អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​កម្រិតបរិញ្ញាបត្ររងជំនាន់ទី13 ទី14 និងទី15 កម្រិតបរិញ្ញាបត្រ ជំនាន់ទី11 ទី12 និងទី13 និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី12 ទី13 និងទី14 និងកម្រិតបណ្ឌិត ជំនាន់ទី5 ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី14 ខែមីនា ឆ្នាំ2017​ នៅសាលមហោស្រពកោះពេជ្រ។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
សិក្ខាសាលាស្តីពីឧបករណ៍ MikroTik ជូនដល់សាស្ត្រា និងនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី២៥ មីនា ឆ្នាំ២០១៧

 
Health Services
 
សេវកម្មសង្គ្រោះបឋម

                 សុខភាពនិងសុវត្ថិភាពចំពោះនិស្សិតទាំងអស់ គឺជាបេសកកម្ម យុទ្ធសាស្ដ្ររបស់ការិយាល័យសេវាសុខភាព នៃ សាកលវិទ្យាល័យបៀលប្រាយ។ និស្សិតនឹងមិនអាចសម្រេចគោលដៅនៃការសិក្សាស្រាវជ្រាវឡើយ ប្រសិនបើ ពួកគេត្រូវ ប្រឈមនឹងបរិស្ថានមួយ នៅក្នុងសាកលវិទ្យាល័យ ដែលមិនមានវិបុលភាព សុខភាព និង សុវត្ថិភាព។ ឆ្លើយតបទៅនឹង ទស្សនវិស័យនេះ សាកលវិទ្យាល័យបៀលប្រាយដែលមានការិយាល័យសេវាសុខភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្សព្វផ្សាយព័ត៌មានថ្មីៗជាប្រចាំទាក់ទងនឹងបញ្ហាសុខភាពផ្ទាល់ខ្លួន ផ្ដល់ការសង្គ្រោះបឋម និងការពិគ្រោះយោបល់ទៅលើ បញ្ហាសុខភាពទូទៅសម្រាប់និស្សិត សាស្ដ្រាចារ្យ បុគ្គលិក និងសមាជិកទាំងអស់នៃ សាកលវិទ្យាល័យបៀលប្រាយ។ សេវកម្មដែលផ្ដល់ដោយការិយាល័យសេវាសុខភាព គឺក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឱ្យនិស្សិត និងសមាជិកទាំងអស់ នៃសាកលវិទ្យាល័យធ្វើការរៀបចំ និងជ្រើសរើសនូវរបៀបរស់នៅមួយនៅពេលអនាគតដែលប្រកបដោយសុខភាព និង សុវត្ថិភាព។ ការិយាល័យសេវាសុខភាព ផ្ដល់សេវកម្មដល់និស្សិត បុគ្គលិក សាស្ដ្រាចារ្យ និងសមាជិកសាកលវិទ្យាល័យ ទាំងអស់រួមមាន ៖ សេវាផ្សព្វផ្សាយព័ត៌មានអំពីសុខភាព ការពិនិត្យនិងសង្គ្រោះបឋម និងការប្រឹក្សាផ្ដល់យោបល់ អំពីសុខ ភាពទូទៅ។ និស្សិតក៏ដូចជាបុគ្គលិក សាកលវិទ្យាល័យទាំងអស់អាចស្វែងរកជំនួយផ្នែកសុខភាពពីបុគ្គលិកការិយាល័យ សេវាសុខភាព ដែលមានវេជ្ជបណ្ឌិត ជំនាញទូទៅនិងជំនួយការផ្នែកសុខភាពបម្រើការជាប្រចាំនៅទីនោះ និងរង់ចាំស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅនិងយកចិត្ដទុកដាក់ខ្ពស់។ សេវាសង្គ្រោះបឋមដែលផ្ដល់ជូននិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិក ទាំងអស់ រួមមានការសង្គ្រោះគ្រោះថ្នាក់កម្រិតស្រាល ការថែទាំផ្នែកជំងឺផ្លូវចិត្ដ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ។ ចំពោះជំងឺ ឬ គ្រោះថ្នាក់កម្រិតស្រាល ការិយាល័យសុខភាព នឹង ផ្ដល់ការសង្គ្រោះបឋមភ្លាមៗ មានដូចជា គ្រោះថ្នាក់តិចតួច របួស ស្នាមឬជំងឺស្រាលៗ ដែលកើតឡើងក្នុងអំឡុងពេលបំពេញការងារ ឬ សិក្សាស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ ឬ ប៉េសកកម្មនៅ ក្រៅសាកលវិទ្យាល័យ ឧទាហរណ៍ដូចជា ៖ ឈឺក្បាលវិលមុខ ខ្យល់គរ ឈឺពោះ ក្អួតចង្អោរ ធ្លាក់ ដួល គ្រេច ថ្លោះ របួស ស្នាមតិចតួច ការពិនិត្យសម្ពាធឈាម សីតុណ្ហភាពនៃកម្ដៅខ្លួន និង គ្រោះថ្នាក់ចៃដន្យផ្សេងៗ ទៀតព្រមទាំង ធ្វើតេសជាតិស្ករជាប្រចាំ សម្រាប់អ្នកធាត់លើសទម្ងន់ សេវកម្មទាំងនេះផ្ដល់ដល់និស្សិត សាស្ដ្រាចារ្យ និង បុគ្គលិក សាកលវិទ្យាល័យបៀលប្រាយទាំងអស់ដោយឥតគិតថ្លៃ។ ចំពោះជំងឺ ឬ គ្រោះថ្នាក់កម្រិតធ្ងន់ដែលនឹងនាំឱ្យប៉ះពាល់ដល់ បរិស្ថានសុខភាព នៅក្នុងសាកលវិទ្យាល័យ ការិយាល័យសេវាសុខភាពនឹងសម្របសម្រួលបញ្ជូនទៅកាន់ផ្នែកសង្គ្រោះ បន្ទាន់ ឬ សេវាព្យាបាលសាធារណៈ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលទៅតាមស្ថានភាពជាក់ស្ដែង។ដោយឡែកការិយា- ល័យសេវាសុខភាព បានធ្វើសហប្រតិបត្ដិការជាមួយអង្គការ ឬ ស្ថាប័នអាជីព ផ្នែកសុខភាព ជាច្រើនមាន ដូចជា អង្គការ សេវាសង្គម សុខភាពបុរស (PHD) អង្គការសុខភាពគ្រួសារអន្ដរជាតិ (FHI) អង្គការឃែរ (CARE) ក្រោមការជួយឧបត្ថម្ភ (USAID) AUSAID UN Trast fund  និងពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលនិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិកទាំងអស់ ដោយឥតគិតថ្លៃទៅលើជំងឺទូទៅនិងផ្ដល់ដំបូន្មានវេជ្ជសាស្ដ្រ វិទ្យាសាស្ដ្រសុខភាពទូទៅ ។ល។

