អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តព្រះសីហនុ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧

 

FACULTY OF TOURISM AND HOSPITALITY

សារលិខិតព្រឹទ្ធបុរស

     សួស្តីប្អូនៗសិស្សានុសិស្ស និស្សិត និងប្រិយមិត្តទាំងឡាយជាទីរាប់អាន ។ មហាវិទ្យាល័យទេសចរណ៍និង បដិសណ្ឋារកិច្ច បាននិងកំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ ទៅលើមុខជំនាញ ជាច្រើន ដូចជា៖ ការគ្រប់ គ្រងទេសចរណ៍ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងការគ្រប់គ្រងម្ហូបអាហារ ។ មាននិស្សិត ១០ជំនាន់រួចមកហើយ  ដែលបាន បញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច នៃសាកល វិទ្យាល័យបៀលប្រាយ ។

      ដើម្បីធានាឱ្យបាននូវការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យទេសចរណ៍ ប្រកបដោយមនៈសិការ ទទួល ខុសត្រូវខ្ពស់ក្នុង អាជីពវិជ្ជាជីវៈ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បានបំពាក់នូវសម្ភារៈឧបទេសនានាបម្រើឱ្យ ការសិក្សានិងស្រាវជ្រាវ ហើយមហាវិទ្យាល័យមាននូវធនធានសាស្រ្តាចារ្យ ប្រកបដោយគុណវុឌ្ឍិ និង បទពិសោធន៍ ជាក់ស្តែងជាច្រើនឆ្នាំ ដែលជាចលករ ជម្រុញឱ្យការបណ្តុះបណ្តាលនិស្សិតពោពេញទៅដោយគុណភាព ប្រសិទ្ធភាព និងមាន នូវឧត្តមភាព ប្រកួតប្រជែង ខ្ពស់ទាំង ក្នុងក្របខណ្ឌតំបន់ និងនៅក្នុងឆាកអន្តរជាតិ ។
     និស្សិតអាចទទួលបាននូវឱកាសការងារជាច្រើនទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល នានា ដូចជាក្រសួង ទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត-រាជធានី អាជ្ញាធរអប្សរា សណ្ឋាគារ ភោជ្ជនីយដ្ឋាន កាស៊ីណូ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ និងគណៈកម្មាធិការទន្លេមេគង្គ ។ល។ យោងតាមស្ថិតិលើ ការសិក្សាទៅលើអតិតនិស្សិតបានបង្ហាញថាៈ និស្សិតជាង៩០%ទទួលបានឱកាសការងារដ៏ល្អ ក្នុងនោះនិស្សិតចំនួន៥០% បំរើការនៅក្នុងផ្នែកឯកជន ២១%បំរើការងារ នៅក្នុង ស្ថាប័នរដ្ឋ ១៩%បំរើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល និង១០% ប្រកបអាជីវកម្មផ្ទាល់ខ្លួន ។ ក្នុងចំណោមនោះ និស្សិត១២% មានតួនាទីជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ដូចជា៖ អ្នកចាត់ ការទូទៅនៅក្នុងសណ្ឋាគារ ភោជ្ជនីយដ្ឋាន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ។ និស្សិត៤១% មានតួនាទីជាអ្នកគ្រប់គ្រង ថ្នាក់កណ្តាល និងនិស្សិត៤៥% ទៀតជាអ្នកគ្រប់គ្រងការិយាល័យជួរមុខ ។
      ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍ ប្អូនៗអាចទទួលបាននូវឱកាសការងារខ្ពស់ ទាំងពេលកំពុងសិក្សា និងក្រោយពីបញ្ចប់ ការសិក្សា ដោយវិស័យទេសចរណ៍កាន់តែមានការរីកចម្រើនជាខ្លាំងពីមួយថ្ងៃៗ ដែលតាមការព្យា- ករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា នឹងមានចំនួន៤,៥លាននាក់ ដែលនឹងនាំមកនូវចំណូលក្នុងរង្វង់ ២,៥០០លានដុល្លា និងអាចបង្កើតការងារប្រហែល៥០ម៉ឺននាក់ សម្រាប់ប្រជាជនខ្មែរ ។ លើសពីនេះទៅទៀត វិស័យទេសចរណ៌ បានចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ ប្រាក់ ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ចូលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុកសរុប ធ្វើឱ្យមានលំ- នឹងផ្នែកជញ្ជីងពាណិជ្ជកម្ម ជូយលើកស្ទួយកិត្យានុ ភាពជាតិ លើឆាកអន្តរជាតិ និងជម្រុញការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និង អន្តរជាតិ ។
      ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាជម្រើសដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកប ដោយ ចក្ខុវិស័យ វែង ឆ្ងាយ សម្រាប់កសាងនូវអនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ ។

មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច

ចក្ខុវិស័យ ៖

ជាមហាវិទ្យាល័យមួយឈានមុខគេ ក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិ សណ្ឋារកិច្ច ដែលមានការទទួល ស្គាល់ជា លក្ខណៈជាតិ និងអន្តរជាតិ ។

បេសកកម្ម ៖

មហាវិទ្យាល័យមានបេសកកម្ម ផ្តល់នូវគុណភាពសិក្សាលើផ្នែកទេសចរណ៍ និងបដិ       សណ្ឋារកិច្ច ដើម្បីបង្កើនសមត្ថភាព ជំនាញ និស្សិត ដែលនឹងចូលរួមក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ ការអភិរក្សបេតិកភ័ណ្ឌជាតិ វប្បធម៌ និងលើកស្ទួយកិត្យានុភាពជាតិ ។   

គោលបំណង ៖

  • ផ្តល់ការបណ្តុះបណ្តាលជំនាញឯកទេស ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង លើមុខ ជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។
  •  ធ្វើឲ្យនិស្សិតចេះគ្រប់គ្រងប្រតិបត្តិការ ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍ នូវធនធាននានា ក្នុងវិស័យទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព និងមានគណនេយ្យភាពខ្ពស់ ។
  • ផ្តល់ឱកាសឲ្យនិស្សិត អាចបន្តការសិក្សាកម្រិតក្រោយឧត្តម ដើម្បីអភិវឌ្ឍខ្លួន និង ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ។ 
  • កសាងស្មារតីសហគ្រិនភាព និងអភិវឌ្ឍន៍សមត្ថភាពប្រកួតប្រជែង ដើម្បីចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
  • ផ្តល់ឱកាសឲ្យនិស្សិតអាចស្វែងរកការងារបានយ៉ាងទួលំទូលាយ ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ ។

ប្រវត្តិមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច  

     មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យទាំង៧ របស់សាកលវិទ្យាល័យ បៀលប្រាយ ដែលពីមុនមានឈ្មោះថា មហាវិទ្យាល័យយគ្រប់គ្រងនិងនីតិសាស្រ្ត  ត្រូវបានបង្កើត ឡើងតាមអនុក្រឹត្យលេខ ៤៥ អនក្រ.បក របស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី  ២៥  ខែ  កក្តដា  ឆ្នាំ ២០០០ ។កាលនោះមហាវិទ្យាល័យមានទីតាំងមួយ គឺអាគាលេខ៤៩ ផ្លូវ២០៥ កែង ៣៥៦ សង្កាត់ទូលស្វាយព្រៃ២ខាងក្រោយគ្លីនិកវិសាលសុខ។  នៅឆ្នាំ ២០០១ ដោយចំនួន និស្សិតមានការកើនឡើងខ្លាំង មហាវិទ្យាល័យបានបង្កើតទីតាំងថ្មី មួយទៀត ដែលអគារសិក្សាទីពីរនេះ ស្ថិតនៅចំកណ្តាល ទីក្រុងភ្នំពេញ ក្បែរសួនច្បាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឆ្នាំ២០០២ មហាវិទ្យាល័យគ្រប់គ្រង និងនីតិសាស្រ្ត ត្រូវបានប្ដូរឈ្មោះទៅជាសាកលវិទ្យាល័យបៀលប្រាយ តាមអនុក្រឹត្យលេខ ៥៨ អនក្រ.បក. របស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០២ រហូតដល់សព្វថ្ងៃនេះ ។
      មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានផ្តល់នូវការបណ្តុះបណ្តាលនិស្សិត កម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ ទៅលើជំនាញឯកទេស ដូចជា៖ គ្រប់គ្រងទេសចរណ៍ គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច គ្រប់គ្រងសណ្ឋាគារ និងបដិសណ្ឋា រកិច្ច គ្រប់គ្រងបដិសណ្ឋារកិច្ចនិងម្ហូបអាហារ គ្រប់គ្រងសណ្ឋាគារនិង ការិយាល័យជួរមុខ គ្រប់គ្រងសណ្ឋាគារនិងគេហកិច្ច គ្រប់គ្រង ទេសចរណ៍និងការធ្វើដំណើរ  គ្រប់គ្រងម្ហូបអាហារ និងឯកទេស គ្រប់គ្រងម្ហូបអាហារនិងភោជនីយដ្ឋាន ។ ក្រៅពីការបណ្តុះបណ្តាល នៅស្នាក់ការកណ្តាល នៅរាជធានី ភ្នំពេញ មហាវិទ្យាល័យ ក៏មានការបណ្តុះបណ្តាលនិស្សិតនៅតាមសាខាខេត្តនានា របស់ សាកលវិទ្យាល័យបៀលប្រាយ ផងដែរ ។ រហូតមកដល់ពេលនេះ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បានបណ្តុះបណ្តាល និស្សិត ចំនួន១២ជំនាន់ រួចមកហើយ ដែលពូកគាត់បានទទួលឱកាសការងារល្អៗនៅតាមគ្រឹះស្ថានរដ្ឋ ឯកជន និងអង្គការ មិនមែន រដ្ឋាភិបាល ។

