អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

មជ្ឈមណ្ឌលភាសាបរទេសនៃសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ
ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយកម្មវិធីសិក្សាភាសាអង់គ្លេស
ដល់សាធារណជនក្នុងក្រុងដូនកែវខេត្តតាកែវ


នាថ្ងៃសៅរ៍ទី១២ ខែមករា ឆ្នាំ ២០១៣ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ក្រោមអនុសាន៍របស់ នាយកសាខាមជ្ឈមណ្ឌលភាសាបរទេសរបស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានបើកយុទ្ធនាការ លើកទី២ផ្សព្វផ្សាយកម្មវិធីសិក្សាភាសាអង់គ្លេសCFLដល់និស្សិត ចុះឈ្មោះសិក្សាក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន២០១២-២០១៣ នៃសាកលវិទ្យាល័យបៀលប្រាយ សាខា ខេត្តតាកែវនិងបានចុះផ្សព្វផ្សាយដល់មហាជនក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយមាន ការចូលរួមពី ក្រុមផ្សព្វផ្សាយដែលជានិស្សិតរបស់សាកលវិទ្យាល័យចំនួន៣០នាក់។

ដោយអ្នកសម្របសម្រួលក្នុងយុទ្ធនាការនេះមានលោក ញ៉ែម សាមុត នាយករងសាខាទទួល បន្ទុករដ្ឋបាល/ហិរញ្ញវត្ថុ/ផែនការ សេវាសិក្សា និង CFL លោក ប៉ុនសុភា នាយក CFL និង លោក អ៊ាម ច័ន្ទធារិទ្ធ គ្រូបណ្តុះបណ្តាល ផ្នែកផ្សព្វផ្សាយទីផ្សារដល់និស្សិតទាំង៣០នាក់ ។  គោលដៅ នៃការ ផ្សព្វផ្សាយនេះ គឺដើម្បីឲ្យសិស្ស និស្សិតនិងមហាជន មានការយល់ដឹងពីសារសំខាន់ និង ការទទួល បាននូវផល ប្រយោជន៌ពីការសិក្សា ភាសាអង់គ្លេសនៅសាខាសាកល វិទ្យាល័យបៀលប្រាយខេត្ត តាកែវ ទី១ ៖គឹសាស្ត្រាចារ្យដែល មានបទពិសោធន៌ច្រើនឆ្នាំលើជំនាញ ភាសាអង់គ្លេស ទី២៖ គឺបន្ទប់សិក្សាមានផាសុខភាពចំនួនសិស្ស ក្នុងថា្នក់មានកម្រិត ចំនួន មិនឲ្យច្រើនពេកពិបាកក្នុងការបង្រៀន ទី៣៖ ប្រសិនបើ សិក្សាចប់ដល់កម្រិត ១២ សិក្ខាកាម នឹងប្រលងយកសញ្ញាបត្រ ឌីប្លូម៉ាដែលមានការទទួលស្គាល់ជាអន្តរជាតិ ទី៤៖ មានការ រៀបចំធ្វើតេស្តវាស់ស្ទង់សម្ថភាពដើម្បីកំណត់កម្រិតនៃការសិក្សារបស់សិស្ស ទី៥៖ សិក្សាជាមួយគ្រូជនជាតិបរទេស ដើម្បី ហ្វឹកហាត់បំណិននិយាយ និងស្តាប់ផ្ទាល់ក្នុងថ្នាក់ ទី៦៖ មានបណ្ណាល័យ សម្រាប់ សិស្សស្រាវជ្រាវ  ទី៧៖ មានបន្ទប់ពិសោធន៌ សម្រាប់សិស្សអនុវត្តន៍ហាត់ស្តាប់ភាសា ជាមួយទូរទស្សន៌ខ្សែកាប  រួមទាំងមានផលប្រយោជន៌ជាច្រើនទៀតដូចជា ការបញ្ចុះ ថ្លៃសិក្សាពី២០% ទៅ៣០% ប្រសិនបើជានិស្សិត BBU ។