ព័ត៌មានសម្រាប់អ្នកសិក្សាស្រាវជ្រាវនៅ បណ្ណាល័យ របស់សាកលវិទ្យាល័យបៀលប្រាយ
បណ្ណាល័យជាអ្វី?
បណ្ណាល័យសាកលវិទ្យាល័យបៀលប្រាយ ជាកន្លែងតម្កល់ សៀវភៅ និងឯកសារជាច្រើន ដែលអនុញ្ញាតឲ្យនិស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន អាចចូលមកសិក្សាស្រាវជ្រាវ នៅក្នុងបណ្ណាល័យនេះ ដូចនៅបណ្ណាល័យ សាធារណៈ ដែរ។
|
តើអ្នកចូលបណ្ណាល័យដើម្បីអ្វី?
អ្នកអាចចូលបណ្ណាល័យដើម្បីអានសៀវភៅ ស្វែងរក ឯកសារ ស្រាវជ្រាវ ពិភាក្សាអំពីលំហាត់ជាក្រុម ខ្ចីសៀវភៅពីបណ្ណាល័យ ប្រើប្រាស់សម្ភារសិក្សា និងសេវកម្មបណ្ណាល័យផ្សេងៗទៀត។
|
ហេតុអ្វីត្រូវចូលមកសិក្សានៅបណ្ណាល័យសាកលវិទ្យាល័យបៀលប្រាយ? |
-
មានបន្ទប់ធំទូលាយ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់។
-
មានសៀវភៅ និងអត្ថបទស្រាវជ្រាវផ្សេងៗ សរុបចំនួនជិត ២០០០០ ក្បាល។
-
មានបន្ទប់សោតទស្សន៍សម្រាប់ស្តាប់ភាសាអង់គ្លេស និងទស្សនា។
-
មានកុំព្យូទ័រសម្រាប់ឲ្យនិស្សិតប្រើប្រាស់ ដោយភ្ជាប់ អ៊ីនធឺណែតជាស្រេច។
-
មាន WiFi សម្រាប់ឲ្យនិស្សិតប្រើអ៊ីនធឺណែតលើកុំព្យូទ័រ ផ្ទាល់ខ្លួន ឬ លើទូរស័ព្ទដៃបាន។
-
មានកម្មវិធីសម្រាប់ស្វែងរកសៀវភៅតាមកុំព្យូទ័រ កាតាឡុក។
-
មានតុសម្រាប់ឲ្យនិស្សិតអានសៀវភៅច្រើន និងមានសា ឡុងសម្រាប់និស្សិតសម្រាក។
-
មានម៉ាស៊ីនស្កេន ថតចម្លង និងព្រីនឯកសារជូននិស្សិត។
-
មានកន្លែងលក់នំ និងភេសជ្ជះ ដែលមានទីតាំងនៅជិត បណ្ណាល័យ។
|
តើបណ្ណាល័យមានទីតាំងនៅឯណា និងអាចចូលបាននៅពេលណា? |
បណ្ណាល័យមានទីតាំងស្ថិតនៅជាន់ទី៥ អគារ A នៃសាកល វិទ្យាល័យបៀលប្រាយ និងបើកដំណើរការទៅតាមពេលវេលា ដូចខាងក្រោមៈ
ចន្ទ- សៅរ៍ - ពេលព្រឹក 07:00 AM - 11:30AM
- ពេលរសៀល 01:30 PM - 08:00PM
អាទិត្យ - ពេលព្រឹក 07:00 AM - 11:00AM
- ពេលសៀល 01:00 PM - 05:00PM
|
តើធ្វើដូចម្តេចទើបអាចចូលបណ្ណាល័យបាន? |
-
និស្សិតដែលមកបណ្ណាល័យលើកដំបូង អាចចូល បណ្ណាល័យបានដោយគ្មានកាតតែមួយដងប៉ុណ្ណោះ ។
-
និស្សិតដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ត្រូវមានកាតនិស្សិត។
-
និស្សិតមកពីខាងក្រៅ ត្រូវចុះឈ្មោះធ្វើកាត សមាជិកនៅបណ្ណាល័យ ដើម្បីមានសិទ្ធចូល។
|
លក្ខខណ្ឌនៃការខ្ចីសៀវភៅពីបណ្ណាល័យ |
-
ត្រូវមានកាតបណ្ណាល័យដែលនៅមាន សុពលភាព។
-
បានចុះឈ្មោះក្នុងបញ្ជីខ្ចីសៀវភៅនៃប្រព័ន្ធ PMB ។
-
បានសងសៀវភៅដែលខ្ចីពីមុនរួចរាល់អស់ ។
-
អាចខ្ចីសៀវភៅបានច្រើនបំផុតចំនួន ០២ ក្បាល។
-
ការខ្ចីមានរយៈពេលកំណត់ ចំនួន ០១ សប្តាហ៍។
-
ការខ្ចីសៀវភៅត្រូវកក់ប្រាក់ ទៅតាមតម្លៃនៃសៀវភៅពី 5.00$ ដល់ 15.00$ និងមានចេញវិក័យ បត្រ ជូនទៅឲ្យអ្នកខ្ចី។
-
ពេលយកសៀវភៅមកសងវិញតាមកាលកំណត់ ប្រាក់ដែលបានកក់នឹងត្រូវប្រគល់ជូនវិញគ្រប់ចំនួន។
-
ក្នុងករណីខ្ចីសៀវភៅផុតកំណត់នៃថ្ងៃសង ត្រូវពិន័យជាទឹកប្រាក់មួយថ្ងៃ 500 រៀល សម្រាប់សៀវភៅមួយ ក្បាល។
-
ក្នុងករណីបាត់វិក័យបត្រ ត្រូវពិន័យជាទឹកប្រាក់ចំនួន 2000 រៀល។
-
ក្នុងករណីសៀវភៅដែលបានខ្ចីមានការខូចខាត ត្រូវសងទៅតាមទ្រង់ទ្រាយដែលខូច។
|