Administrative Structure of Faculty


    Faculty Administrators
    Departments
 

Credits and Grading System


ចំនួនក្រេឌីតមុខវិជ្ជាសិក្សា



ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឱ្យបានចំនួន៦០ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង នៅមហាវិទ្យា- ល័យទេសចរណ៌និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ។

កំរិតបណ្ដុះបណ្ដាលថ្នាក់ បរិញ្ញាបត្ររង

មហាវិទ្យាល័យ     សញ្ញាបត្រ     ឯកទេស     រយៈពេល បណ្ដុះបណ្ដាល     ក្រេឌីតមុខវិជ្ជា ជំនាញ     ក្រេឌីតសរុប
ទេសចរណ៌ និងបដិសណ្ឋារកិច្ច
បរិញ្ញាបត្ររង
គ្រប់គ្រងទេសចរណ៌ 
   ២ ឆ្នាំ  
  ៦០     ៦០
គ្រប់គ្រងបដិសណ្ឋារកិច្ច     ២ ឆ្នាំ    
៧២     ៧២

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឱ្យបានចំនួន១២០ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហា វិទ្យាល័យទេសចរណ៌ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ។

និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យ ទេសចរណ៌ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តការសិក្សា ដើម្បីទទួលបានក្រេឌីតសរុប ចំនួន៩០ ក្នុងរយៈពេល០៣ឆ្នាំសិក្សាទៀត ។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា- ល័យទេសចរណ៌ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមាន មក ឱ្យផ្នែកជំនាញរបស់សាកលវិទ្យាល័យវាយតម្លៃផ្តល់ក្រេឌីត ស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និងមុខវិជ្ជាជំនាញ (Specialized Course) ។

មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យ ត្រូវសិក្សារួមគ្នា មុនជ្រើសរើសជំនាញ ។

មុខវិជ្ជាជំនាញ (Specialized Course) សំដៅដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។

ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូច ខាងក្រោម ៖

កំរិតបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ

មហា
វិទ្យាល័យ
សបត្រ ញ្ញា
 
ឯកទេស  រយៈពេល
បណ្ដុះ
បណ្ដាល
ក្រេឌីត មុខវិជ្ជា ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ក្រេឌីត មុខវិជ្ជា គោល ក្រេឌីត មុខវិជ្ជា ជំនាញ     ក្រេឌីត សរុប
ទេសចរណ៌ និង បដិសណ្ឋារកិច្ច     បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៍​     ៤ ឆ្នាំ     ៣០   ៣០      ៦០     ១២០
គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច   ៤ ឆ្នាំ    ៣០  ៣០   ៦០  ១២០
គ្រប់គ្រងសណ្ឋាគារ​និងបដិសណ្ឋារកិច្ច   ៤ ឆ្នាំ    ៣០  ៣០   ៦០  ១២០
គ្រប់គ្រងទេសចរណ៍ និងការធ្វើដំណើរ   ៤ ឆ្នាំ    ៣០  ៣០   ៦០  ១២០
គ្រប់គ្រងម្ហូបអាហារ   ៤ ឆ្នាំ    ៣០  ៣០   ៦០  ១២០

