អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តព្រះសីហនុ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧

 
Foundation Year

ចក្ខុវិស័យ


និស្សិតត្រូវមានមូលដ្ឋានគ្រឺះនៃចំណេះដឹងក្នុងវិស័យសិល្បៈ និង មនុស្សសាស្រ្ត វិទ្យាសាស្រ្តសង្គម គណិតវិទ្យា វិទ្យាសាស្រ្ត និង កុំព្យូទ័រវិទ្យា និង ភាសាបរទេស ។

បេសកកម្ម


  • រៀបចំបង្កើតនិងអភិវឌ្ឍកែលម្អកម្មវិធីសិក្សាដែលធានាផ្តល់ចំណេះដឹងក្នុងវិស័យសិល្បៈ និងមនុស្សសាស្រ្ត វិទ្យាសាស្រ្ត សង្គម គណិតវិទ្យា វិទ្យាសាស្រ្តនិងកុំព្យូទ័រវិទ្យា និង ភាសាបរទេស ។
  • វាយតម្លៃជ្រើសរើសគ្រូបណ្តុះបណ្តាស ដែលមានកម្រិតគុណវុធ្ឍនិងបទពិសោធខ្ពស់ ក្នុងការផ្ទេរចំណេះដឹងមូលដ្ឋានដល់ និស្សិត ។
  • ត្រួតពិនិត្យវាយតម្លៃជាប្រចាំលើប្រសិទ្ធិភាពនៃការបង្រៀន ការអនុវត្តកម្មវិធីសិក្សាវិន័យ និង សីលធម៌ល្អក្នុងការសិក្សា ស្រាវជ្រាវរបស់និស្សិត និងគ្រូបណ្តុះបណ្តាល ។
  • ការផ្តល់មូលដ្ឋានសម្ភារូបវន្ត និងបច្ចេកវិទ្យាទំនើប បម្រើឱ្យការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល ឆ្លើយតបតម្រូវការ ជាក់ស្តែង ។ 

គោលបំណង


  • កសាងមូលដ្ឋានគ្រឹះនៃចំណេះដឹងដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដើម្បីឈានទៅចាប់យកជំនាញឯកទេសផ្សេងៗ ទៀត ដែលបណ្តុះបណ្តាលដោយសាកលវិទ្យាល័យបៀលប្រាយ ។
  • ផ្តល់ឱកាសឱ្យនិស្សិតអាចបន្តរការសិក្សាកម្រិតឧត្តមសិក្សានៅតាមគ្រឹះស្ថាននានាតាមជំនាញឯកទេសដែលបានជ្រើស រើស ។
  • ផ្តល់ឱកាសឱ្យនិស្សិតអាចស្វែងរកការងារនៅតាមអង្គភាព ឬ ស្ថាប័នផ្សេងៗ ដែលត្រូវការបទពិសោធការងារចាប់ពី កម្រិតមូលដ្ឋានឡើង ។ ។
  • ផ្តល់ឱ្យនិស្សិតនូវមូលដ្ឋាននៃគំនិតឆ្នៃប្រឌិត ភាពជាអ្នកដឹកនាំ សីលធម៌ និង ការទំនាក់ទំនងល្អ ការដោះស្រាយបញ្ហា បទពិសោធអំពីសីល្បៈ និងជីវិតរស់នៅ និងចំណេះដឹងមូលដ្ឋានផ្សេងៗទៀត ដែលត្រូវការចាំបាច់ដើម្បីឈានទៅចាប់ យកជំនាញឯកទេសជាច្រើន ។
  • បង្កើនសមត្ថភាពយល់ដឹងរបស់និស្សិតក្នុងវិស័យទាំងបួនរួមមានវិស័យសិល្បៈនិងមនុស្សសាស្រ្ត វិទ្យាសាស្រ្តសង្គម គណិតវិទ្យា វិទ្យាសាស្រ្តនិងកុំព្យូទ័រវិទ្យា  និង ភាសាបរទេស ។

យុទ្ធសាស្រ្ត


ដើម្បីសម្រេចបាននូវចក្ខុវិស័យ បេសសកម្ម និងគោលបំណងខាងលើនេះ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានកំណត់នូវ ផែនការសកម្មភាពចំនួន២៦ និង យុទ្ឋសាស្ដ្រ០៧ធំៗ គឺៈ

  1.  បន្ដពង្រឹង និង ពង្រីកការិយាល័យដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឱ្យស្របតាមកំណើននិស្សិតដែលចូលរៀន។
  2. រៀបចំផែនការយុទ្ធសាស្ដ្រ និង ផែនការសកម្មភាពរបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដើម្បីឱ្យឆ្លើយតបទៅនឹងចក្ខុវិស័យ បេសសកម្ម និង គោលដៅដែលបានកំណត់។
  3. រៀបចំ និងបន្ស៊ីកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឱ្យឆ្លើយតបទៅនឹងទីផ្សារការងារសម្រាប់បច្ចុប្បន្ន និង អនាគត។
  4. បន្ដពង្រីក និង អភិវឌ្ឍន៍ធនធានគ្រូឧត្ដមសិក្សា បុគ្គលិក និងមន្ដ្រីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឱ្យមានសមត្ថភាពខ្ពស់ ក្នុងការ បំពេញការងារ។
  5. បន្ដផ្ដល់ និងអភិវឌ្ឍន៍សម្ភារៈរូបវ័ន្ដ និងធនធានសិក្សាដទៃទៀត ឱ្យមានភាពសម្បូរបែប និង ទំនើបនីយកម្ម។
  6. បន្ដពង្រឹងការជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ឋិភាព។
  7. ពង្រឹងវិន័យសិក្សា និងសីលធម៍របស់និស្សិត និងបន្ដវាយតម្លៃ និង អភិវឌ្ឍសាស្ដ្រាចារ្យឱ្យកាន់តែមានប្រសិទ្ធភាព។