អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​កម្រិតបរិញ្ញាបត្ររងជំនាន់ទី13 ទី14 និងទី15 កម្រិតបរិញ្ញាបត្រ ជំនាន់ទី11 ទី12 និងទី13 និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី12 ទី13 និងទី14 និងកម្រិតបណ្ឌិត ជំនាន់ទី5 ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី14 ខែមីនា ឆ្នាំ2017​ នៅសាលមហោស្រពកោះពេជ្រ។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
សិក្ខាសាលាស្តីពីឧបករណ៍ MikroTik ជូនដល់សាស្ត្រា និងនិស្សិតផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី២៥ មីនា ឆ្នាំ២០១៧

 
Career and Community Services
 
សេវកម្មការងារ

      សាកលវិទ្យាល័យ ផ្ដល់អាទិភាពដល់និស្សិតបៀលប្រាយទាំងអស់ក្នុង ការទទួលឱកាសការងារនៅក្នុងសាកលវិទ្យា ល័យ ជាពិសេសចំពោះនិស្សិតឆ្នើមដែលនឹងទទួលឱកាសផ្ដល់ការងារមុនគេទាំងនៅក្នុងសាកលវិទ្យាល័យក៏ដូចជានៅតាម សហគ្រាសអាជីវកម្មនិងស្ថាប័នផ្សេងៗ ទៀត ដែលមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ។ ជាទូទៅ ការិយាល័យ សេវានិស្សិត ធ្វើទំនាក់ទំនងជាមួយនិស្សិតដោយផ្ទាល់ តាមទូរស័ព្ទ ឬ តាមអ៊ីមែល ដើម្បីមកធ្វើការសម្ភាសនិងចូលរួម កម្មវិធីបណ្ដុះបណ្ដាលផ្សេងៗ នៅតាមក្រុមហ៊ុននិងស្ថាប័នខាងក្រៅ។ ក្រៅពីនេះនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ជា ច្រើនទៀតក្នុងការសម្រួលដល់ការរៀបចំបែបបទ និងឯកសារយោងផ្សេងៗ ទៀតនិងបញ្ជូនបែបបទទាំងនេះទៅក្រុមហ៊ុន តាមរយៈការិយាល័យសេវានិស្សិត ជាពិសេសចំពោះក្រុមហ៊ុន ដែលមិនមានកម្មវិធីជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅ សាកលវិទ្យាល័យ។

 

សេវកម្មពិគ្រោះយោបល់លើការងារ

      បច្ចុប្បន្ននិស្សិតដែលសិក្សានៅ សាកលវិទ្យាល័យបៀលប្រាយ គឺ មានប្រវត្ដិការងារនិងការរស់នៅមកពីកន្លែង ផ្សេងៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះនិស្សិតដែលសិក្សានៅពេលយប់ និង ពេលចុងសបា្ដហ៍ គឺភាគច្រើនជា និស្សិតដែលកំពុងមានការងារធ្វើ ឬ ដំណើរការអាជីវកម្មដោយខ្លួនឯង រីឯនិស្សិតដែលសិក្សានៅពេលថ្ងៃវិញ គឺភាគច្រើន មិន មានបទពិសោធការងារ ឬ មានតិចតួច។ ដើម្បីជួយដល់និស្សិត ក្នុងការបង្កើនសមត្ថភាពស្វែងរក និង ការសម្រេច ចិត្ដឱ្យបានល្អអំពីការងារ និង ការយល់ដឹងពីទំនាក់ទំនងរវាងការ សិក្សាស្រាវជ្រាវ និង ការងារជាក់ស្ដែងនោះ សាកល- វិទ្យាល័យបានបង្កើតនូវកម្មវិធីសំខាន់ៗជាច្រើនដែលផ្ដល់ដល់និស្សិតនូវវិធីសាស្ដ្រវាយតម្លៃពីអំពីលទ្ធភាព និង ឱកាសការ ងារ ដែលជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់លើការងារ ហើយនិស្សិតនឹងមានលទ្ធភាពវាយតម្លៃលើអត្ថប្រយោជន៍ ការងារចំណាប់អារម្មណ៍ និង បទពិសោធការងារដែលពួកគេមាន។ វិធីសាស្ដ្រវាយតម្លៃលទ្ធភាពការងារដែលត្រូវបាន អនុវត្ដជាទូទៅនៅក្នុងការិយាល័យសេវានិស្សិតរួមមាន ការធ្វើតេស្ដសរសេរលើប្រធានបទដែលពាក់ព័ន្ធនឹងជំនាញការងារ ការធ្វើតេស្ដ តាមរយៈកម្មវិធីកុំព្យូទ័រ និងការសម្ភាសសាកល្បង។ល។ ដែលជួយនិស្សិតឱ្យបង្កើនការយល់ដឹង និង សមត្ថភាពផ្ទាល់ខ្លួន។ ចំពោះនិស្សិតដែលមានចំណាប់អារម្មណ៍ក្នុងការសាកល្បង និង វាយតម្លៃលទ្ធភាពរកការងារ ចាំ បាច់ត្រូវធ្វើការណាត់ជួបជាមួយបុគ្គលិកបម្រើការនៅការិយាល័យសេវានិស្សិតជាមុនសិន ដើម្បីផ្ដល់ព័ត៌មានឱ្យបានច្បាស់ លាស់ពីតម្រូវការ និង ចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការធ្វើការសាកល្បងនេះ។ បុគ្គលិកផ្នែកការងារនៅការិយាល័យ សេវានិស្សិតនឹងផ្ដល់ព័ត៌មាន និង ធ្វើការបញ្ជាក់ច្បាស់លាស់ទៅនិស្សិតពីភាពចាំបាច់និងប្រភេទនៃការធ្វើតេស្ដសាកល្បង ដែលឆ្លើយតបនឹងលក្ខណសម្បត្ដិ ការងារជាក់ស្ដែង និង តម្រូវការរបស់ពួកគេ។ បច្ចុប្បន្នយើងមិនទាន់មានមជ្ឈមណ្ឌល ផ្ដល់សេវាធ្វើតេស្ដ ដើម្បីវាស់វែង និង វាយតម្លៃពីលទ្ធភាពការងារដាច់ដោយឡែកទេ ប៉ុន្ដែការធ្វើតេស្ដទាំងអស់នេះត្រូវបាន អនុវត្ដដោយបុគ្គលិកទទួលខុសត្រូវផ្នែកការងារនៅក្នុងការិយាល័យសេវានិស្សិត។ បុគ្គលិកផ្នែកការងារនិងធ្វើការសម្រប សម្រួលឆ្លើយសំណួរ ពិភាក្សា និងផ្ដល់យោបល់លើបញ្ហាទាំងអស់នេះទៅកាន់និស្សិតតាមតម្រូវការរបស់ពួកគេ ហើយអ្វី ដែលសំខាន់ជាងនេះទៅទៀត គណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណាក់កាល នីមួយៗ នៃដំណើរការពិគ្រោះយោបល់ ធ្វើតេស្ដនិងវាយតម្លៃលទ្ធភាពសាកល្បងការងារនេះ។ 

