Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

 ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើស សាកលវិទ្យាល័យបៀលប្រាយ ក្នុងការបន្តការសិក្សា កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង កម្រិតបណ្ឌិត ដែលនឹងប្រែក្លាយអ្នកសិក្សាទាំងអស់ឲ្យទៅជាធនធានពោរពេញដោយទេពកោសល្យ គំនិតឆ្នៃប្រឌិត និង នវានុវត្តន៍ឆ្ពោះទៅអនាគតដ៏រុងរឿង..

ភាពជោគជ័យលើការសិក្សារបស់និសិ្សត គឺជាគោលដៅអាទិភាពដែលសាកលវិទ្យាល័យបៀលប្រាយបាននិងកំពុងអនុវត្ត ក្នុង រយៈពេលជិតម្ភៃឆ្នាំកន្លងទៅ ហើយបេសកកម្មនេះនៅតែបន្តប្រកបដោយនិរន្តរភាព។ សាកលវិទ្យាល័យមានមូលដ្ឋានដ៏រឹងមាំក្នុងការ ផ្តល់សេវាចុះឈ្មោះ និងវាយតម្លៃលទ្ធភាពបន្តការសិក្សាគ្រប់កម្រិតនៃកម្មវិធីសិក្សាដែលឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារ និងស្ថានភាពការងារ ការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្មក្នុងតំបន់ឬសហគមន៍នៃអ្នកសិក្សាទាំងអស់ ពិសេសសិ្ថតនៅ តាមតំបន់ ដ៏មានភាពទាក់ទាញសម្រាប់ទេសចរណ៍ សកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមដែលសាកលវិទ្យាល័យបៀលប្រាយកំពុងឈរជើងយ៉ាងរឹងមាំ។

យើងមានសាស្រ្តាចារ្យជាតិនិងអន្តរជាតិសរុបជាងមួយពាន់នាក់ ព្រមទាំងបុគ្គលិកដែលមានកម្រិតគុណវុឌ្ឍិនិងបទពិសោធន៍ការងារខ្ពស់រង់ចាំផ្តល់សេវាកម្មបណ្តុះបណ្តាល និងសម្របសម្រួលដល់ដំណើរការសិក្សាស្រាវជ្រាវតាមមហាវិទ្យាល័យនីមួយៗ ដោយផ្តល់ឱកាសដល់អ្នកសិក្សាទាំងអស់ទទួលបានចំណេះដឹងនិងបទពិសោធន៍ពីសកម្មភាពសិក្សាទាំងក្នុងនិងក្រៅថ្នាក់រៀន ដើម្បីឈានទៅ សម្រេចគោលដៅនៃការសិក្សាស្រាវជ្រាវរបស់ពួកគេ។

កម្មវិធីសិក្សាគ្រប់កម្រិតនៅសាកលវិទ្យាល័យបៀលប្រាយ ត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ដោយក្រុមប្រឹក្សាវិទ្យាសាស្រ្តសាកលវិទ្យាល័យ ដើម្បីធានាសង្គតភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ និងគុណភាពនៃចំណេះដឹងរបស់និស្សិតឆ្លើយតបនឹងបច្ចុប្បន្ន ភាពនៃតម្រូវការទីផ្សារការងារនិងរបរជំនួញជាច្រើនទៀត។ ច្រកសិក្សាជាច្រើនក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់លទ្ធភាពនិងជម្រើស ដល់អ្នកសិក្សាទាំងអស់ទោះមានឬគ្មានវិញ្ញាបនបត្រទុតិយភូមិ (ជាប់ ឬ ធ្លាក់បាក់ឌុប) ឬ មានវិញ្ញាបនបត្រតម្លៃស្មើ ឬ សមមូល គឺអាចបន្តការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ចាប់ពីកម្រិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រឡើងទៅ ដោយមិនមានរបាំងពេលវេលានិងលក្ខខណ្ឌមិនចាំបាច់ជាច្រើនទៀត។
 
ក្នុងន័យនេះតម្រូវការនៃការសិក្សាអប់រំនៅសាកលវិទ្យាល័យបៀលប្រាយ មានសន្ទុះកើនឡើងជារៀងរាល់ឆ្នាំ ហើយគិតត្រឹម តែឆ្នាំសិក្សា២០១៦-២០១៧ នេះមាននិស្សិតជិតប្រាំបីម៉ឺននាក់បាននិងកំពុងសិក្សាគ្រប់កម្រិតនិងជំនាញជាច្រើននៅទូទាំងសាខារាជធានី-ខេត្តទាំងអស់ដែលសាកលវិទ្យាល័យកំពុងដំណើរការបណ្តុះបណ្តាល។
 
តាមលទ្ធផលនៃការស្ទង់មតិប្រចាំឆ្នាំអំពីស្ថានភាពការងាររបស់និស្សិត ដែលបានបពា្ចប់ការសិក្សាចេញពីមហាវិទ្យាល័យ វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តកសិកម្ម សិល្បៈ មនុស្សសាស្ដ្រនិងភាសា វិស្វកម្មនិងស្ថាបត្យកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងគ្រប់គ្រងធុរកិច្ចបានបង្ហាញឱ្យឃើញថានិស្សិតជាង ៩០% បានទទួលការងារធើ្វនៅតាមគ្រឹះស្ថាននានា ដូចជា៖ ក្រសួង ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន។ល។ ដែលមានទីតាំងស្ថិតនៅជិតនឹងកន្លែង រស់នៅរបស់ពួកគេ និងសាខាសាកលវិទ្យាល័យបៀលប្រាយទាំងប្រាំបីរាជធានី-ខេត្ត។ 
 
សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានទទួលស្គាល់ពីដៃគូរអន្តរជាតិរបស់ខ្លួនថាជាគ្រឹះស្ថានអប់រំដ៏ធំនៅក្នុងប្រទេសកម្ពុជា តាមរយៈបេក្ខភាពជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ASAIHL (Association of Southeast Asian Institutions of Higher Learning) ក្នុងចំណោមសមាជិក១៨រូបតំណាងឲ្យ២២៩គ្រឹះស្ថានឧត្តមសិក្សាមកពីប្រទេស ចំនួន២៥ ក្នុងតំបន់អាស៊ី-អគ្នេយ៍ អាស៊ីប៉ាស៊ីភិច អាមេរិច អឺរ៉ុប និងតំបន់មជ្ឈិមបូពាណ៌ និងតាមរយៈសកម្មភាពនៃកិច្ចសហប្រតិបតិ្តការសិក្សា ស្រាវជ្រាវជាមួយដៃគូរសាកលវិទ្យាល័យអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់ដូចរៀបរាប់ខាងលើ។
ខ្ញុំសូមកោតសរសើរនិងអបអរសាទដល់លទ្ធផលនៃការប្រឡងដ៏ជោគជ័យរបស់ប្អូនៗនិងក្មួយៗទាំងអស់ និងសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរឆ្ពោះមកកាន់សាកលវិទ្យាល័យបៀលប្រាយ ហើយយើងសង្ឃឹមនិងជឿជាក់ទាំងអស់គ្នាថាបៀលប្រាយជា គ្រឹះស្ថានដ៏ធំក្នុងការបណ្តុះចំណេះដឹងនិងទេពកោសល្យពោរពេញដោយគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ ប្រែក្លាយអនាគតអ្នកសិក្សា ទាំងអស់ឆ្ពោះទៅរកភាពរុងរឿងនិងជោគជ័យជានិរន្តរ៍។

សាកលវិទ្យាធិការ​ ​


ឌៀប សីហា