 

សេវកម្មផ្សព្វផ្សាយ

     ដើម្បីសម្រេចបានគោលដៅរួម ការិយាល័យសេវាសុខភាពបានពង្រីក សកម្មភាពផ្នែកសេវាសុខភាពឱ្យកាន់តែទូលំ ទូលាយថែមទៀត ដោយផ្ដោតការយកចិត្ដទុកដាក់ទៅលើការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលអំពីសេវកម្មសុខភាព ដើម្បី ការយល់ដឹងក្នុងចំណោមសមាជិកទាំងអស់អំពីការលើកកម្ពស់បរិស្ថាន សុខភាពនៅក្នុងសហគមន៍សាកលវិទ្យាល័យទាំង មូល។ បច្ចុប្បន្នសកម្មភាពធំៗពីរ ត្រូវបានលើកកម្ពស់ដោយការិយាល័យសុខភាព ក្នុងការជំរុញសកម្មភាពបណ្ដុះបណ្ដាល និង ផ្សព្វផ្សាយពីបញ្ហាសុខភាព។ ទីមួយ គឺកម្មវិធីការពារនិង ថែទាំសុខភាពដែលបានផ្សព្វផ្សាយទៅកាន់និស្សិត និង សមាជិកទាំងអស់តាមរយៈកម្មវិធីជំនួបជាមួយនិស្សិត និងសិក្ខាសាលាផ្សព្វផ្សាយដែលរៀបចំឡើងរួមគ្នា ដោយការិយា- ល័យសេវានិស្សិត ការិយាល័យសេវាសុខភាព និងវាគ្មិនជំនាញខាងផ្នែកសុខភាពមកពីស្ថាប័នខាងក្រៅ។ អ្នកដែលចូលរួម កម្មវិធីនេះ នឹងត្រូវបានបង្រៀនពីបច្ចេកទេសនៃការវាយតម្លៃ និងការពារសុខភាពផ្ទាល់ខ្លួនទប់ទល់នឹង ជំងឺកម្រិតស្រាលៗ ដែលឆ្លើយតបនឹងបទដ្ឋានការពារ និងថែទាំសុខភាពរបស់ក្រសួងសុខាភិបាល។ ទីពីរ គឺកម្មវិធីផ្សព្វផ្សាយដែលរៀបចំឡើង ដោយការិយាល័យសេវាសុខភាពដើម្បីផ្ដល់ចំណេះដឹង និងព័ត៌មានអំពីសុខភាព និង បរិស្ថាន ដែលប្រកបដោយសុខភាព ទៅដល់និស្សិត និងសមាជិកទាំងអស់នៃសាកលវិទ្យាល័យ។ ការិយាល័យបានប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយជាច្រើនមាន ដូចជា ទស្សនាវដ្ដីសុខភាព ព្រឹត្ដិបត្រផ្សព្វផ្សាយ សៀវភៅ ខិត្ដប័ណ្ណ ឯកសារ និង រូបភាពផ្សព្វផ្សាយជាច្រើនទៀត ដែល មានតម្កល់នៅការិយាល័យសេវាសុខភាពសម្រាប់ចែកជូនសមាជិកទាំងអស់ដើម្បីអាន និងធ្វើការសិក្សាឈ្វេងយល់។ ជាង នេះទៅទៀត ការិយាល័យសេវាសុខភាព បានធ្វើកិច្ចសហប្រតិបត្ដិការជាមួយអង្គការ និងស្ថាប័នមួយចំនួនដូចជា អង្គការ សេវាសង្គម សុខភាព បុរសនិង អង្គការសុខភាពគ្រួសារ អន្ដរជាតិ FHI អង្គការម៉ារីស្ដុបអន្ដរជាតិកម្ពុជា អង្គការ PHD អង្គការ CARE ក្រោមជំនួយឧបត្ថម្ភ USAID UASAID និង UN Trast fund ស្ដីអំពីសុខភាពផ្លូវភេទ សុខភាពបន្ដពូជ អំពើហឺង្សា ផ្លូវភេទ យ៉ែនឌ័រ កាមរោគអេដស៏ លើកកម្ពស់សិទ្ធិស្ដ្រី ផ្សព្វផ្សាយស្រាបៀរ និងសិទ្ធិសង្គម គ្រួសារនៅចំពោះមុខច្បាប់។ ដើម្បីធ្វើការផ្សព្វផ្សាយនិងផ្ដល់ចំណេះដឹងទៅនិស្សិត និងសមាជិកទាំងអស់ពីវិធីការពារនិង ទប់ស្កាត់ជំងឺអេដស៍ ជំងឺកាម- រោគ និងការញៀនថ្នាំ។ អង្គការទាំងនេះបានផ្ដល់ជំនួយឧបត្ថម្ភជាលក្ខណៈសិក្ខាសាលាបណ្ដុះបណ្ដាល សិក្ខាសាលាផ្សព្វ- ផ្សាយ ការសម្ដែងសិល្បៈ ល្ខោន ការចែកខិត្ដប័ណ្ណរូបភាពទៅនិស្សិត និង ការបង្កើតជាក្រុមពិភាក្សាអំពីយ៉ែនឌ័រ។ ហើយ បន្ថែមពីលើនេះ អង្គការក៏បានអញ្ជើញនិស្សិតឱ្យចូលរួមកម្មវិធីផ្សព្វផ្សាយរបស់ពួក គេនៅតាមទីកន្លែងផ្សេងៗ ដែលស្ថិតនៅ ក្រៅសាកលវិទ្យាល័យ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែប្រសើរឡើងនៅក្នុងសង្គមគ្រួសារដែលស្ថិតនៅជិតសហគម របស់ពួកគាត់។  