            ប្រព័ន្ធផ្តល់ពិន្ទុនិងនិទេ្ទសលើការសិក្សារបស់និស្សិតថ្នាក់បិរញ្ញាបត្ររង និង ថ្នាក់បរិញ្ញាបត្រ

មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច មានចំនួន ក្រេឌីតអប្បបរមាស្មើនឹង ៣ ក្រេឌីត ហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោង នៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗ ត្រូវបញ្ចប់មុខវិជ្ជានីមួយៗដែលតម្រូវនៅក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យទេសចរណ៍ និង បដិសណ្ឋារកិច្ច តាមការវាយតម្លៃ ផ្តល់ពិន្ទុ និងនិទេ្ទស ដូចខាងក្រោម៖


ការវាយតម្លៃ ផ្តល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ     ចំនួនក្រេឌីត     និទ្ទេសជាអក្សរ     និទ្ទេស     អត្ថន័យនិទ្ទេស
85-100      A     4.00     ល្អប្រសើរ
80-<85    ៣     B+     3.50     ល្អណាស់
70-<80     ៣    B     3.00     ល្អ
65-<70      ៣        C+     2.50     ល្អបង្គួរ
60-<65     ៣    C     2.00     មធ្យម
30-<60    ៣      **F1     1.50     ធ្លាក់កម្រិត១
0-<30    
 
៣     **F2     1.00     ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ              **F២ : រៀនមុខវិជ្ជាឡើងវិញ
សម្រាប់មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗត្រូវធ្វើដូចខាង ក្រោម៖

ការវាយតម្លៃការសិក្សា

    ការវាយតម្លៃជាប្រចំា (On-going Assessment) ...................................................................៤០%
        ក- វត្តមាន (Class Attendance)......................................................................០៥%
        ខ- សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation)........................................ ..០៥%
        គ- លំហាត់តូចៗ (Quiz).................................................................................១០%
        ឃ- កិច្ចការស្រាវជ្រាវ (Assignment)៖
            - កិច្ចការស្រាវជ្រាវជាបុគ្គល (Individual Assignment) ...............................១០%
            - កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) .....................................​.១០%
    ប្រឡងពាក់កណ្តាលឆមាស (Mid-term Exam......................................................................២០%
    ប្រឡងឆមាស (Final Exam)...............................................................................................៤០%
Program and Curriculum

    Associate Programs
    Bachelor Programs

ការបំពេញលក្ខខណ្ឌដើម្បីទទួលបានបរិញ្ញាបត្រ បរិញ្ញាបត្ររង

លក្ខខណ្ឌទូទៅ ៖

នៅក្នុងកម្រិតនីមួយៗ មានមុខវិជ្ជាខ្លឹមសារគោលមួយចំនួន និងមុខវិជ្ជាជំនាញមួយចំនួន ។ សម្រាប់ព័ត៌មានលម្អិត សូមមើលតារាងកម្មវិធីសិក្សា ។ ដើម្បីទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវបំពេញឱ្យបាន គ្រប់ចំនួនក្រេឌីត ដែលបានកំណត់ដូចខាងក្រោម ៖
 - បរិញ្ញាបត្ររង   ៖     និស្សិតត្រូវសិក្សាមុខវិជ្ជាឱ្យបានចំនួន ៦០ក្រេឌីត
​ - បរិញ្ញាបត្រ      ​ ៖     និស្សិតត្រូវសិក្សាមុខវិជ្ជាឱ្យបានចំនួន ១២០ក្រេឌីត

