្នុងការបើកអង្គសិក្ខាសាលា នេះ ។ ក្រោយពីមានមតិសំណេះសំណាលរួចមក បណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង បានចាប់ផ្តើមធ្វើបទបង្ហាញ ដោយលោកសាកលវិទ្យាធិការរងបានលើកយកវិស័យ ធនាគារមកធ្វើការវិភាគ ដោយលោកបានបញ្ជាក់ថា ទាក់ទងនឹង ធនាគារពាណិជ្ជគឺ រដ្ឋាភិបាល ជាអ្នកត្រួតពិនិត្យ ពីប្រតិបត្តិ ហើយបើចង់បើកធនាគារលុះត្រាតែតម្កល់ ថវិកាចាប់ពី សាមសិបប្រាំពីរ ទៅសាមសិបប្រាំបីលានដុល្លារ សហរដ្ឋអាមេរិក បើចង់បង្កើតជាស្ថាប័នមីក្រូហិរញ្ញវត្ថុករណីមាន អាជ្ញាប័ណ្ណត្រូវតម្កល់ថវិកាចំនួនប្រាំមួយម៉ឺន ទៅ ប្រាំពីរម៉ឺនដុល្លារនៅធនាគារជាតិទើបយើង អាចបង្កើតបានហើយលោក ក៏បានសួរបញ្ជាក់ផងដែរថា តើយើងទាំង អស់គ្នាមានបានយកលុយទៅសន្សំនៅធនាគារ ឬ ស្ថាប័នមីក្រូហិរញ្ញវត្ថុណាមួយ ដែរឬទេ? ករណី យើងបានយក ទៅផ្ញើ តើយើងបានចំណេញអ្វីខ្លះ? ចំណុចនេះលោកបានបញ្ជាក់ថា បើយើងបានយក លុយទៅ ផ្ញើយើងនឹងទទួល បានការប្រាក់ ក៏ដូចជាសុវត្តិភាពផងដែរ។ ប៉ុន្តែធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏បានចំណេញផងដែរ ព្រោះមាន ឱកាសយកលុយទាំងនោះទៅបង្វិលដោយផ្តល់ជាកម្ចីផ្សេងៗ ហើយលោកក៏បានបញ្ជក់ផង ដែរពីផលប៉ះពាល់ ដូចជា ករណីលាងលុយខ្មៅ។ បន្តមកលោកក៏បានលើកយកស្ថាប័នមីក្រូហិរញ្ញវត្ថុមកបង្ហាញ ដោយ លោកបាន បញ្ជាក់ថា ការបង្កើតមីក្រូហិរញ្ញវត្ថុត្រូវការដើមទុនតម្កល់ទាបក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ ដោយប្រជា ពលរដ្ឋអាចខ្ចីថវិកាជាបុគ្គល ឬ ជាក្រុមក៏បាន ដើម្បីបង្កើតជាសហគ្រាសតូចៗ ។ បន្តមកលោកក៏បានលើកពីការ ជួលមកបង្ហាញ ដោយបានបញ្ជាក់ថា ការជួលមានពីរប្រភេទ គឺបែប Operating និង Capital។ករណីបែប operating ឧទាហរណ៍ដូចជា ករណីជួលផ្ទះ ចុងក្រោយផ្ទះនោះ មិនមែនជាកម្មសិទ្ធិយើងទេ តែបែប capital ខុសគ្នាព្រោះត្រូវបង់រំលោះ ហើយចុងក្រោយជាកម្មសិទ្ធិរបស់យើង។ បន្តមកលោកក៏បានលើកយកការធានារ៉ាប់រង មកបង្ហាញ ដោយសួរបញ្ជាក់ថា តើមានផលប្រយោជន៍ អ្វីក្នុងការបង្កើតធានារ៉ាប់រង? ចំណុចនេះលោកបានបញ្ជាក់ថា ឧទាហរណ៍ដូចជា ការទិញធានារ៉ាប់រងទៅលើ អាយុជីវិត វាមានរយៈពេលវេលាយូរអង្វែង ហើយអ្នក ទិញត្រូវបង់ថវិកាទៅក្រុមហ៊ុនជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនមានឱកាសយកថវិកាទាំងនោះទៅវិនិយោគបន្តរយៈ ពេលវែង។ ចំណុចចុងក្រោយ លោកក៏បានលើកយក ទីផ្សារភាគហ៊ុនមកបង្ហាញ ដោយបានលើកឡើងថា ការ ដែលធ្វើអាជីវកម្មទៅលើទីផ្សារភាគហ៊ុន គឺមានភាគ លាភ និង ចំណេញមូលធន។

ជាចុងក្រោយ លោក ជិន ជឿន នាយកសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សាកល វិទ្យាធិការរង បុគ្គលិក សាស្រ្តាចារ្យ និង និស្សិតទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមស្តាប់ការធ្វើ បទបង្ហាញ និង បានចូលរួមបញ្ចេញមតិយោបល់ជាច្រើន។