Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

FACULTY OF ENGINEERING AND ARCHITECTURE

សារព្រឹទ្ធបុរស
វិស័យវិស្វកម្មនិងស្ថាបត្យកម្ម ជាតម្រូវការដ៏ធំធេងសម្រាប់ការរចនា និងការ សាងសង់ហេដ្ឋារចនាសម្ពន្ធសង្គមជាតិ ដែលមានអគារលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្សារ សណ្ឋាគារ ការិយាល័យ ផ្លូវថ្នល់ ស្ពាន រោងចក្រ បណ្តាញ អគ្គិសនីនិងបណ្តាញទូរសព្ទ។ ដើម្បីឆ្លើយតបនូវតម្រូវការខាងលើមហាវិទ្យាល័យ វិស្វកម្មនិងស្ថាបត្យកម្ម បានបង្កើតឡើង និងផ្តល់ជូននូវកម្មវិធីសិក្សា កម្រិត បរិញ្ញាបត្រ និង បរិញ្ញាបត្ររង លើជំនាញវិស្វកម្ម សំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច វិស្វកម្មអេឡិចត្រូនិច និងទូរគមនាគមន៍ ស្ថាបត្យកម្ម និងនគរោនីយវិទ្យា និងស្ថាបត្យកម្មក្នុងអគារ និងការតុបតែងដល់និស្សិតនូវចំណេះដឹងវិជ្ជា មូលដ្ឋានទ្រីស្តី វិទ្យាសាស្រ្ត និងចំណេះដឹង ជំនាញវិជ្ជាជីវៈ ដោយមានការអនុវត្តន៍ក្នុងបន្ទប់ពិសោធន៍ ប្រើកម្មវិធី កុំព្យូទ័រ ទំនើបក្នុងការគូរប្លង់ និងគណនាព្រមទាំងចុះកម្មសិក្សាជាក់ស្តែង តាមការដ្ឋានផ្សេងៗក្រោមការដឹកនាំ បង្ហាត់បង្រៀនពីសំណាក់សាស្រ្តាចារ្យ មានគុណវុឌ្ឍខ្ពស់ បណ្ឌិត និងអនុបណ្ឌិត កមពីប្រទេសអ៊ឺរុ៉ប អូស្រ្តាលី ជប៉ុន ដែលមាន បទពិសោធន៍ច្រើនឆ្នាំ។
មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ក៏មានរៀបចំសក្ខាសាលាជាតិ និងអន្តរជាតិ អំបីបច្ចេកវិទ្យាថ្មីៗ នៃ របកគំហើញជូននិស្សិត និងសាស្រ្តាចរ្យដើម្បីជាទន់សម្រាប់ការចូលរួមអភិវឌ្ឍន៍សហគម និង សង្គមជាតិ។ ដោយគុណ សម្បត្តិជាច្រើនរបស់មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម វិស្វករ និងស្ថាបត្យករ យើងទទួលបាន ភាពជោគជ័យ ក្នុងជីវិតអាជីពនៅតាមក្រុមហ៊ុន អង្គការ និងស្ថាបនរដ្ឋនានា។ ទទ្ទឹមនោះ វិស្វករយើងមួយចំនួន ទទួលបានអាហា រូបករណ៍បន្តការសិក្សានៅប្រទេសជប៉ុន អូស្តា្រលី និង ថៃឡង់។

Vision / Mission / Strategic Aims


ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តន៏ក្នុងឆ្នាំ ២០១១-២០១៣

ចក្ខុវិស័យ

ចក្ខុវិស័យរបស់មហាវិទ្យាល័យគឺ អភិវឌ្ឍន៍រីកលូតលាស់ប្រកប ដោយឩត្តមភាព និងក្លាយជាមហាវិទ្យាលមួយ ដែល ឈានមុខគេ ដែលទទួលស្គាល់ជាលក្ខណជាតិនិងអន្តរជាតិ។
បេសកកម្ម

បង្ហាត់បង្រៀននិស្សិតនូវចំណេះវិជ្ជាមូលដ្ឋានទ្រឹស្តីជំនាញវិជ្ជាជីវៈដើម្បីក្លាយជាវិស្វករ និងស្ថាបត្យករប្រកបដោយគុណ- ភាពខ្ពស់ សម្រាប់ការអភិវឌ្ឍនៃសង្គមជាតិ។
គោលបំណង

    រៀបចំកម្មវិធីសិក្សាតម្រូវតាមការផ្លាស់ប្តូរ និងការវិត្តរបស់ទីផ្សា និងការកើនឡើងនៃឧស្សាហកម្ម។
    ផ្តល់ឱកាសជូននិស្សិតនូវលទ្ឋភាព និងសម្ថភាពវិភាគរចនា និងគូប្លង់គ្រប់គម្រោងស្ថាបត្យកម្ម និងវិស្វកម្ម។
    ធានាផ្តល់សាស្រ្តាចារ្យប្រកបដោយគុណភាពទាំងការបង្រៀន និងសម្ថភាពស្រាវជ្រាវ។

យុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវបេសកកម្ម និងគោលបំណងដែលបានកំណត់ខាងលើ មហាវិទ្យាល័យវិស្វកម្មនិងស្ថាត្យកម្ម បាន ដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម៖

  1. ការកំណត់យុទ្ធសាស្ត្រដឹកនាំ ចាត់ចែងដឹកនំា និងត្រួតពិនិត្យការអនុវវត្តន៍ការងារក្នុងមហាវិទ្យាល័យឲ្យមានដំណើរការល្អ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ដោយពឹងផ្អែកលើគោលនយោបាយរបស់ ស.ប.ប។
  2. អភិបាលកិច្ច រចនាសម្ព័ន្ធ ការគ្រប់គ្រង និងផែនកា   
    2.1 ការងារគ្រប់គ្រង

            ពង្រឹងការអនុវត្តគោលនយោបាយដែលបានរៀបចំរួច និង រៀបចំកែសម្រួលអោយស្របតាមស្ថាន- ភាពជាក់ស្តែង។
            ជំរុញរៀបចំគោលនយោបាយដែលត្រូវការចំាបាច់ផ្សេងៗទៀត។
             2.2  រចនាសម្ព័ន្ធ
            ធ្វើឳ្យប្រសើរឡើងដល់ដេប៉ាតឺម៉ង់ទំាងបី។

  3.  ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍

  •         រៀបចំបង្កើត កែតម្រូវអភិវឌ្ឍន៍ និងផ្លាស់ប្តូរកម្មវិធីសិក្សាឲ្យឆ្លើយតបតម្រូវការទីផ្សារការងារនិងឧស្សា- ហកម្ម។
  •         ពង្រឹងតួនាទីនីតិវិធីរបស់អនុគណៈកម្មការនិងគណៈកម្មការអភិវឌ្ឍនកម្មវិធីសិក្សានិងស្រាវជ្រាវ។
  •         ធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សារបស់មហាវិទ្យាល័យឲ្យបានទូលំទូលាយ។
  •        ស្រាវជ្រាវទីផ្សារការងាររបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ដើម្បីឳ្យយល់ដឹងអំពី ស្ថានភាពរបស់និស្សិត និង  ងាយស្រួលកែតម្រូវកម្មវិធីសិក្សាព្រមទាំងជំរុញឳ្យនិស្សិតកាន់តែមានឱកាស ការងារធ្វើ និង បង្កើនប្រាក់ចំណូល ។

  4  . បុគ្គលិក និងបុគ្គលិកសិក្សា (ធនធានមនុស្ស)

  • កំណត់គុណវឌ្ឍិនៃការជ្រើសរើស ការជួល ការសិក្សា ការលើកទឹកចិត្ត និងការអភិវឌ្ឍវិជ្ជាជីវៈ ដែលមាន ទេពកោសល្យក្នុង ការផ្ទេរចំណេះដឹង ចំណេះធ្វើដល់និស្សិត។
  • ធ្វើការលើក ទឹកចិត្តសាស្ត្រា ចារ្យដោយផ្អែកលើលទ្ធផលនៃការវាយតំលៃ។
  • ធ្វើឳ្យចំនួនសាស្ត្រាចារ្យមានលក្ខណៈសមាមាត្រទៅនឹងផលធៀបនិស្សិតដែល គ.ទ.ក បានកំណត់។
  • ពង្រឹងនិងអភិវឌ្ឍ សមត្ថភាព ជំនាញដល់សាស្រ្តាចារ្យតាមរយៈការ ចូលរួមស្រាវជ្រាវ ធ្វើកម្មសិក្សា បន្តការ សិក្សា និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ។