  

សេវកម្មអាហារដ្ឋាន

      សេវកម្មអាហារដ្ឋាន គឺជាសេវកម្មមួយទៀត ដែលផ្ដល់ដោយ សាកលវិទ្យាល័យ នៅគ្រប់សាខារាជធានី-ខេត្ដទាំងអស់ ដើម្បីបម្រើសេចក្ដីត្រូវការរបស់និស្សិត សាស្ដ្រាចារ្យ និង បុគ្គលិក។ អាហារដ្ឋានទាំងនេះ ផ្ដល់សេវកម្មប្រកបដោយភាពរួស រាយរាក់ទាក់នឹងមុខម្ហូបច្រើនប្រភេទ ដែលមានរសជាតិឆ្ងាញ់ទៅតាមចំណង់ចំណូលចិត្ដរបស់ភ្ញៀវម្នាក់ៗ។ ចំពោះអាហារ- ដ្ឋានដែល បានគ្រប់គ្រងដោយសាកលវិទ្យាល័យតែងតែផ្ដល់នូវការបម្រើសម្រាប់ទទួលកម្មវិធីជាច្រើនដែលប្រព្រឹត្ដនៅក្នុង បរិវេណសាកលវិទ្យាល័យមានដូចជា ពិធីជប់លៀងប្រគល់សញ្ញាបត្រ ពិធីផ្ដល់រង្វាន់និងកម្មវិធីជាច្រើនទៀត ទៅតាម សេចក្ដីត្រូវការ។ ដូច្នេះសូមទាក់ទងជាមួយការិយាល័យសេវានិស្សិត ដើម្បីឈ្វេងយល់ពីព័ត៌មានលម្អិតបន្ថែមទៀត។

 