ការប្ដូរសាកលវិទ្យាល័យ ៖

និស្សិតអាចផ្ទេរពីសាកលវិទ្យាល័យផ្សេងមកមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៃសាកលវិទ្យាល័យបៀល ប្រាយបាន ដោយគ្រាន់តែបង្ហាញជូននូវចំនួនក្រេឌីត ដែលបានសិក្សានៅសាកលវិទ្យាល័យនោះ ។ ដើម្បីជួយសម្រួល​ដល់និស្សិត ជាបឋមយើងត្រូវស្វែង យល់ជាលម្អិតទៅលើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនោះ ។ ចំពោះកង្វះខាត នូវចំនួនក្រេឌីត ណាមួយនិស្សិតចាំបាច់ត្រូវបំពេញបន្ថែមដើម្បីទទួលបានសញ្ញាបត្រ ។ សាកលវិទ្យាល័យនឹងរង់ចាំ ស្វាគមន៍និស្សិតទាំងពីរភេទដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ។

លក្ខខណ្ឌចាំបាច់ ៖

    ដើម្បីទទួលបាននូវកម្រិតបរិញ្ញាបត្ររង និស្សិតត្រូវប្រឡងឱ្យជាប់គ្រប់មុខវិជ្ជា ដែលមានចំនួន៦៦ក្រេឌីត ហើយ ត្រូវប្រឡងឱ្យជាប់ការប្រឡងបញ្ចប់ឆ្នាំដែលរៀបចំឡើងនៅចុងកម្មវិធីសិក្សា ។
    ដើម្បីទទួលបាននូវសញ្ញាបត្របរិញ្ញាបត្រ និស្សិតត្រូវប្រឡងឱ្យជាប់នូវគ្រប់មុខវិជ្ជាទាំងអស់ ដែលមាន១៣៨ ក្រេឌីត ។ បន្ថែមពីនេះទៀត និស្សិតត្រូវប្រឡងឱ្យជាប់ជាស្ថាពរនូវការប្រឡងបញ្ចប់ឆ្នាំសិក្សា ដែលធ្វើឡើងនៅ ចុងកម្មវិធីសិក្សា ។

    មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បែងចែកចេញជាបីដេប៉ាតឺម៉ង់គឺ ដេប៉ាតឺម៉ង់គ្រប់ គ្រងទេសចរណ៍ ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច និង ដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ ។

១. ដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍

​​    ឯកទេសដែលត្រូវជ្រើសរើស


 ដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍ ផ្ដល់ជូននូវឯកទេសពីរឱ្យនិស្សិតធ្វើការជ្រើសរើសរួមមាន ៖

 - ឯកទេសការគ្រប់គ្រងទេសចរណ៍
 - ឯកទេសការគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច

     កម្រិតសញ្ញាបត្រ

ការសិក្សានៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងទេសចរណ៍ និស្សិតអាចទទួលបាននូវ ៖

 - បរិញ្ញាបត្ររងទេសចរណ៍ និង បដិសណ្ឋារកិច្ច
 - បរិញ្ញាបត្រទេសចរណ៍ និង បដិសណ្ឋារកិច្ច

២. ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច
      ឯកទេសដែលត្រូវជ្រើសរើស


ដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច ផ្ដល់ជូននូវឯកទេសពីរឱ្យនិស្សិតធ្វើការជ្រើសរើសរួមមាន ៖
 - ឯកទេសការគ្រប់គ្រងសណ្ឋាគារ និង បដិសណ្ឋារកិច្ច
 - ឯកទេសការគ្រប់គ្រងទេសចរណ៍ និង ការធ្វើដំណើរ

     កម្រិតសញ្ញាបត្រ

ការសិក្សានៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងបដិសណ្ឋារកិច្ច និស្សិតអាចទទួលបាននូវ ៖
 - បរិញ្ញាបត្រទេសចរណ៍ និង បដិសណ្ឋារកិច្ច

៣. ដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ
     ឯកទេសដែលត្រូវជ្រើសរើស


ដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ ផ្ដល់ជូននូវឯកទេសឱ្យនិស្សិត គឺៈ
-    ឯកទេសការគ្រប់គ្រងម្ហូបអាហារ

     កម្រិតសញ្ញាបត្រ    

ការសិក្សានៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងម្ហូបអាហារ និស្សិតអាចទទួលបាននូវ ៖
 - បរិញ្ញាបត្រទេសចរណ៍ និង បដិសណ្ឋារកិច្ច