  5.  សេវាកម្មគំាទ្រនិស្សិត និងរដ្ឋបាលនិស្សិត

  •         រៀបចំសេវាកម្មលិខិតស្នាម គ្រប់គ្រងម៉ោងសិក្សា និងម៉ាងបង្រៀនតាមកម្មវិធីនិងការរៀបចំឲ្យមានការចុះ ទស្សនៈកិច្ចសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងការប្រឡងទៅតាមដំណាក់កាល ដើម្បីវាយតម្លៃ ការសិក្សារបស់និស្សិត។
  •         ពង្រីកបន្ថែមសេវាកម្មប្រឹក្សាយោបល់ដល់និស្សិត
  •         បង្កើនកម្មវិធីសិក្ខាសាលាដល់និស្សិតដោយអញ្ជើញវាគ្មិនដើម្បីធ្វើបឋកថាដល់និស្សិត ដែលកំពុងសិក្សាឲ្យ យល់ដឹងអំពីការងារនៅលើទីផ្សារ ។
  •         បង្កើតកម្មវិធី E-Learning សម្រាប់មហាវិទ្យាល័យ ដើម្បីងាយស្រួលដល់ការសិក្សារបស់និស្សិតកាន់តែ ប្រសើរឡើង ។

 6. ធនធានសិក្សា និងបច្ចេកវិទ្យាពត៌មាន

  •         រៀបចំឲ្យមានសៀភៅ ឬឯកសារចងក្រងមុខវិជ្ជាបង្រៀនគ្រប់មុខវិជ្ជាតម្កល់នៅបណ្ណាល័យគ្រប់សាខា ខេត្ត-រាជធានី។
  •         ចងក្រងសៀវភៅ និង បោះពុម្ពឯកសារសិក្សា ព្រមជាមួយការស្វែងរកឯកសារយោងផ្សេងៗ ទៀត សម្រាប់ ជាការស្រាវជ្រាវរបស់និស្សិត ។
  •         ប្រឹងប្រែងបន្ថែមឲ្យមានកញ្ចប់ថវិកាថ្មីសម្រាប់ទិញសៀវភៅនិងឯកសារពីគ្រោះឬឯកសារយោងថ្មីៗ ដាក់ បណ្ណាល័យ។
  •         បង្កើតឲ្យមានបណ្ណាល័យអេឡិចត្រូនិច (E-Library/Online Library)

  7.  សម្ភាររូបវ័ន្ត

  •         បន្តរផ្តល់ និងអភិវឌ្ឍសម្ភាររូបវ័ន្ដនិងធនធានសិក្សា ឲ្យមានភាពសំបូរបែបនិងប្រកបដោយគុណភាព និង ទាន់សម័យ ដើម្បីឲ្យស្របទៅតាមតម្រូវការនៃកម្មវិធីសិក្សា។

   8.   ការគ្រប់គ្រងហិរញ្ញវត្ថុ

  •     បង្កើតឲ្យមានគម្រោងថវិកាចំណាយប្រចំាឆ្នាំសម្រាប់មហាវិទ្យាល័យ។

   9.    ការចែកចាយព័ត៌មានទីផ្សារ និងទំនាក់ទំនង

  •     ផ្សព្វផ្សាយកម្មវិធីសិក្សាដល់ទីផ្សារដូចជា ក្រុមហ៊ុន អង្គការ និង ភាគីពាក់ព័ន្ធផ្សេងៗ ទៀត ។

   10. អន្តរជាតិតូបនីយកម្ម

  •         ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទំាងថ្នាក់ជាតិ និងអន្តរជាតិរបស់មហាវិទ្យាល័យឲ្យបានទូលំទូលាយ។

   11. ការធានាគុណភាពខាងក្នុង

  • ពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់មហាវិទ្យាល័យ ឲ្យស្របតាមស្តង់ដារគុណភាពអប្បបរមាកំណត់ ដោយ គ.ទ.ក។

Background

ប្រវត្តិមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម

មហាវិទ្យាល័យវិស្វកម្មនិងស្ថាប្យកម្ម បានបង្កើតខណពេលដែលមហាវិទ្យាល័យគ្រប់គ្រងនិងនិតិសាស្រ្ត ត្រូវ បានប្តូរឈ្មោះ ទៅ ជាសាកលវិទ្យាល័យបៀលប្រាយ តាមអនុក្រឹតលេខ៥៨ អនក្រ.បកចុះថ្ងៃទី១៧ ខែ មិនា ឆ្នាំ ២០០២។ មហាវិទ្យា ល័យវិស្វកម្ម និងស្ថាបត្យកម្មមានដេប៉ាតឺម៉ង់ចំនួនបី

  • ដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល
  • ដេប៉ាតឺម៉ង់ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
  • ដេប៉ាតឺម៉ង់ ស្ថាបត្យកម្ម និងរចនា

ស្នាក់នៅកណ្តាលរាជធានីភ្នំពេញ-នៅសាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ដែលបានបណ្តុះ បណ្តាល ជំនាញឯកទេសវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូវនិច និងស្ថាបត្យកម្ម និងនគរោនីយវិទ្យា តម្រិតបរិញ្ញាបត្រ រយៈពេល៤ឆ្នាំ និងបរិញ្ញាបត្ររងរយៈពេល២ឆ្នាំ។ រហូតមកដល់បច្ចុប្បន្ននេះមហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម បានសម្រេចចំនួន១២ជំនាន់ ក្នុងកម្រិតសញ្ញាបត្រវិស្វកម្មសំណង់ស៊ីវិលនិងវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច ។

និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ពីសាកលវិទ្យាល័យបៀលប្រាយ បាន ទទួលការងារគ្រប់ៗគ្នា ក្នុងទីផ្សានៃព្រះរាជាណាចក្រកម្ពុជា ហើយមួយចំនួនតូចបានបន្តរការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស ជប៉ុន អូស្រ្តាលី និងប្រទេសថៃឡង់។

មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ ពិតជាស្ថាបនប្រកបដោយ កិត្យានុភាព បម្រើការអភោវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិកម្ពុជា។

សាកលវិទ្យាល័យបៀលប្រាយមានដើមហេតុដំបូង ឡើងពីមហាវិទ្យាល័យយគ្រប់គ្រងនិងនីតិសាស្រ្ត ដែល បានបង្កើតឡើងតាមអនុក្រឹត្យលេខ៤៥ អនក្រ.បករបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី ២៥ខែកក្តដា ឆ្នាំ ២០០០។ កាលនោះមហាវិទ្យាល័យមានទីតាំងមួយគឺអាគាលេខ៤៩ ផ្លូវ២០៥កែង៣៥៦សង្កាត់ទូលស្វាយព្រៃ ទី២ ខាងក្រោយគ្លីនិក វិសាលសុខ។ មួយឆ្នាំក្រោយ(២០០១) មកដោយចំនួននិស្សិតមានការកើនឡើងខ្លាំង មហាវិទ្យាល័យបានបង្កើត ទីតាំងថ្មីមួយ ទៀតដែលអគាសិក្សាទីពីរនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងស្ថិតនៅចំងាយពីគ្នាបើគិតតាមរយះ ពេលបើកបរ យានជំនិះគឺត្រឹមតែដប់នាទីប៉ុណ្ណោះ។ ក្នុងឆ្នាំ២០០២ មហាវិទ្យាល័យគ្រប់ គ្រងនិងនីតិសាស្រ្តត្រូវបានប្ដូរ ឈ្មោះទៅជា សាកលវិទ្យាល័យបៀលប្រាយ តាមអនុក្រឹត្យលេខ៥៨អនក្រ.បក. របស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០០២ រហូតដល់សព្វថ្ងៃនេះ។ ពេលនោះអគារសិក្សា ស្រាវជ្រាវដ៏ធំជាងគេបង្អស់ក៏បានកើតឡើងដែរ។ អគារនេះមាន ទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេបាសាក់ ក្នុងទឹកដីសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដែលជាទីកន្លែង ប្រមូលផ្តុំ មហាជន ទូទៅនិងជា ទីកន្លែងប្រកបដោយបរិស្ថានល្អបំផុតរបស់រាជធានីភ្នំពេញ។