សេវកម្មអតីតនិស្សិត

    ការិយាល័យសេវានិស្សិតបានរក្សាទិន្នន័យនិស្សិតទាំងអស់ និងជាពិសេសទិន្នន័យអតីតនិស្សិតដែលបានប្រឡងចេញ ពីសាកលវិទ្យាល័យ។ ការរក្សាទុកទិន្នន័យអតីតនិស្សិតគឺ មានសារសំខាន់ណាស់ និងផ្ដល់ប្រយោជន៍ដល់និស្សិត ដែលកំ ពុងតែសិក្សានៅសាកលវិទ្យាល័យតាមរយៈការផ្ដល់ការណែនាំនិងប្រឹក្សាពីការងារ ផ្ដល់ព័ត៌មានអំពីការងារពីបទពិសោធន៍ ការងារ ការចុះទស្សនកិច្ចសិក្សា កម្មសិក្សា អាហារូបករណ៍ ការបណ្ដុះបណ្ដាលទាក់ទងនឹងការងារ និង សិក្ខាសាលា ផ្សេងៗទៀត។ ចំនួនអតីតនិស្សិតនឹងកើនឡើងពីពីរទៅបីដងនៅឆ្នាំក្រោយ ហើយ៨០%នៃចំនួននេះ គឺ មានការងារធ្វើនិង ខ្លះទៀត មានអាជីវកម្មផ្ទាល់ខ្លួន។ ទិន្នន័យអតីត និស្សិតសំខាន់ណាស់សម្រាប់និស្សិត ដែលកំពុងសិក្សាទាំងអស់ក្នុងការ ទាក់ទងស្វែងរកការងារ និងចុះធ្វើកម្មសិក្សាស្រាវ ជ្រាវជាក់ស្ដែងនៅតាមអង្គភាពអាជីវកម្ម ឬ ស្ថាប័នការងារដែលពួក គេស្ថិតនៅ។ នៅការិយាល័យសេវានិស្សិតបុគ្គលិក យើងមានតួនាទីស្វាគមន៍និងជួយជ្រោមជ្រែងនិស្សិតទាំងអស់ ដែល មានតម្រូវការចង់ស្វែងរកអត្ថប្រយោជន៍ទាំងអស់នេះ។ អតីតនិស្សិតជួយដល់ការិយាល័យ យើងច្រើនណាស់ក្នុងការបញ្ជូន និស្សិតចុះទៅសិក្សាស្រាវជ្រាវធ្វើកម្មសិក្សា និង ដាក់ពាក្យសុំបំពេញការងារ។ ចំពោះព័ត៌មានលម្អិតសូមនិស្សិតទាំងអស់ ទាក់ទងមកបុគ្គលិកយើងដែលបម្រើការនៅការិយាល័យសេវានិស្សិតនៅគ្រប់សាខារាជធានី-ខេត្ដទាំងអស់។

 

សេវកម្មស្ម័គ្រចិត្តសម្រាប់និស្សិត
          ការិយាល័យសេវានិស្សិត បានចងក្រងនិងរៀបចំបង្កើតនូវក្រុមនិស្សិតស្ម័គ្រចិត្ដតាំងពីឆ្នាំ២០០៧មកម្ល៉េះក្នុងគោល បំណងផ្ដល់បទពិសោធ ចំណេះដឹងដល់និស្សិត ហើយការងាររបស់និស្សិតពាក់ព័ន្ធនឹងកិច្ចការសង្គមទាំងខាងក្នុង និងខាង ក្រៅសាកលវិទ្យាល័យ ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាសង្គមជាពិសេសបញ្ហាជំងឺអេដស៍ បញ្ហាគ្រឿងញៀន បញ្ហាហិង្សា បញ្ហាអសីលធម៌ផ្សេងៗ ជាដើម។ រហូតមកដល់ឆ្នាំ២០០៩ ដោយមានការស្នើសុំពីកាកបាទក្រហមកម្ពុជា សាកលវិទ្យាល័យ បៀលប្រាយបានសម្រេចបង្កើតក្លឹបយុវជន កាកបាទក្រហមកម្ពុជា ដោយមាននិស្សិតស្ម័ក្រចិត្ដក្នុងការចូលបម្រើការងារ ចំនួន១០០នាក់ ក្រោមការគ្រប់គ្រងរបស់ទីប្រឹក្សាយុវជនចំនួន០២រូប។ ក្លឹបយុវជននេះ បានអនុវត្ដការងារជាច្រើនដោយឈរ លើគោលការណ៍គ្រឹះទាំង០៧ប្រការ និងផ្ដោតសំខាន់ទៅលើសេវាមនុស្សធម៌ ហើយក្លឹបបានរួមចំណែកកសាងស្នាដៃជា ច្រើន ជូនសាកលវិទ្យាល័យព្រមទាំងកាកបាទក្រហមកម្ពុជា និង ប្រទេសជាតិទៀតផង។ ឆ្លងកាត់តាមការបង្កើតក្លឹបនេះ មកយើងឃើញថា និស្សិតចេះជួយគ្នា ក្នុងគ្រាមានអាសន្នមានភាពក្លាហានហ៊ានពុះពារគ្រប់ឧបសគ្គ ដើម្បីសេចក្ដីសុខផ្ទាល់ ខ្លួន គ្រួសារ និងសង្គមជាតិ មិនតែប៉ុណ្ណោះនិស្សិតបានចេះពីវិធីសាស្ដ្រក្នុង ការស្វែងរកមូលនិធិគាំទ្រពីមជ្ឈដ្ឋានជុំវិញ ដើម្បី ធ្វើសកម្មភាពនានាដែលពួកគេចង់ធ្វើដោយស្របតាមគោលការណ៍ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ រាល់ព័ត៌មាន ទាក់ទងនិងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ឬមានបំណងចង់ផ្ដល់ជំនួយឧបត្ថម្ភសូមធ្វើការទំនាក់ទំនងជាមួយការិយា- ល័យសេវានិស្សិតរៀងរាល់ម៉ោងធ្វើការ ។