   

ផ្នែកសេវកម្មពិគ្រោះយោបល់ផ្ដល់ការប្រឹក្សា
      ផ្ដល់ដំបូលន្មានវេជ្ជសាស្ដ្រ វិទ្យាសាស្ដ្រសុខភាពក្រៅពីបញ្ហាថែទាំ និងព្យាបាលសុខភាពការិយាល័យសេវាសុខភាព មានផ្ដល់នូវសេវា ពិគ្រោះយោបល់ចំពោះ និស្សិត សាស្ដ្រាចារ្យ និងបុគ្គលិកទាំងអស់ របស់សាកលវិទ្យាល័យអំពីបញ្ហាគ្រប់ ប្រភេទ ដែលទាក់ទងនឹងសុខភាព ដោយមិនគិតកម្រៃ។ ការពិគ្រោះយោបល់និងប្រឹក្សាពីបញ្ហាសុខភាពនេះ គឺផ្ដល់ជូន ទៅតាមការស្នើសុំរបស់សាមីខ្លួនដែល មានបញ្ហាជាពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលកើតឡើងនៅកន្លែងធ្វើការ ឬ កន្លែង សិក្សាស្រាវជ្រាវ។ បច្ចុប្បន្ននិស្សិត សាស្ដ្រាចារ្យ និងបុគ្គលិកសាកលវិទ្យាល័យទាំងអស់មានការយល់ដឹងយ៉ាងទូលំទូលាយ អំពីសេវកម្មសុខភាពរបស់សាកលវិទ្យាល័យ និងសារៈសំខាន់របស់វាក្នុងការលើកស្ទ្ទួយនូវបរិយាកាសសុខភាពល្អនៅក្នុង សហគមន៍សាកលវិទ្យាល័យទាំងមូលហើយបន្ថែមពីលើនេះ ពួកគេបានប្រើប្រាស់ការិយាល័យសេវាសុខភាពជាចំណុច ចាប់ផ្ដើមដំបូងនៃការប្រឹក្សាអំពីការថែទាំ និង ព្យាបាលសុខភាព។ ការពិគ្រោះ ឬ ប្រឹក្សាយោបល់ពីសុខភាព អាចធ្វើឡើងជា មួយលោកវេជ្ជបណ្ឌិត ដោយផ្ទាល់នៅគ្រប់ម៉ោងធ្វើការ ហើយចំពោះព័ត៌មានទាំងឡាយទាក់ទង នឹង លទ្ធផលនៃការពិគ្រោះ នេះ នឹងរក្សាទុកជាការសម្ងាត់ លោកវេជ្ជបណ្ឌិត នឹង មិនធ្វើការផ្សព្វផ្សាយទៅភាគីទីបី ណាមួយក្រៅសាមីខ្លួន ឬ ក្រុម គ្រួសារ ដែលទទួលការព្រមព្រៀងពីសាមីខ្លួនឡើយ។ ដើម្បីណាត់ជួបពិគ្រោះយោបល់និស្សិត ឬ បុគ្គលិកសាកលវិទ្យាល័យ ត្រូវជួបលោកវេជ្ជបណ្ឌិត ឬ បុគ្គលិកបម្រើសេវាសុខភាពដោយផ្ទាល់នៅការិយាល័យសេវាសុខភាព។ ជាទូទៅការណាត់ ជួបលោកវេជ្ជបណ្ឌិត ដើម្បីពិគ្រោះយោបល់មាន រយៈពេលជាមធ្យមគឺ១០នាទី និងអាចពន្យារបានទៅតាមស្ថានភាព និង​ចំនួននៃអ្នកណាត់ជួប និងករណីរពិគ្រោះនីមួយៗ ហើយសំខាន់ជាងនេះទៀត សាមីខ្លួន ដែលធ្វើការណាត់ជួបនេះគួរតែ ផ្ដល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ដល់បុគ្គលិកទទួលចុះកំណត់ហេតុពិគ្រោះយោបល់ដើម្បីងាយ ស្រួលក្នុងការកំណត់រយៈពេល នៃការពិគ្រោះទៅលើបញ្ហានីមួយៗ។