  • ឆ្នាំ២០០៣, សាកលវិទ្យាល័យបៀលប្រាយបានបង្កើតសាខាខេត្តសៀមរាបនៅអាគារBBU ភូមិវិហារចិន ផ្លូវចូលផ្សា ក្រោមបែកទៅវត្តចកសង្កាត់ស្វាយដង្គំក្រុងសៀមរាប។ (ប្រកាសលេខ៥៦២អយក.ប្រកចុះថ្ងៃ ទី២៧ខែមិថុនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់សាខាសាកលវិទ្យាល័យបៀលប្រាយនៅខេត្តសៀមរាម)
  • ឆ្នាំ២០០៣, សាកលវិទ្យាល័យបៀលប្រាយបានបង្កើតសាខាខេត្តព្រះសីហនុនៅអាគារBBU ភូមិ៥សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ក្បែរមន្ទីរកសិកម្ម) ។ (ប្រកាសលេខ៥៦២អយក.ប្រកចុះថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់សាខាសាកលវិទ្យាល័យបៀលប្រាយ នៅខេត្តព្រះ សីហនុ)
  • ឆ្នាំ២០០៣, សាកលវិទ្យាល័យបៀលប្រាយបានបង្កើតសាខាខេត្តព្រះរតនគីរីភូមិ៥ សង្កាត់ឡាបានសៀក ស្រុកបានលុង ទល់មុខបឹងកន្សែងជាប់សាលាខេត្តរតនគីរី ។ (ប្រកាសលេខ៥៦២អយក.ប្រកចុះថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០០៣ ស្តីពីការទទួលស្គាល់សាខាសាកលវិទ្យាល័យបៀលប្រាយនៅទីរួមខេត្តរតនគីរី)
  • ឆ្នាំ២០០៥, សាកលវិទ្យាល័យបៀលប្រាយបានបង្កើតសាខាខេត្តបាតដំបង ភូមិចម្ការសំរោង២ សង្កាត់ ចម្ការសំរោង ក្រុង-ខេត្តបាត់ដំបង ឆៀងខាងកើតវត្តពោធិវង្ស។ (ប្រកាសលេខ១២៦០អយក.ប្រកចុះថ្ងៃទី ២៦ខែសីហាឆ្នាំ២០០៥ ស្តីពីការទទួលស្គាល់សាខាសាកលវិទ្យាល័យបៀលប្រាយនៅទីរួមខេត្តបាត់ដំបង)
  • ឆ្នាំ២០០៥, សាកលវិទ្យាល័យបៀលប្រាយ បានបង្កើតសាខា ខេត្តតាកែវ នៅអាគារសែសុកលាភភូមិ១ សង្កាត់រការក្នុង ក្រុងដូនកែវជិតសាលមហោស្រពខេត្តតាកែវ ។ (ប្រកាសលេខ១២៦០អយក.ប្រកចុះ ថ្ងៃទី២៦ខែសីហាឆ្នាំ២០០៥ស្តីពីការ ទទួលស្គាល់សាខាសាកលវិទ្យាល័យបៀលប្រាយនៅទីរួមខេត្តកែវ)
  • ឆ្នាំ២០០៥, សាកលវិទ្យាល័យបៀលប្រាយ បានបង្កើត សាខាខេត្តស្ទឹងត្រែង ភូមិថ្មលាភ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ (ប្រកាសលេខ១២៦០អយក.ប្រកចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០០៥ ស្តី ពីការទទួលស្គាល់ សាខាសាកលវិទ្យាល័យបៀលប្រាយនៅទីរួមខេត្តស្ទឹងត្រែង)
  • ឆ្នាំ២០០៦, សាកលវិទ្យាល័យបៀលប្រាយ បានបង្កើត សាខាខេត្តបន្ទាយមានជ័យ ភូមិ-សង្កាត់ អូរអំពិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យតាមផ្លូវទៅវត្តចម្ការខ្នុរ(ខាងលិចភ្នំស្វាយ) ។ (ប្រកាស លេខ១៣៩១អយក.ប្រកចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៦ ស្តីពីការទទួលស្គាល់សាខាសាកលវិទ្យាល័យ បៀលប្រាយ នៅខេត្តបន្ទាយមានជ័យ)
     

Administrative Structure of Faculty
      

DEAN
Mr. Sok Khom
  - Master of Structural Engineering, Asian Institute of Technology, Bangkok, Thailand
  - Master of Science in Physics and Mathematics, Peoples Friendship University, Moscow, Russia
  - Bachelor of Civil Engineering, Institute of Technology of Cambodia, Phnom Penh, Cambodia.

  H/P:+855-11 890 179
  E-mail: sokom@bbu.edu.kh
 
ASISTANT-DEAN   
  Mr. San Sok Visal
    
     - Master of Computer Science, Hanoi University of Technology Vietnam
    
     H/P : +855-12 237 563
        E-mail: sokvisal@yahoo.com
 
ASISTANT-DEAN  
  Mr. Prum Sopheanoch
    
- Master of Information Technology
-Master of Business Administration
     H/P : +855-12 864 393

     Email: sopheanoch@gmail.com
 


ORGANISATIONAL STRUCTUTRE OF FACULTY OF ENGINEERING AND ARCHTECTURE
Credits and Grading Sysytem

 
Under Construction

Programs and Curriculum

    Associate Programs
    Bachelor Programs

Under Construction